
ព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអនម៉ល 3 ចូលលេងកម្សាន្ត ជាមួយហ្គេមកំសាន្តផ្សេងៗ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង សិល្បករ សិល្បការិនីវ័យក្មេង អតិថិជន និងគណៈគ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន រួមជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករនៅថ្ងៃទី 25 ខែមករា ឆ្នាំ 2025។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានស្វែងរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”បន្ទាប់ពីកម្មវិធីនេះបានផ្តល់ជូនរយៈពេល 9 ខែពេញ ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ 2024។ ក្រោមបរិយាកាសអ៊ូរអរ និងមានភាពទាក់ទាញ នៅល្ងាចថ្ងៃទី 25 ក្រុមហ៊ុនមិត្តហ្វូនបានប្រកាសនិងបង្ហាញខ្លួនអ្នកឈ្នះរង្វាន់ធំ 3 រូប ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda 2 ម៉ូតូហុងដាឌ្រីម និង iPhone 14 Pro Max។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ “Metfone គឺជាក្រុមហ៊ុនដែលទទួលបានការប្រេីប្រាស់ធំមួយពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននៃសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអុីនធឺណិត Wi-Fi ដែលមានល្បឿនលឿន ដែលបានគ្របដណ្តប់ទូទាំង 25 ខេត្ត រាជធានី មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ ប្រារព្ធកម្មវិធីនេះឡើងដើម្បី សាទរដល់អ្នកឈ្នះរង្វាន់របស់ពួកយើង ដែលតែងតែគាំទ្រការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនមិត្តហ្វូន"។

លោក ស៊ឹម រក្សា មកពីខេត្តកំពង់ធំ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda 2 ស៊េរីឆ្នាំ 2024 បានមានប្រសាសន៍ថា៖ “ខ្ញុំពុំនឹកសា្មនថាមានឱកាសឈ្នះរង្វាន់ធំដូចនេះពីមិត្តហ្វូនឡើយ។ ខ្ញុំបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន ៦០០០៛ ជាញឹកញាប់តែមិនដែលគិតថានឹងអាចឈ្នះរង្វាន់ទេ។ ខ្ញុំពិតជារំភើប និងសប្បាយចិត្តណាស់”។

ចំណែកលោកស្រី ដុំ សុខរ៉េម មកពីខេត្តកំពង់ឆ្នាំង ជាអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម សេ៊រីឆ្នាំ 2024 ក៏បញ្ចេញអារម្មណ៍រំភើបដូចគ្នាដែរថា៖ “ខ្ញុំបន់ទន្ទឹងតែដល់ថ្ងៃចែករង្វាន់ឆាប់ៗ ខ្ញុំពិតជាសប្បាយចិត្តណាស់ មុនដំបូងមិនជឿទេពេលក្រុមហ៊ុនតេមកថាឈ្នះរង្វាន់ តែដល់ពេលមើលវីដេអូ Live លើហ្វេសប៊ុកក្រុមហ៊ុនក៏ជឿជាក់តែម្តង”។ ចំណែកអ្នកឈ្នះរង្វាន់ទូរសព្ទដៃ iPhone 14 Pro Max បានទៅលើកញ្ញា ខាត់ សុភាព មកពីខេត្តរតនគិរី ក៏បញ្ចេញអារម្មណ៍រំភើបស្រដៀងគ្នាផងដែរ។

មិត្តហ្វូនគឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រតិបត្តិការជិត 16 ឆ្នាំមកហើយ។ ជាមួយនឹងសេវាគ្របដណ្តប់យ៉ាងទូលំទូលាយ និងផ្តោតលើអតិថិជនជាចម្បង មិត្តហ្វូននៅតែបន្តការច្នៃប្រឌិត ដើម្បីជួយដឹកនាំប្រទេសកម្ពុជាទៅកាន់យុគសម័យឌីជីថល។ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ពិសេសៗ ការលើកទឹកចិត្តដ៏មានតម្លៃ និងបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ មិត្តហ្វូនមានគោលបំណងផ្តល់នូវតម្លៃកាន់តែអស្ចារ្យដល់អតិថិជនរបស់ខ្លួន ដោយធានាថាពួកគេនៅតែនាំមុខគេនៃអនាគតដែលតភ្ជាប់ និងឌីជីថល៕






