លោក ហ្វូមីអូ គីស៊ីដា

សន្ទុះគាំទ្រនាយករដ្ឋមន្ត្រីជប៉ុន ធ្លាក់ចុះមកនៅត្រឹម២៦% ក្រោយផ្ទុះរឿងអាស្រូវជុំវិញការរៃអង្គាសមូលនិធិ


ការស្ទង់មតិចុងក្រោយរបស់ទូរទស្សន៍ Nikkei-TV Tokyo បានបង្ហាញថា ការវាយតម្លៃជាផ្លូវការសម្រាប់ការគាំទ្រគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមកនៅត្រឹមតែ២៦% ប៉ុណ្ណោះ ចំពេលមានរឿងអាស្រូវរៃអង្គាសប្រាក់ ដែលកំពុងកើនឡើងបណ្ដាលឱ្យមានការបណ្តេញរដ្ឋមន្ត្រីចំនួន៤រូប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ហ្វូមីអូ គីស៊ីដា
ដោយ

លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បានផ្លាស់ប្ដូរប្រធានខុទ្ទកាល័យរបស់លោក និងគណៈរដ្ឋមន្ត្រីចំនួន៣រូបទៀត ដែលត្រូវបានចោទប្រកាន់ថា បានលាក់បាំងប្រាក់ចំណូលពីការរៃអង្គាសប្រាក់នៅក្នុងព្រឹត្តិការណ៍ ដែលរៀបចំដោយបក្សពួករបស់ពួកគេ ហើយរដ្ឋអាជ្ញាទីក្រុងតូក្យូ បានបើកការស៊ើបអង្កេតលើរឿងអាស្រូវនេះ ដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

ការស្ទង់មតិដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍មុនបានបង្ហាញថា ការគាំទ្រចំពោះ រដ្ឋាភិបាលរបស់លោក គីស៊ីដា បានបន្តធ្លាក់ចុះ៤% ពីការស្ទង់មតិកាលពីខែវិច្ឆិកា គឺធ្លាក់ដល់កម្រិតទាបបំផុតមកនៅត្រឹមតែ២៦% ចាប់តាំងពីលោក គីស៊ីដា បានចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២១ ខណៈដែលការមិនគាំទ្របានកើនឡើង៦%ទៀត គឺឡើងដល់៦៨%។

រឿងអាស្រូវជុំវិញការរៃអង្គាសមូលនិធិបានទាញទម្លាក់ការគាំទ្ររបស់សាធារណជនចំពោះលោក គីស៊ីដា ដែលកំពុងមានធ្លាក់ចុះឱ្យធ្លាក់ចុះបន្ថែមទៀត ដែលធ្វើការគាំទ្រនេះបានធ្លាក់ចុះរយៈពេល៣ខែជាប់គ្នា ខណៈដែលការមិនគាំទ្របានកើនឡើងរយៈពេល៤ខែជាប់ៗគ្នា។ អត្រានៃការគាំទ្រ២៦%នេះ គឺជាកម្រិតទាបបំផុតចាប់តាំងពីគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅជប៉ុនបានត្រលប់មកកាន់អំណាចក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ នៅក្នុងឆ្នាំ២០១២ ហើយការមិនគាំទ្រ ក៏មានកម្រិតខ្ពស់បំផុតចាប់តាំងពីពេលនោះមកដែរ។

ពាក់ព័ន្ធនឹងមូលហេតុនៃការមិនគាំទ្រគណៈរដ្ឋមន្ត្រីនេះ ក្រុមអ្នកឆ្លើយសំណួរចំនួន៤៣% បានលើកឡើងពីគោលនយោបាយមិនល្អ ហើយអ្នកឆ្លើយចំនួន៣៨% ទៀតបានលើកឡើងពីការមិនពេញចិត្តនឹងរបៀបគ្រប់គ្រងកិច្ចការរបស់រដ្ឋាភិបាល និងគណបក្ស។ ចំណែកក្នុងចំណោមអ្នកគាំទ្រគណៈរដ្ឋមន្ត្រីវិញ គឺចំនួន៣៥% បានលើកឡើងពីការរៀបចំគណបក្ស LDP បានត្រឹមត្រូវ ខណៈដែលចំនួន២៣%ទៀតបានបង្ហាញពីការតែងតាំងមន្ត្រីដ៏គួរឱ្យទុកចិត្ត។

ទោះយ៉ាងណាក៏ដោយ មតិភាគច្រើនបានស្តីបន្ទោសលោក គីស៊ីដា ចំពោះរឿងអាស្រូវនេះដោយចំនួន៦៧%បាននិយាយថា នាយករដ្ឋមន្ត្រី គឺជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ ចំណែក២៨%ទៀតនិយាយថា មិនមែនជាកំហុសរបស់លោក គីស៊ីដា នោះទេ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយក្រុមស្រាវជ្រាវរបស់សារព័ត៌មាននីកេអេស៊ា តាមរយៈការហៅតាមទូរស័ព្ទដោយកំណត់គោលដៅមនុស្សប្រុសស្រីមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅទូទាំងប្រទេសជប៉ុនហើយទទួលបានការឆ្លើយតបចំនួន៧២៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីក៏ឥណ្ឌូនេស៊ី និងជប៉ុន ព្រមព្រៀងគ្នាដកចេញរបាំងពាណិជ្ជកម្មមួយចំនួនបន្ថែមទៀត?

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូថា ប្រទេសឥណ្ឌូនេស៊ី និងជប៉ុន បានព្រមព្រៀងគ្នាអំពីការដកចេញរបាំងពាណិជ្ជ…

ជប៉ុន និងអាស៊ាន នឹងជំរុញទំនាក់ទំនងសន្តិសុខជាមួយគ្នា ក្រោមក្រសែភ្នែករបស់ចិន

ព័ត៌មាន
បើតាមសេចក្តីថ្លែងការណ៍ព្រាងមួយពីកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី១៦ ឱ្យដឹងថា មេដឹកនាំប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុននឹងយល់ព្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ