អត្ថបទពាណិជ្ជកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងទ្វេភាគី


ខេត្តបាត់ដំបង៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងទ្វេភាគី
ដោយ
អំពី LOLC

អនុស្សរណៈយោគយល់ទ្វេភាគីនេះត្រូវបានចុះហត្ថលេខាក្រោមអធីបតីភាព លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី និងលោកបណ្ឌិត សំរ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យជាតិបាត់ដំបង។

អនុស្សរណៈនៃការយោគយល់ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីជាប្រយោជន៍ដល់ទ្វេភាគីក្នុងការផ្សព្វផ្សាយឱ្យគ្នាទៅវិញទៅមក ផ្តល់ជូននូវឱកាសការងារដល់សិស្ស និសិ្សត ក្នុងការចូលបម្រើការងារជាបុគ្គលិកនៅ អិលអូអិលស៊ី ក៏ដូចជាបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ លើជំនាញពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុថែមទៀតផង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី ក៏បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមជាផ្នែកមួយលើកកម្ពស់ក្នុងវិស័យអប់រំ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយនេះ។ លោកបានបន្ថែមថា នាពេលខាងមុខ លោកនឹងរីករាយជានិច្ចក្នុងការសហការជាមួយសកលវិទ្យាល័យ ចូលរួមជាវាគ្មិន ផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្ស និសិ្សត ដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាទទួលបាននូវទស្សនៈវិស័យទូលំទូលាយពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោក សុខ វឿន បានបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបនៅ អិលអូអិលស៊ី លោកពេញចិត្តនឹងបើកឱកាសដល់សិស្ស និសិ្សត ដែលស្រលាញ់ការងារក្នុងវិស័យហិរញ្ញវត្ថុ បានចូលបម្រើការងារនៅ អិលអូអិលស៊ី។




អត្ថបទបន្ទាប់


កម្ពុជានឹងដាក់ឱ្យដំណើរការបណ្តាញសេវាទូរសព្ទ 5G ចាប់ពីឆ្នាំ២០២៦ តទៅ

កម្ពុជានឹងដាក់ឱ្យដំណើរការបណ្តាញសេវាទូរសព្ទ 5G ចាប់ពីឆ្នាំ២០២៦ តទៅ ដែលជាការបោះជំហានទៅមុខមួយកម្រិតទៀតលើវិស័យបច្ចេកវិទ្យារបស់កម្ពុជា។ គម្…

ក្រុមហ៊ុនអាម៉េរិក មានទំនោរទៅរកចិន កាន់តែខ្លាំង ចំពេលមានការព្រួយបារម្ភពីជម្លោះរវាងចិន និងជប៉ុន

របាយការណ៍របស់ធនាគារ Morgan Stanley បង្ហាញថា ទំនោរអាជីវកម្មសកលចំពោះប្រទេសចិន មានភាពល្អប្រសើរជាងមុននៅត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសារមានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ