អត្ថបទក្រុមហ៊ុន

ធនាគារ មេយប៊ែង ចាប់ដៃគ្នាជាមួយក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី លើហិរញ្ញប្បទាន ប្រកបដោយចីរភាព សម្រាប់រថយន្តអគ្គិសនីម៉ាក BYD


ធនាគារ មេយប៊ែង ខេមបូឌា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយក្នុងប្រទេសកម្ពុជា បានបន្តគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនាគតប្រកបដោយនិរន្តរភាព តាមរយៈ ការផ្តួចផ្តើមភាពជាដៃគូហិរញ្ញវត្ថុថ្មីមួយ ជាមួយនឹងក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី ដែលជាក្រុមហ៊ុន ទទួលសិទ្ធិចែកចាយ រថយន្ត BYD នៃសាខាមុនីវង្សនៅក្នុងប្រទេសកម្ពុជា។ ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ប្រារព្ធឡើងនៅសាលតាំងបង្ហាញរថយន្ត BYD សាខាមហាវិថីព្រះមុនីវង្សនា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
ធនាគារ មេយប៊ែង ចាប់ដៃគ្នាជាមួយក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី លើហិរញ្ញប្បទាន ប្រកបដោយចីរភាព សម្រាប់រថយន្តអគ្គិសនីម៉ាក BYD
ដោយ

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងការផ្តល់ហិរញ្ញប្បទានពិសេសសម្រាប់រថយន្តអគ្គិសនីរវាងក្រុមហ៊ុនទាំងពីរនេះ មានគោលបំណងបង្កើនលទ្ធភាព និងភាពងាយស្រួលដល់អ្នកប្រើប្រាស់​រថយន្តនៅ​ប្រទេស​កម្ពុជា ក្នុងការប្តូរមកប្រើប្រាស់រថយន្តថាមពលដោយអគ្គិសនី ដែលផ្តល់នូវ​ផលវិជ្ជមានដល់​បរិស្ថាន។ ក្រោមកិច្ចសហការជាដៃគូនេះ អតិថិជនមានលទ្ធភាពទិញរថយន្ត BYD ថ្មីសន្លាងជាមួយ​នឹង​ការបង់ប្រាក់ដំបូងត្រឹម ៣០% និងអាចបង់បន្តនូវទឹកប្រាក់ដែលនៅសល់ជាមួយនឹង​ជម្រើស​ហិរញ្ញប្បទាន​ជាមួយនឹងធនាគារ មេយប៊ែង។

លើសពីនេះ អតិថិជនដែលចាប់អារម្មណ៍លើរថយន្ត BYD នឹងចំនេញពីកម្មវិធីហិរញ្ញប្បទានពិសេស សម្រាប់កម្ចីរថយន្តអគ្គិសនីពីធនាគារ មេយប៊ែង ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្របទៅនឹងកំណើនតម្រូវការរបស់អតិថិជនក្នុងស្រុក។ អំឡុងពេលនៃកម្មវិធីផ្តល់ជូនពិសេសនេះ អតិថិជននឹងរីករាយជាមួយនឹង​​អត្រា​ការប្រាក់ត្រឹមតែ ៩% ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលទាបជាងបើធៀបទៅនឹងកម្ចីរថយន្តសាំង ឬម៉ាស៊ូត រីឯរយៈពេលកម្ចីអាចបត់បែនបានរហូតដល់ ៧ឆ្នាំ។​

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង ខេមបូឌា បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ធនាគារចំពោះចីរភាព ដោយលោកបាន​គូសបញ្ជាក់ថា ពាក្យចីរភាព នៅធនាគារ មេយប៊ែង មិនគ្រាន់តែជាពាក្យដែលនិយាយដដែលៗនោះទេ ធាតុពិតវា​ជាស្នូលចម្បងមួយនៃយុទ្ធសាស្រ្តរបស់ធនាគារ និងអ្វីដែលកំពុងបានអនុវត្ត។ ជាក់ស្តែង ធនាគារ មេយប៊ែង មានយុទ្ធសាស្រ្តជាក់លាក់ ដែលផ្តោតទៅលើ ការបង្កើនហិរញ្ញប្បទានបៃតងឲ្យស្របទៅនឹង​ការបន្តប្តេជ្ញាចិត្តរបស់យើងចំពោះអនាគតប្រកបដោយចីរភាព។

លោក រ័ត្ន សោភ័ណ​ បាន​បន្ថែមទៀតថា ក្នុងនាមជាស្ថាប័នឯកជនមួយ យើងគាំទ្រ និងរួមចំណែក​យ៉ាងពេញទំហឹងចំពោះផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា​​ ក្នុងការជម្រុញកំណើនការ​ប្រើប្រាស់​​យានយន្តអគ្គិសនីនៅកម្ពុជា ដោយវាជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកអនាគត​ដ៏ត្រចះត្រចង់ និងពណ៌បៃតង។ លោក បានអះអាងថា ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ តួនាទីរបស់​ធនាគារគឺដើម្បីធានាថាការផ្លាស់ប្តូរទៅកាន់យុគសម័យរថយន្តអគ្គិសនី គឺមានភាពងាយស្រួល និងរលូន។

លោកឧកញ៉ា លឹម កុកឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី បានបង្ហាញភាពវិជ្ជមាន​ចំពោះភាពជាដៃគូនេះ នឹងជម្រុញឲ្យមានកំណើននៃការទទួលយករថយន្ត BYD ក្នុងប្រទេសកម្ពុជា ហើយលោកជឿជាក់ថា វានឹងជម្រុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងវិស័យយានយន្ត​នៅប្រទេសកម្ពុជា ជាពិសេសគឺភាពវិជ្ជមានចំពោះបរិស្ថាន។ លោកបានបន្ថែមថា តាមរយៈការផ្តល់ជាជម្រើសសម្រាប់អតិថិជននូវ​ហិរញ្ញប្បទានពិសេស និងមានភាពបត់បែននេះ វានឹងជម្រុញឲ្យប្រជាជនកម្ពុជាកាន់តែបើកចិត្តទទួលយករថយន្តដែលផ្តល់ផលល្អដល់បរិស្ថាន ខណៈដែលតម្លៃរបស់វាក៏កាន់តែសមរម្យជាងមុនដែរ។ លោកឧកញ៉ា លឹម កុកឡុង ជឿជាក់ថា ក្រុមហ៊ុន BYD នឹងដឹកនាំបម្លាស់ប្តូរនៅប្រទេសកម្ពុជាក្នុងការប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីបានកាន់តែច្រើន ខណៈភាពជាដៃគូររវាងគ្នានេះ គឺជាការបោះជំហានមួយយ៉ាងសំខាន់ក្នុងការសម្រេចទិសដៅនេះ។

សូមជម្រាបថា អតិថិជនដែលចាប់អារម្មណ៍រថយន្ត BYD និងចង់សិក្សាពីកម្ចី អាចមកប្រឹក្សាយ៉ាងងាយស្រួលនៅគ្រប់ ២១សាខា របស់ធនាគារ មេយប៊ែង ទូទាំងប្រទេសកម្ពុជា ឬទីតាំងសាលតាំងបង្ហាញរថយន្ត BYD សាខាមហាវិថីព្រះមុនីវង្ស ដែល​​ផ្តល់​​នូវ​​ភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អតិថិជនក្នុងការផ្លាស់ប្តូរ​ ឬមានបំណងទិញរថយន្តដំណើរការ​ដោយថាមពលអគ្គិសនីដំបូងរបស់ពួកគេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ូលីសអន្តរជាតិអះអាងថា ក្រុមឧ.ក្រិ.ដ្ឋជនរកប្រាក់បានរហូតដល់៣ទ្រីលានដុល្លារ ក្នុង១ឆ្នាំពីការជួ.ញ.ដូ.រមនុស្ស និងឧ.ក្រិ.ដ្ឋកម្ម

ព័ត៌មាន
របាយការណ៍មួយរបស់ស្ថាប័នប៉ូលីសអន្តរជាតិបានអះអាងថា ក្រុមឧ.ក្រិដ្ឋ.ជននានាអាចរកប្រាក់ដ៏មហាសាលពីសកម្មភាពឧ,ក្រិ.ដ្ឋកម្ម ជាពិសេសគឺការជួ.ញ.ដួរ…

ធនាគារជាតិបដិសេធចំពោះការចុះផ្សាយថា ការទូទាត់ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីបំភ្លឺព័ត៌មាន អំពីវឌ្ឍនភាពនៃការទូទាត់នៅកម្ពុជា បន្ទាប់ពី ពេលថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ