កូវីដ១៩នៅឥណ្ឌា

អ្នកឆ្លងកូវីដ-១៩ នៅឥណ្ឌាប្រឈមនឹងបាត់បង់អាយុជីវិតកាន់តែច្រើន ខណៈបំពង់អុកស៊ីហ្សែនកំពុងខ្វះខាត


អាជ្ញាធរឥណ្ឌាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ពលរដ្ឋឥណ្ឌាកាន់តែច្រើនកំពុងប្រឈមនឹងការស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ ក្រោយរដ្ឋធានីញូដេលីកំពុងខ្វះខាតបំពង់អុកស៊ីហ្សែនធ្ងន់ធ្ងរសម្រាប់អ្នកជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កម្មករដឹកជញ្ជូនបំពុងអុកស៊ីហ្សែនដាក់តាមមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩នៅឥណ្ឌា រូបភាព៖ Reuters
ដោយ

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​ប្រាប់ Reuters ថា ពេល​នេះ​បំពង់​អុកស៊ីហ្សែន​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ក្នុង​រដ្ឋធានី​ញូ​ដេ​លី​ដែល​នៅ​សេសសល់ អាច​ប្រើប្រាស់​បាន​សម្រាប់​រយៈពេល​ពី ៨ ទៅ ២៤ ម៉ោង​ប៉ុណ្ណោះ​។ ស្រប​ពេល​ដែល​មន្ទីរពេទ្យ​ឯកជន មាន​អុកស៊ីហ្សែន ដែល​អាច​ប្រើប្រាស់​បាន​ត្រឹម​រយៈពេល ៤​ទៅ​៥​ម៉ោង​ប៉ុណ្ណោះ​។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រី​ន​ដ្រា ម៉ូ​ឌី បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​សហការ​យ៉ាង​ញាប់ដៃ​ញាប់​ជើង​ជាមួយ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ពិសេស​នៅ​រដ្ឋធានី​ញូ​ដេ​លី និង​ក្រុង​ម៉ុម​បៃ​ជាដើម​ដែល​សុទ្ធ​សឹង​ជា​កន្លែង​មានការ​រាលដាល​ខ្លាំង​នៃ​រលក​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​បំពង់​អុកស៊ីហ្សែន និង​បរិក្ខារ​ផ្សេង​ៗ​ទៀត​។

គួរ​ជម្រាប​ថា លោក ណា​រី​ន​ដ្រា ម៉ូ​ឌី កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​រដ្ឋាភិបាល​របស់​លោក ហាក់​មានការ​ធ្វេសប្រហែស​ក្នុង​ការ​រិ​ត​បន្ដឹង​សុវត្ថិភាព ក្រោយ​មើលឃើញ​ពី​ការ​ថយ​ចុះ​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩​នៅ​ឥណ្ឌា​ត្រឹម​២​ខែ ដំបូង​ឆ្នាំ​២០២១ ដោយ​គេ​បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រារ​ព្វ​ពិធី​សាសនា​ដែល​មាន​មនុស្ស​ចូលរួម​យ៉ាង​កកកុញ បូក​រួមការ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​ផង​ដែរ​។

ទោះ​យ៉ាងណា​លោក ម៉ូ​ឌី បាន​សន្យា​ថា លោក​នឹង​ធ្វើការ​រួម​គ្នា​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ចាំបាច់ តាម​រយៈ​ការ​បង្កើន​ផលិតកម្ម​នៅ​ទូ​ទាំង​ប្រទេស​។

ក្រៅ​តែ​ជួប​បញ្ហា​កង្វះខាត​អុកស៊ីហ្សែន ឥណ្ឌា​ក៏​កំពុង​ត្រដាបត្រដួស​ក្នុង​ការ​តេស្ត​យក​សំណាក​ពលរដ្ឋ​ផង​ដែរ ក្រោយ​ចំនួន​នៃ​ការ​ធ្វើតេស្ត​បាន​កើនឡើង ៣០០% ទៅ​៦០០%​ក្នុង​មួយ​ថ្ងៃ​បើ​ធៀប​នឹង​ចំនួន​តេស្ត​កាលពី​ខែកុម្ភៈ ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរការ​ពិនិត្យរ​កកូ​វី​ដ​-១៩​មាន​ភាព​យឺតយ៉ាវ ។

នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ឥណ្ឌា​ហាក់​ទប់ទល់​លែង​ជាប់​ហើយ ក្រោយ​ចំនួន​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ធ្ងន់ធ្ងរ ក៏​កំពុង​ជួប​ការ​ខ្វះខាត​ផង​ដែរ ជាក់ស្តែង​នៅ​ក្នុង​រដ្ឋធានី​ញូ​ដេ​លី គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​កម្រិត​ធ្ងន់​មាន​តិច​ជាង​១០០​គ្រែ​ប៉ុណ្ណោះ នៅ​ដែល​ពលរដ្ឋ​រស់នៅ​ក្នុង​រដ្ឋធានី​មួយ​នេះ មាន​ដល់​ជាង ២០​លាន​នាក់​។

ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់​ទី​២ នៅ​លើ​ពិភពលោក និង​បច្ចុប្បន្ន​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយ​កូ​វី​ដ​-១៩ បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​ក្នុង​ចំនួន​ដល់​រាប់​ពាន់​នាក់ ខណៈ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់ ចំ​ពេល​មានការ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​។

សូម​បញ្ជាក់​ថា ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ធំ​ទី​២ ក្នុង​លោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក នៅ​ក្រោយ​ពី​ឥណ្ឌា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ប្រមាណ ២​សែន​នាក់​ក្នុង​មួយ​ថ្ងៃ​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាយក្សអាមេរិកក្លាយជាទីផ្សារនាំចូលទំនិញពីវៀតណាមច្រើនជាងគេ

ព័ត៌មាន
ការនាំចេញរបស់វៀតណាមទៅអាមេរិកនៅតែខ្លាំង នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ដោយអាមេរិកបានក្លាយជាប្រទេសទីផ្សារនាំចូលទំនិញពីវៀតណាមច្រើនជាងគេ ជាម…

អ្នកជំនាញ៖ ក្រុមហ៊ុនដឹកជញ្ជូនជាង៨០% ជួបបញ្ហាខ្លាំង ក្រោយមានវិធានការបិទខ្ទប់

ព័ត៌មាន
ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិធានការបិទខ្ទប់ (Lockdown)រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅអំឡុងពេលចូលឆ្នាំខ្មែរមក សមាគមភ័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ