សមត្ថភាពវាយប្រហារដ៏ខ្លាំងក្លាកូរ៉េខាងជើង

បុរសខ្លាំងកូរ៉េខាងជើងប្រកាសថា នឹងបន្តអភិវឌ្ឍ «សមត្ថភាពវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួន»


ទើបតែបានបាញ់បង្អួតមីស៊ីលឆ្លងទ្វីបដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនរួចមិនទាន់បានប៉ុន្មានថ្ងៃផង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាក់ថា កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍ «សមត្ថភាពវាយប្រហារដ៏ខ្លាំងក្លា» របស់យោធាខ្លួនបន្ថែមទៀត ត្រូវបានលោក គីម ជុងអ៊ុនចាត់ទុកថា ជាការងារដ៏មានតម្លៃបំផុត និងមិនអាចទិញ ឬលក់បាននោះទេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃចន្ទ ខណៈ។
បុរសខ្លាំងកូរ៉េខាងជើងប្រកាសថា នឹងបន្តអភិវឌ្ឍ «សមត្ថភាពវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួន»

លោក គី​ម ជុង​អ៊ុ​ន បាន​ជួប​ជាមួយ​មន្ត្រី អ្នក​វិទ្យាសាស្ត្រ អ្នកបច្ចេកទេស និង​កម្មករ​ដែល​បាន​រួមចំណែក​ដល់​ការ​បាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​កូរ៉េ​ខាងជើង​បាន​និយាយ​ថា​គឺជា​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប (ICBM) ដ៏​ធំ​បំផុត​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃនេះ​។

មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​និយាយ​ថា «​វា​ទាល់តែ​កូរ៉េ​ខាងជើង​មាន​សមត្ថភាព​វាយប្រហារ​ដ៏​ខ្លាំងក្លា អំណាច​យោធា​ដ៏​លើសលប់ ដែល​មិន​អាច​បញ្ឈប់​បាន​ដោយ​អ្នក​ណា​ម្នាក់​បាន នោះ​ទើប​កូរ៉េ​ខាងជើង​អាច​ការពារ​សង្គ្រាម ធានា​សន្តិសុខ​ប្រទេស និង​ទប់ស្កាត់​សង្គ្រាម ព្រមទាំង​អាច​គ្រប់គ្រង​រាល់​ការ​គំរាមកំហែង និង​ការ​ប្រមាថ​ពី​ពួក​ចក្រពត្តិនិយម​បាន​»​។ 

ខណៈ​ដែល​កំពុង​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នូវ​ការ​សាកល្បង​មី​ស៊ី​ល​ថ្មី​បំផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ លោក គី​ម បាន​និយាយ​ថា ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី ICBM ដែល​ជា​មី​ស៊ី​ល​មាន​សមត្ថភាព​បាញ់​ឆ្លង​ទ្វីប​នោះ គឺ​អាច​ជួយ​រារាំង​ចលនា​យោធា​ណាមួយ​របស់​សហរដ្ឋអាមេរិក ដែល​តែងតែ​ចង់​ធ្វើសង្គ្រាម​តាម​បច្ចេកទេស​ជាមួយ​កូរ៉េ​ខាងជើង ច្រើន​ជាង​កិច្ចព្រមព្រៀង​សន្ដិភាព បន្ទាប់​ពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​បាន​បិទ​បញ្ចប់​តាម​រយៈ​បទ​ឈប់​បាញ់​គ្នា​។

រដ្ឋការ​ក្រុង​វ៉ា​ស៊ី​ន​តោន​តែងតែ​ព្យាយាម​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ាង​ឱ្យ​បោះបង់​ចោល ឬ​កាត់​បន្ថយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប ICBMs របស់​ខ្លួន​ដែល​អាច​វាយប្រហារ​ទៅ​ដល់​គោលដៅ​នានា​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។

ប៉ុន្តែ​លោក គី​ម ជុង​អ៊ុ​ន បាន​ឆ្លើយ​តប​វិញ​ថា កម្លាំង​ការពារ​ខ្លួន​របស់​លោក «​មិន​អាច​ទិញ​លក់​ឬ​ដោះ​ដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​បាន​ឡើយ​» គឺ​មាន​តែ​ត្រូវ​ថែរក្សា​ឱ្យ​បាន​រឹង​មាំ​ដោយ​គ្មាន​ការ​ប្រែប្រួល​អ្វី​បន្តិច​ឡើយ ទោះបីជា​មានការ​កាត់ទោស​និង​ជួប​ការ​លំបាក​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។

បុរស​ខ្លាំង​កូរ៉េ​ខាងជើង​រូប​នេះ បាន​និយាយ​ទៀត​ថា កូរ៉េ​ខាងជើង​នឹង​បន្ត​កសាង​«​កម្លាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ​ឥត​ខ្ចោះ និង​រឹង​មាំ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ជា​ពិសេស​គឺ​កម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​តែ​ម្ដង​។

សហរដ្ឋអាមេរិក​បាន​និយាយ​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាងជើង​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​«​ការ​បង្កហេតុ​ដ៏​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​បែប​នេះ​»​ប៉ុន្តែ​ប្រទេស​ចិន​និង​រុ​ស្ស៊ី​បាន​ជំទាស់​នឹង​ទណ្ឌកម្ម​នេះ ហើយ​ថែម​ទាំង​បាន​សុំ​ឱ្យ​មានការ​បន្ធូរបន្ថយ​វិធានការ​បែប​នេះ​មួយ​ចំនួន​ផង​ដែរ​។

កូរ៉េ​ខាងជើង​បាន​និយាយ​ថា ការ​សាកល្បង​មី​ស៊ី​ល​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​នោះ គឺជា​ប្រភេទ​មី​ស៊ី​ល ហ្វា​ស៊ុ​ង​១៧ (Hwasong-17) ខណៈ​ដែល​កូរ៉េ​ខាងជើង​បាន​ផ្អាក​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រភេទ​ធំ​នេះ​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ហើយ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា មី​ស៊ី​ល​នេះ​បាន​ហោះហើរ​កាន់តែ​ហោះ​ខ្ពស់ និង​យូរ​ជាង​មី​ស៊ី​ល​ដែល​បាន​សាកល្បង​ពី​មុន​ៗ​របស់​កូរ៉េ​ខាងជើង​ទៅ​ទៀត​។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង​ហាក់ដូចជា​កំពុង​ព្យាយាម​កាត់ត​វី​ដេ​អូ​នៃ​ការ​បាញ់​មី​ស៊ី​ល​ពី​មុន​ៗ ហើយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ពី​ថ្ងៃអាទិត្យ​ថា មន្ត្រី​ចារកម្ម​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ជឿ​ថា កូរ៉េ​ខាងជើង​ពិតជា​បាន​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប ហ្វា​ស៊ុ​ង​-១៥ ចាស់​និង​តូច​ជាង​មុន​បន្តិច​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើរុស្ស៊ីអាចរកច្រកចេញដើម្បីលក់មាសជាង២ពាន់តោនរបស់ខ្លួនបានដោយរបៀបណា?

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងគៀបសង្កត់ទៅលើប្រទេស រុស្ស៊ីនៅក្នុងការលក់ទុនបម្រុងអន្តរជាតិជាមាស និងការរៃអង្គាសប្រាក់របស់ខ្លួនដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក្រោ…

ដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសបិទផ្លូវចរចា និងសច្ចាតាមកំទេចក្រុមប្រឆាំងឲ្យអស់

ព័ត៌មាន
មេដឹកនាំកំពូលនៃរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយមីន អ៊ុងឡាំង បាននិយាយច្បាស់ៗ ថា យោធាមីយ៉ាន់ម៉ានឹងមិនធ្វើការចរចាជាមួយក្រុមប្រឆាំងឡើយ ហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ