ភូមិសាស្រ្តនយោបាយ

អនុប្រធានាធិបតីចិនរំពឹងទំនាក់ទំនងជាមួយអាម៉េរិកប្រសើរឡើង ខណៈអារ៉ាប៊ីសាអូឌីតគ្រោងអញ្ជើញប្រទេសអារ៉ាប់ប្រជុំគ្នា


អនុប្រធានាធិបតីចិន លោក ហាន ហ្សេង បានលើកឡើងពីសារសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងចិន និងអាម៉េរិក សម្រាប់ពិភពលោកនៅក្នុងវេទិកា Bloomberg ស្តីពីសេដ្ឋកិច្ចពិភពលោកថ្មី ដែលរៀបចំឡើងកាលពីថ្ងៃអង្គារ នៅប្រទេសសឹង្ហបុរី។
ភូមិសាស្រ្តនយោបាយ
ដោយ

ក្នុងនោះដែរ រដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតដែលមានវត្តមានក្នុងជំនួបនោះបានឱ្យដឹងថា អារ៉ាប៊ីសាអូឌីត គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលមួយ ដែលកោះអញ្ជើញមេដឹកនាំប្រទេសនៅអារ៉ាប់ ឥស្លាម និងអាហ្រ្វិកនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សារកដំណោះស្រាយពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។

ថ្លែងនៅក្នុងវេទិកា Bloomberg ស្តីពីសេដ្ឋកិច្ចពិភពលោកថ្មី ដែលមានរយៈពេលបីថ្ងៃ លោកហាន ហ្សេង អនុប្រធនាធិបតីចិន បាននិយាយថា សេដ្ឋកិច្ចរបស់ចិន កំពុងស្ទុះងើបឡើងវិញទាំងមូល ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅខ្វះសន្ទុះនៅឡើយ។

មេដឹកនាំកំពូលចិនរូបនេះបានលើកឡើងថា ការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិក គឺពិតជាសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ លោក ក៏បានព្រមានប្រឆាំងនិន្នាការគាំពារនិយម និងកាត់បន្ថយហានិភ័យ ហើយចិននឹងនៅតែរក្សាការបើកចំហរប្រទេសទៅកាន់ពិភពលោក ដើម្បីជាប្រយោជន៍សម្រាប់សកលភាវូបនីយកម្ម។

មែនទែនទៅ ការថ្លែងរបស់លោក ហាន នេះកើតឡើងមុនប៉ុន្មានថ្ងៃប៉ុណ្ណោះចំពេលលោក ចូ បៃដិន និងលោក ស៊ី ជិនពីង គ្រោងជួបទល់មុខគ្នានៅទីក្រុង San Francisco សម្រាប់កិច្ចប្រជុំកំពូល APEC ដែលសហរដ្ឋអាម៉េរិក ជាម្ចាស់ផ្ទះនៅឆ្នាំនេះ។

យ៉ាងណាមិញ នៅឯវេទិកាក្នុងប្រទេសសិង្ហបុរី លោក ខាលីដ អាល់ហ្វាលី (Khalid Al-Falih) រដ្ឋមន្ត្រីវិនិយោគរបស់អារ៉ាប៊ីសាអូឌីត​ បានប្រកាសថា ប្រទេសអារ៉ាប៊ីសាអូឌីតនឹងរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលមួយនៅក្នុងសប្តាហ៍នេះ ដែលនឹងកោះអញ្ជើញប្រទេសអារ៉ាប់ អ៊ីស្លាម និងអាហ្វ្រិក ដើម្បីពិភាក្សាគ្នារកច្រកចេញសម្រាប់ជម្លោះនៅហ្គាហ្សា។

លោក បាននិយាយក្នុងវេទិកា Bloomberg ថា កិច្ចប្រជុំកំពូលនេះមានគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងការបញ្ចប់ជម្លោះ ហើយក៏ធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានភាពធម្មតាឡើងវិញ ពោលគឺបន្តលើផ្លូវឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងការរួមរស់ជាមួយគ្នា។

ស្របពេលគ្នានេះដែរ មានសេចក្តីរាយការណ៍មកថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ត្រូវបានគេរំពឹងថា នឹងទៅចូលរួមកិច្ចប្រជុំកំពូលនេះដែរ ក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យ ដែលជាដំណើរលើកដំបូងបង្អស់ក្នុងប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរមានភាពប្រេះស្រាំ។

យ៉ាងណាមិញគិតមកទល់ពេលនេះ សង្គ្រាមនៅហ្គាហ្សារវាងអ៊ីស្រាអែល និងហាម៉ាសបានឈានចូលដល់គម្របខួបមួយខែហើយ។ សង្គ្រាមដែលកំពុងអូសបន្លាយនេះ កំពុងបង្កផលប៉ះពាល់សេដ្ឋកិច្ចមហាធំធេងដល់តំបន់ហ្គាហ្សា និងអ៊ីស្រាអែល។ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលអស់រយៈពេលមួយខែមកលើតំបន់ Gaza សេដ្ឋកិច្ចប៉ាឡេស្ទីនបានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាន។

ទោះបីជាគ្មានទិន្នន័យផ្លូវការនៅពេលនេះ ប្រជាជននៅហ្កាហ្សាប្រមាណ៦១%បានបាត់បង់ការងារធ្វើ និង៨០%កំពុងពឹងផ្អែកលើជំនួយមនុស្សធម៌។ នេះបើតាមការប្រកាសដោយទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីពេលថ្មីៗ។

ទន្ទឹមគ្នានេះ វិស័យទេសចរណ៍ក្នុងស្រុករបស់ប្រទេសអ៊ីស្រាអែល ក៏បានធ្លាក់ចុះប្រមាណ៧៦% ក្នុងខែតុលា ដោយសារតែជម្លោះនៅតំបន់ហ្គាហ្សា បង្កឱ្យមានការលុបចោលជើងហោះហើរភាគច្រើនទៅ និងមកពីទីក្រុង Tel Aviv ដែលជារដ្ឋធានីរបស់ប្រទេសនេះ។ នេះបើតាមរបាយការណ៍របស់ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែល។ របាយការណ៍កាលពីថ្ងៃចន្ទនោះបានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរជិត៩ម៉ឺននាក់ បានទៅលេងប្រទេសអ៊ីស្រាអែលក្នុងខែតុលា ធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងខែតុលា កាលពីឆ្នាំមុន ដែលមានដល់ជាង៣៧ម៉ឺននាក់។

គិតមកទល់ពេលនេះ យោងតាមទិន្នន័យចុងក្រោយដោយអាជ្ញាធរនៅហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនប្រមាណជាង១ម៉ឺន៣រយនាក់ បានបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែលវិញមានអ្នកស្លាប់ប្រមាណ១ពាន់៦រយនាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាវាផ្ទុកប្រេងជាច្រើនសម្រុកទៅអាម៉េរិក ដើម្បីដឹកប្រេងឆៅសម្រាប់នាំចេញ

ព័ត៌មាន
នាវាដឹកប្រេងកាន់តែច្រើនឡើងបានធ្វើដំណើរពេញសមុទ្រពែក្សសម្រុកទៅកាន់អាម៉េរិក ដើម្បីដឹកប្រេងឆៅនាំចេញទៅកាន់ទីផ្សារនៅជុំវិញពិភពលោក ខណៈដែលការ…

ប្រាក់ឈ្នួលជាង៥០%បន្ថែម ត្រូវបានដំឡើងឱ្យកម្មករកាត់ដេរបង់ក្លាដែស

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារបង់ក្លាដែស បាននិយាយថា រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចចិត្តថានឹងដំឡើងប្រាក់ឈ្នួលអប្បបរមាជាង៥៦% សម្រាប់កម្មករកាត់ដេរចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ