វិស័យស្វាយចន្ទី

ក្រុមហ៊ុន MIRARTH គ្រោងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យឈានដល់ជាង២ម៉ឺនតោនក្នុង១ឆ្នាំ ដើម្បីនាំចេញទៅទីផ្សារជប៉ុន និងអុឺរ៉ុប


អ្នកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agritech បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនខ្លួនកំពុងកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ចំនួន៦តោន ក្នុង១ថ្ងៃ ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអុឺរ៉ុប នឹងគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យឡើងដល់ជាង២ម៉ឺនតោន ក្នុង១ឆ្នាំ នាពេលខាងមុខ។
វិស័យស្វាយចន្ទី
ដោយ

ការគូសបញ្ជាក់ពីអ្នកគ្រប់គ្រងក្រុមហ៊ុនបែបនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុហ៊ុន MIRARTH Agritech ពីសំណាក់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនជប៉ុន MIRARTH Agritech បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ព្រមទាំងសហគមន៍កសិកម្មទំនើបទាំង៣ ស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ចំនួន៦តោន ក្នុង១ថ្ងៃ សម្រាប់នាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអ៊ឺរ៉ុប។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ គ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យឡើងដល់ជាង​២ម៉ឺនតោន ក្នុង១ឆ្នាំ នាពេលខាងមុខ។ អ្នកគ្រប់គ្រងក្រុមហ៊ុនរូបនេះ បានឱ្យដឹងផងដែរថា ក្រុមហ៊ុនខ្លួននាពេលអនាគតមានគម្រោងផលិតប្រេងជីវឥន្ធនៈផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី និងការនាំយកនូវគ្រឿងសម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុន សម្រាប់បម្រើឱ្យការកែច្នៃ។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានសម្តែងនូវក្តីសោមនស្សរីករាយដែលក្រុមហ៊ុន MIRARTH Agritech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ ហើយដំណាំស្វាយចន្ទីក៏មានសក្តានុពលខ្ពស់ ដែលអាចធ្វើកែច្នៃបាននៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃផលិតកម្ម ដូចជាការកែច្នៃសំបកគ្រាប់ស្វាយចន្ទីធ្វើជាជីវឥន្ធនៈ គ្រឿងសម្អាង និងសូម្បីតែមែកដើមស្វាយចន្ទី ក៏អាចផលិតជាថាមពលបានផងដែរ ដើម្បីបង្កើនតម្លៃបន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញការគាំទ្រចំពោះក្រុមហ៊ុន MIRARTH Agritech ដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី ហើយខេត្តកំពង់ធំ អាចជាមជ្ឈមណ្ឌល​នៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទីផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី ពីសហគមន៍ និងប្រជាកសិករ និងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា និងការបង្កើតការងារ ពិសេសការនាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ដូចជាការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដាំដុះជាដើម៕




អត្ថបទបន្ទាប់


កម្ពុជាកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍វិស័យភាគហ៊ុនឱ្យកាន់តែរីកចម្រើន

កម្ពុជាកំពុងរៀបចំផែនការមេ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យភាគហ៊ុនឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនបន្ថែមទៀត សំដៅដើម្បីបង្កើនភាពប្រកួតប្រ…

ទុរេនមានតម្លៃថោកៗរបស់ប្រទេសជិតខាងនៅតែត្រូវបានលួចនាំចូលមកកាន់ទីផ្សារកម្ពុជា តាមច្រករបៀងតូចៗ

ក្រោយប្រទេសចិន ដែលជាអ្នកនាំចូលទុរេនធំជាងគេនៅអាស៊ី រឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុម្យ៉ាង ដែលអាចបង្កឱ្យកើតជំងឺមហារីកលើទុរេននាំចូលពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ