ឧស្សាហកម្ម​រថយន្ដ

ក្រសួងឧស្សាហកម្ម នឹងចុះត្រួតពិនិត្យរោងចក្រផលិត និងកន្លែងចែកចាយយានយន្ដថ្មីៗនៅកម្ពុជា ទាក់ទងនឹងស្ដង់បច្ចេកទេស


ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នឹងចុះត្រួតពិនិត្យស្តង់ដារសុវត្ថិភាពយានយន្តនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និង កន្លែងចែកចាយរថយន្តថ្មីៗ ដើម្បីធានាថា ក្រុមហ៊ុនទាំងនោះ បានគោរពតាមស្តង់ដារសុវត្ថិភាព និង បទបញ្ញត្តិបច្ចេកទេសត្រឹមត្រូវ។ ការប្រកាសអនុវត្តវិធានការបែបនេះ ធ្វើឡើងក្រោយក្រសួងសង្កេតឃើញការចែកចាយផលិតផលយានយន្តនៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន ហាក់ពុំបានគិតគូគ្រប់គ្រងលើបញ្ហាសុវត្ថិភាព ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកប្រើប្រាស់និងអ្នកដទៃ។
ការតាំងបង្ហញារ​រថយន្ដថ្មី របស់​ក្រុមហ៊ុន សាំយ៉ុង
ដោយ

ក្រសួងដាស់តឿនឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកនាំចូលផលិតផលយានយន្តថ្មីទាំងអស់មកស្នើសុំអាជ្ញាបណ្ណបញ្ជាក់ស្តង់ដារសុវត្ថិភាពយានយន្តនៅវិទ្យាស្ថានស្តង់ដារកម្ពុជា ខណៈបច្ចុប្បន្នក្រសួងបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកនាំចូលយានយន្តថ្មីៗជាង៥០អាជ្ញាបណ្ណរួចហើយ។

ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នានា ដែលអាចកើតឡើងពីបញ្ហាបច្ចេកទេសរបស់យានយន្ត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចុះធ្វើអធិការកិច្ចត្រួតពិនិត្យស្តង់ដារសុវត្ថិភាពផលិតផលយានយន្តនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងកន្លែងចែកចាយនានានៅកម្ពុជានាពេលខាងមុខ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍បានគូសបញ្ជាក់ថា វិធានការចុះត្រួតពិនិត្យស្តង់ដារសុវត្ថិភាពយានយន្ដនេះ នឹងត្រូវអនុវត្តនៅ៣ខែបន្ទាប់ពីក្រសួងចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ឯកឧត្តម បានសង្កត់ធ្ងន់ថា វិធានការនេះធ្វើឡើងចំពោះតែក្រុមហ៊ុន រោងចក្រ សហគ្រាស និងកន្លែងចែកចាយរថយន្តថ្មីៗតែប៉ុណ្ណោះ។

ឯកឧត្តមបានបន្ថែមថា កត្តាដែលជំរុញឲ្យក្រសួងប្រកាសអនុវត្តវិធានការបែបនេះធ្វើឡើងក្រោយក្រសួងសង្កេតឃើញការចរាចរចែកចាយផលិតផលយានយន្តនៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្នហាក់ពុំបានគិតគូគ្រប់គ្រាន់លើបញ្ហាសុវត្តិភាពយានយន្តឲ្យស្របតាមការកំណត់ស្តង់ដារ និងបទបញ្ញត្តិបច្ចេកទេសនោះទេ។ គោលបំណងនៃគម្រោងចុះត្រួតពិនិត្យនេះ គឺដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃការអនុវត្តស្តង់ដារសុវត្ថិភាពយានយន្តដែលកំណត់ដោយក្រសួងរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកន្លែងចែកចាយផលិតផលយានយន្តថ្មីទាំងនោះ។ 

ពាក់ព័ន្ធការចុះធ្វើអធិការកិច្ចនេះដែរ ក្រសួងឧស្សាហកម្មស្នើឲ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកន្លែងចែកចាយផលិតផលយានយន្តនានាចូលរួមសហការជាមួយមន្ត្រីអធិការកិច្ចនៃវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នានា ដែលអាចកើតមានឡើងជាយថាហេតុដោយសារបច្ចេកទេសរបស់យានយន្ត។ ទន្ទឹមនឹងនេះក្រសួងក៏បានព្រមានពិន័យ ឬចាត់វិធានការតាមផ្លូវចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស និងកន្លែងចែកចាយណា ដែលមិនចូលរួមសហការជាមួយមន្ត្រីជំនាញក្នុងការធ្វើអធិការកិច្ចលើស្តង់ដារសុវត្ថិភាពបច្ចេកទេសយានយន្តនេះ។  

ជាមួយគ្នានេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បន្តក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកន្លែងចែកចាយរថយន្តថ្មីទាំងអស់ឲ្យមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណបញ្ចាក់ស្តង់ដារសុវត្ថិយានយន្តឲ្យបានគ្រប់គ្នានៅវិទ្យាស្ថានស្តង់ដារកម្ពុជា៕

None



អត្ថបទបន្ទាប់


អូស្រ្តាលីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារនៅកម្ពុជា

ប្រទេសអូស្រ្តាលី នឹងចូលរួមជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ នៅកម្ពុជា ដើម្បីរួមចំណែកដល់ការរក្សាឱ្យបាននូវសុវត្ថិ…

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្ដៅទៅលើម្ចាស់អាជីវកម្ម ដែលពាក់ព័ន្ធនឹងការបង្ខាំង និងបង្ខំឲ្យមនុស្សធ្វើការ

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្ដៅតាមផ្លូវច្បាប់ ចំពោះម្ចាស់អគារ សណ្ឋាគារ និង កាស៊ីណូ ដែលមានការពាក់ព័ន្ធ ទោះបីក្នុងរូបភាពផ្ទាល់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ