
នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីមូលហេតុដែលធ្វើអោយម៉ាកសំបកកង់មីឆែលីនឈានមុខគេ។
ជាមួយនឹងបទពិសោធន៍ជាង ១៣០ឆ្នាំ ដោយចាប់ផ្តើមជាក្រុមហ៊ុននៅក្នុងឆ្នាំ 1889 ក្នុងផលិតកម្មរបស់ខ្លួន មីឆែលីនតែងតែផ្តល់នូវសំបកកង់ប្រកបដោយគុណភាពល្អបំផុតទាំងការរចនា និងសមត្ថភាពលើការប្រើប្រាស់។ មិនថាសំបកកង់រថយន្តមីឆែលីនផលិតនៅប្រទេសណាក៏ដោយនៅក្នុងពិភពលោក ក៏សំបកកង់មីឆែលីនត្រូវ បានផលិតឡើងដោយរូបមន្តស្តង់ដារគុណភាពតែមួយដែលបានកំណត់។
នេះជាមូលហេតុដែលអ្នកបើកបរមានទំនុកចិត្តលើសំបកកង់មីឆែលីន៖

ក្រុមហ៊ុនផលិតសំបកកង់មីឆែលីន
មីឆែលីនផលិតសំបកកង់នៅទីតាំងចំនួនជាង ៦៧ ដែលបានចែកចាយទៅដល់ប្រទេសចំនួន ១៧០ ពាសពេញពិភពលោក។ ជាការឆ្លើយតបនឹងការកើនឡើងនូវតម្រូវការសំបកកង់មីឆែលីន យើងនឹងខិតខំពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើង និងធ្វើអោយផលិតកម្មរបស់យើងមាននូវចម្រុះភាពទូទាំងពិភពលោក។

គោលការណ៍ជាស្តង់ដាររួមរបស់មីឆែលីន
ទោះបីជាសំបកកង់មីឆែលីនត្រូវបានផលិតនៅកន្លែងផ្សេងគ្នាក៏ដោយ ក៏សំបកកង់មីឆែលីនត្រូវបានបង្កើតឡើងស្របតាមស្តង់ដារជាក់លាក់រួមរបស់ក្រុមហ៊ុនដែលគ្រប់រោងចក្រផលិតត្រូវតែអនុវត្តតាម។ ជាលទ្ធផល សំបកកង់មីឆែលីនតែងតែផលិតចេញមកគ្រប់ទៅតាមស្តង់ដារនៃការរចនាលំដាប់ខ្ពស់ និងស្តង់ដារផលិតកម្មសកលរបស់យើងនៅគ្រប់រោងចក្រនៃប្រទេសទាំងអស់។

សមត្ថភាពរបស់សំបកកង់មីឆែលីន
ដោយសារតែលក្ខណៈនៃការធ្វើដំណើរមិនដូចគ្នា មីឆែលីនផ្តល់ជូននូវផលិតផលលំដាប់ប្រណិតដើម្បីបំពេញលក្ខខណ្ឌ នៃការធ្វើដំណើរគិតចាប់ពីរថយន្តដឹកជញ្ជូនចម្ងាយឆ្ងាយ រហូតទៅដល់រថយន្តសម្រាប់បើកបរនៅផ្លូវលំបាក (Off-Road)។ ខណៈពេលដែលសំបកកង់នីមួយៗបង្កើតបទពិសោធន៍ខុសគ្នា មីឆែលីននៅតែសន្យាយ៉ាងមុតមាំក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាព និងប្រសិទ្ធភាពល្អបំផុតនៅគ្រប់ស្ថានភាពនៃការបើកបរទាំងអស់។ នៅមីឆែលីន យើងតែងតែបន្តស្វែងរកវិធីសាស្ត្រដើម្បីផ្តល់ជូនអតិថិជននូវផលិតផលលំដាប់ដែលមានគុណភាពឈានមុខគេជានិច្ច។

ការធានារបស់មីឆែលីន
ក្រុមហ៊ុនមីឆែលីនសន្យា ផ្តល់ជូននូវគុណភាពដែលល្អផ្តាច់គេ ហើយយើងក៏មានបទពិសោធន៍ជាងមួយសតវត្សរ៍លើការធានាលើសំបកកង់របស់ខ្លួន។ ដែលនេះជាមូលហេតុដែលសំបកកង់មីឆែលីន ដែលបានផលិតពីគ្រប់ទីតាំង គ្រប់ប្រទេសត្រូវបានផ្តល់ការធានារហូតដល់៦ឆ្នាំ។
សំបកកង់មីឆែលីនមានសមត្ថភាពខ្ពស់ចាប់តាំងពីនៅថ្មីរហូតដល់សឹករឹល!!!
អញ្ជើញរកជាវ និងសាកសួរព័ត៌មានលំអិតបន្ថែមបាននៅគ្រប់ដេប៉ូចែកចាយទូទំាងប្រទេសផ្នែកបច្ចេកទេស និងស្វែងរកព័ត៌មានបន្ថែមតាមរយៈគេហទំព័រហ្វេសប៊ុក WorldBridge Trading ឬទាក់ទងមកកាន់ទូរស័ព្ទលេខ 015 222 886 / 095 222 771!