ផ្លូវរថភ្លើងរវាងវៀតណាមនិងចិន

ការដោះដូរទំនិញតាមរយៈផ្លូវរថភ្លើងរវាងវៀតណាមនិងចិន កើនឡើងជាង៤៣%នៅ៩ខែឆ្នាំ២០២១


បើទោះបីជា នៅមួយរយៈកន្លងមកនេះ ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងចិន ហាក់មានការរំខានច្រើនដោយសារតែបញ្ហាកូវីដ១៩ ក៏ដោយចុះ ប៉ុន្ដែ បើគេមើលទៅលើទំហំបរិមាណនៃការដោះដូរទំនិញរវាងប្រទេសទាំងពីរឆ្លងកាត់ព្រំដែន ដែលដឹកជញ្ជូនតាមផ្លូវរថភ្លើងវិញ គឺមានការហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅក្នុងរយៈពេល៩ខែដំបូងនៅឆ្នាំ២០២១នេះ បរិមាណនៃការដោះដូរទំនិញរវាងវៀតណាម និងចិនតាមរយៈផ្លូវរថភ្លើងសម្រេចបានប្រមាណ ៨៤ម៉ឺនតោន កើនឡើង៤៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីសាជីវកម្មផ្លូវរថភ្លើងរបស់វៀតណាម។
ការដោះដូរទំនិញតាមរយៈផ្លូវរថភ្លើងរវាងវៀតណាមនិងចិន
ដោយ

នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​នេះ បើ​ទោះបីជា​មាន​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត និង​ទីក្រុង​ជា​ច្រើន​នៅ​វៀតណាម ព្រមទាំង​បាន​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ពី​ភាគ​ខាងជើង ទៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​យ៉ាងណា​ក្ដី ប៉ុន្ដែ សម្រាប់​បរិមាណ​ទំនិញ​ដែល​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​រវាង​វៀតណាម និង​ចិន​វិញ គឺ​សម្រេច​បាន​ប្រមាណ ២៦​ម៉ឺន​តោន​ឯណោះ កើនឡើង ៥៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។

ប្រធាន​ស្ថានីយ​រថភ្លើង ដុ​ង​ដាង របស់​វៀតណាម លោក ផា​ម ឌុ​ច​ខៃ បាន​និយាយ​ថា បើ​ទោះបីជា ស្ថិត​ក្នុង​ស្ថានភាព​រីក​រាលដាល​កូ​វី​ដ​១៩ ខ្សែ​រថភ្លើង​រវាង​វៀតណាម និង​ចិន នៅ​តែ​ដំណើរការ​ធម្មតា ដូច្នេះ បរិមាណ​ទំនិញ​អន្តរជាតិ​ដែល​បាន​នាំ​ចេញ​នាំ​ចូល តាម​រយៈ​ស្ថានីយ​រថភ្លើង​វៀតណាម ដុ​ង ដាង គឺ​នៅ​តែ​សម្រេច​បាន​ក្នុង​ចំនួន​ច្រើន​ដល់​ទៅ​ជាង ៤០​ម៉ឺន​តោន​ឯណោះ ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​។

ដោយឡែក សម្រាប់​ស្ថានីយ​រថភ្លើង​មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម គឺ​ស្ថានីយ ឡាវ​ខៃ ក៏​មាន​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រវាង​វៀតណាម និង​ចិន​មមាញឹក​ផង​ដែរ ដោយ​ជា​មធ្យ​មកា​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ​មួយ​នេះ មាន​ប្រហែល ៦៥​ម៉ឺន ទៅ ៧០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។ យ៉ាងណាមិញ នៅ​១០​ខែ​មកនេះ ស្ថានីយ ឡាវ​ខៃ​នេះ មាន​កំណើន​បរិមាណ​ទំនិញ​ដឹក​ឆ្លងកាត់​១៧%​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ខាង​ភាគី​វៀតណាម និង​ចិន ក៏​កំពុង​បង្កើន​ចំណែក​ទីផ្សារ​ដឹក​ជញ្ជូន​តាម​ផ្លូវ​រថភ្លើង​ជា​បន្ដបន្ទាប់​ផង​ដែរ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ ទំនិញ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ តាម​ផ្លូវ​រថភ្លើង​ទាំង​ការ​នាំ​ចេញ និង​នាំ​ចូល​ទំនិញ គឺ​មាន​ប្រហែល​១​លាន​តោន​។

ប្រទេស​វៀតណាម ក៏​មាន​ផែនការ​នឹង​សង់​ផ្លូវ​រថភ្លើង​បន្ថែម ចំនួន​៩​ខ្សែ​បន្ថែម​ទៀត នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ ដែល​មាន​ប្រវែង​ជាង​២​ពាន់​គីឡូម៉ែត្រ ដើម្បី​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​របស់​ខ្លួន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាបើកព្រំដែនទទួលអ្នកដំណើរអន្តរជាតិឡើងវិញ ក្រោយផ្អាកចេញទិដ្ឋាការអស់ពេលជិត ២ឆ្នាំ

ព័ត៌មាន
នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសឥណ្ឌាបានបើកព្រំដែនរបស់ខ្លួនឡើងវិញហើយ ក្នុងការទទួលទេសចរវ៉ាក់សាំងមកពី ៩៩ ប្រទេស ដោយមិនតម្រូវឱ្យអ្នកដំណើរធ្វើចត្តា…

ក្រុមហ៊ុន Smart Axiata បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនម្ដងទៀតក្នុងការអភិវឌ្ឍកម្ពុជាតាមរយៈរបាយការណ៍និរន្តរភាពឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានបញ្ជាក់ម្ដងទៀតនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនក្នុងការអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ