អត្ថបទពាណិជ្ជកម្ម

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Daikin ចុះអនុស្សរណៈយោគយល់ ដើម្បីលើកកម្ពស់ស្តង់ដារ ម៉ាស៊ីនត្រជាក់នៅកម្ពុជា


ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុន Daikin Airconditioning (Cambodia) Co.,Ltd. ពីកិច្ចសហការលើកកម្ពស់ស្តង់ដារម៉ាស៊ីនត្រជាក់ និងនិរន្តភាពក្នុងវិស័យ HVAC នៅកម្ពុជា។
ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Daikin ចុះអនុស្សរណៈយោគយល់ ដើម្បីលើកកម្ពស់ស្តង់ដារ ម៉ាស៊ីនត្រជាក់នៅកម្ពុជា
ដោយ
អំពី Daikin

អនុស្សរណៈយោគយល់នេះកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ស្តង់ដារប្រព័ន្ធម៉ាស៊ីនត្រជាក់ ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការកសាងសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យា HVAC ប្រកបដោយចីរភាព។ កិច្ចសហការនេះមានគោលដៅតម្រង់ទិសវិស័យ HVAC នៅកម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ បង្កើនប្រសិទ្ធភាពថាមពល និងគាំទ្រគោលដៅអាកាសធាតុរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោក Akinori Atarashi នាយកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ាន និងអូសេអានីរបស់ Daikin Group និងជាប្រធានក្រុមហ៊ុន Daikin Industries ប្រទេសថៃ បានអញ្ជើញចូលរួមជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្ម និងការលើកកម្ពស់បច្ចេកវិទ្យាប្រកបដោយនិរន្តរភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបរិស្ថានរបស់យើង។”

លោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន Daikin ប្រចាំប្រទេសកម្ពុជា បានស្វាគមន៍ចំពោះកិច្ចសហការនេះ។ លោកបានលើកឡើងថា៖ "យើងមានមោទនភាពដែលបានចូលរួមគាំទ្រដំណើររបស់ កម្ពុជាឆ្ពោះទៅរកដំណោះស្រាយប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធខ្យល់ចេញចូល ប្រកបដោយប្រសិទ្ធភាព និងមានទំនួលខុសត្រូវចំពោះបរិស្ថាន។ តាមរយៈភាពជាដៃគូនេះ Daikin នឹងចែករំលែកបទពិសោធ និងជំនាញជាសាកលរបស់យើង ដើម្បីពង្រីកសមត្ថភាពក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។”




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ បរិច្ចាគថវិកា 40 លានរៀល ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីរីករាយក្នុងការបរិច្ចាគថវិកាចំនួន 40 លានរៀល ជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «1 ម៉ឺនរៀល …

ហេតុអ្វីថៃហាក់រារែកក្នុងការតតាំងជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញបញ្ហាជម្លោះព្រំដែន តើកម្ពុជាត្រូវប្រកាន់គោលជំហរបែបណា?

រដ្ឋាភិបាលថៃបានចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនរវាងខ្លួនជាមួយនឹងកម្ពុជានាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះភាគីថៃបានបង្ហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ