អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង ឥស្លាម បានផ្ដល់ជំនួយគ្រឿងឧបភោគបរិភោគទៅកាន់ប្រជាជនជាង ១០,០០០គ្រួសារ នៅក្នុងប្រទេសចំនួន១២ រួមទាំង ប៉ាឡេស្ទីន


ធនាគារ មេយប៊ែង ឥស្លាម ថ្ងៃនេះបានប្រកាសការចាប់ផ្តើមនៃកម្មវិធីជំនួយស្បៀងអាហារដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ដែលជាការប្តេជ្ញារយៈពេលយូរអង្វែងរបស់ធនាគារ ដើម្បីគាំទ្រសហគមន៍ និងគ្រួសារដែលខ្វះខាតក្នុងអំឡុងពិធីបុណ្យរ៉ាម៉ាដន។
ធនាគារ មេយប៊ែង ឥស្លាម បានផ្ដល់ជំនួយគ្រឿងឧបភោគបរិភោគទៅកាន់ប្រជាជនជាង ១០,០០០គ្រួសារ នៅក្នុងប្រទេសចំនួន១២ រួមទាំង ប៉ាឡេស្ទីន
ដោយ
អំពី Maybank

ក្នុងចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០២៥ កម្មវិធី​សប្បុរសធម៌ បុណ្យរ៉ាម៉ាដន ក្នុងតំបន់​ បានផ្ដល់ជំនួយជាង ១៦លានរីងហ្គីត (៤,៦លានដុល្លារ) ជាជំនួយគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រួសារដែលខ្វះខាតជិត ១២០,០០០គ្រួសារ ក៏ដូចជាបុគ្គលដែលរស់នៅក្នុងភាពក្រីក្រ ដែលបានចូលរួមជួយបន្ថយបន្ទុក ក្នុងអំឡុងពេលប្រជាជនមូស្លីម ប្រារព្ធពិធីបុណ្យរ៉ាម៉ាដន។

ចាប់តាំងពីឆ្នាំ២០១៣មក ក្នុងរយៈពេល ៤ឆ្នាំដំបូង កម្មវិធីនេះផ្តោតលើការផ្តល់ជំនួយដល់ក្រុមគ្រួសារក្នុងប្រទេសម៉ាឡេស៊ីតែប៉ុណ្ណាះ ប៉ុន្តែកម្មវិធី​សប្បុរសធម៌នេះ ត្រូវបានពង្រីកទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែល សម្ព័ន្ធធនាគារ មេយប៊ែង មានវត្តមាន។ ក្នុងឆ្នាំ២០១៩ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលធនាគារ មេយប៊ែង ឥស្លាម មានវត្តមាន ត្រូវបានដាក់បញ្ចូលទៅក្នុងបណ្តាប្រទេសគោលដៅផងដែរ។

នៅឆ្នាំនេះ ក្នុងស្មារតីសប្បុរសធម៌ មេត្តាធម៌ និង​ការគាំទ្រសហគមន៍ តាមរយៈអង្គការដៃគូអនុវត្តកម្មវិធី MERCY Malaysia ប្រជាជនប៉ាឡេស្ទីន នៅហ្គាហ្សា នឹងទទួលបានជំនួយសប្បុរសធម៌ រ៉ាម៉ាដន ជាស្បៀងអាហារ បន្ថែមទៅនឹងជំនួយផ្នែកសុខាភិបាលដែលត្រូវការជាចាំបាច់ ក្នុងចំនួនទឹកប្រាក់ចំនួន ២លានរីងហ្គីត ដើម្បីចូលរួមបន្ធូរបន្ទុករបស់ប្រជាជនដែលរងគ្រោះពីសង្រ្គាម។ នេះជាលើកទីពីរហើយដែលធនាគារ មេយប៊ែង ឥស្លាម បរិច្ចាគដល់ប៉ាឡេស្ទីនក្នុងទម្រង់ជាជំនួយផ្នែកសុខាភិបាល ដែលជំនួយលើកទីមួយធ្វើឡើងកាលពីខែសីហា ឆ្នាំ២០២៤ ក្នុងចំនួនទឹកប្រាក់ ១លាន រីងហ្គីត តាមរយៈ MERCY Malaysia ផងដែរ។

ដៃគូសប្បុរសធម៌ ផ្សេងទៀតរបស់ធនាគារ មេយប៊ែង ឥស្លាម នៅក្នុងឆ្នាំនេះមានដូចជា៖ Yayasan Ikhlas, Islamic Aid Malaysia, Islamic Relief Malaysia និង Hikmah Sarawak ដែលនឹងធ្វើការរួមគ្នាជាមួយដៃគូរបស់ពួកគេនៅក្នុងប្រទេសទាំង ១២ ដើម្បីចែកចាយជំនួយគ្រឿងឧបភោគបរិភោគក្នុងចំនួនទឹកប្រាក់ ២.១៣លានរីងហ្គីត ជូនទៅកាន់ជិត ១០,០០០ គ្រួសារ។ គ្រឿងឧបភោគបរិភោគដែលបានផ្តល់ជូននោះរួមមាន៖ អង្ករ ប្រេងឆា ម្សៅ ស្ករ និងអាហារសំខាន់ៗផ្សេងទៀត ដែលជាធម្មតាត្រូវការក្នុងអំឡុងពេលប្រជាជនមូស្លីម ប្រារព្ធពិធីរ៉ាម៉ាដន។

លោក Dato' Muzaffar Hisham នាយកប្រតិបត្តិធនាគារ មេយប៊ែង ឥស្លាម មានប្រសាសន៍ថា ធនាគារ មេយប៊ែង ឥស្លាម ប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមគ្រប់កម្រិត មិនថាតាមរយៈកម្មវិធីសង្គម ឬដំណោះស្រាយហិរញ្ញផ្នែកវត្ថុ។

«កម្មវិធីនេះគឺជាកម្មវិធីមួយក្នុងចំណោមគំនិតផ្តួចផ្តើមដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមរបស់យើង។ ជាការពិតណាស់ យើងសូមថ្លែងអំណរគុណជាអណែក ដែលអាចបន្តកម្មវិធីនេះពីមួយឆ្នាំទៅមួយឆ្នាំ និងចែករំលែកជំនួយស្បៀងអាហារ មិនត្រឹមតែទៅដល់អ្នក ដែលត្រូវការជំនួយក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ថែមទាំងនៅតាមបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត និងនៅទីក្រុងឌូបៃ អារ៉ាប់រួម ហើយឆ្នាំនេះពិតជាពិសេស ខណៈដែលប្រជាជនប៉ាឡេស្ទីន នៅហ្គាហ្សាក៏ត្រូវបានរួមបញ្ចូលផងដែរ»។

នៅក្នុងប្រទេសកម្ពុជា ស្បៀងអាហារនេះ ត្រូវបានប្រគល់ជូនគ្រួសារងាយរងគ្រោះ នៅភូមិកំពង់១ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូត​ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា លោក Tan Sri Dato’ Sri Ir. Zamzamzairani Mohd Isa ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធធនាគារ មេយប៊ែង និង​មូលនិធិធនាគារ មេយប៊ែង លោក Shariffuddin Khalid ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ មេយប៊ែង ខេមបូឌា​ លោក Shahril Azuar Jimin នាយកចីរភាព​ នៃសម្ព័ន្ធធនាគារ មេយប៊ែង និងសមាជិកប្រតិបត្តិជាន់ខ្ពស់នៃធនាគារ មេយប៊ែង ខេមបូឌា។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង ខេមបូឌា បានលើកឡើងអំពីការប្រឈមនានា របស់ក្រុមគ្រួសារងាយរងគ្រោះនៅប្រទេសកម្ពុជា អំឡុងពេលបុណ្យរ៉ាម៉ាដន។ ការប្រឈមទាំងនោះរួមមាន ការទទួលទាន និងស្បៀងអាហារ ព្រមទាំងសម្ភារៈប្រើប្រាស់ជាប្រចាំ ដែលបង្កភាព​លំបាក និងភាពឯកោនៅក្នុងអំឡុងពេលនេះ។

“ធនាគារ មេយប៊ែង ខេមបូឌា នឹង​រួមគ្នាជាមួយនឹងធនាគារ មេយប៊ែង ឥស្លាម ដើម្បីជួយគាំទ្រដល់សហគមន៍ នៅកំឡុងពិធីបុណ្យរ៉ាម៉ាដន។ តាមរយៈគំនិតផ្តួចផ្តើមនេះ ពួកយើង​នឹងផ្តល់ជូននូវ ស្បៀងអាហារ ដល់ក្រុមគ្រួសារ​ដែលងាយរងគ្រោះ ដើម្បីជួយឲ្យពួកគាត់អាចផ្តោតទៅនឹងការអនុវត្តនានា ក្នុងកំពុងពេលពិធីបុណ្យនេះប្រកបដោយសុខមាលភាព និងបង្កើននូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់រវាងគ្នានិងគ្នា”។

ឆ្នាំនេះក្រុមគ្រួសារដែលបានទទួលបានជំនួយពីកម្មវិធីសប្បុរសធម៌ រ៉ាម៉ាដន មានចំនួន ៥.៦១០គ្រួសារនៅប្រទេសម៉ាឡេស៊ី ៦០០គ្រួសារនៅប្រទេសហ្វីលីពីន ៧០០គ្រួសារនៅប្រទេសសិង្ហបុរី ៣៨០គ្រួសារនៅប្រទេសឥណ្ឌូនេស៊ី ២៨០គ្រួសារនៅប្រទេសកម្ពុជា ៤០នាក់នៅប្រទេសឡាវ ៣១០នាក់នៅប្រទេសវៀតណាម ៦០នាក់ នៅប្រ៊ុយណេ ២៩០នាក់នៅប្រទេសថៃ ១៨០នាក់នៅប្រទេសមីយ៉ាន់ម៉ា (ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅបង់ក្លាដែស) ៨២នាក់នៅទីក្រុងឌូបៃ និង ៦០០នាក់នៅប៉ាឡេស្ទីន។

ឆ្នាំនេះ ធនាគារ មេយប៊ែង ឥស្លាម បានចាត់ចែងថវិកាប្រហែល ៣៥លានរីងហ្គីត សម្រាប់គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម រួមទាំងកម្មវិធីអប់រំ ជំនួយមនុស្សធម៌ ការផ្តល់សិទ្ធិអំណាចសហគមន៍ និងហិរញ្ញវត្ថុសង្គមឥស្លាមទាំងក្នុងស្រុក និងក្រៅស្រុក។




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីបិទសន្និបាតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណា…

តើគម្រោងប្រមូលទិញដំឡូងមីស្ងួតជាង១០ម៉ឺនតោន សម្រាប់នាំចេញទៅចិន នៅឆ្នាំនេះ អាចរួមចំណែកជួយលើកកម្ពស់ទីផ្សារដំឡូងមីយ៉ាងណាដែរ?

ក្រុមហ៊ុនមួយរបស់ចិន គ្រោងប្រមូលទិញដំឡូងមីស្ងួតជាង១០ម៉ឺនតោន សម្រាប់នាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន នៅឆ្នាំនេះ។ ជាក់ស្ដែងកាលពីពេលថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ