Advertisement
របរ​បណ្ដុះ​កូន​ឈើ​ហូប​ផ្លែ​លក់ កំពុងកាក់កប?

វីដេអូ៖ របរ​បណ្តុះ​កូន​ឈើ​ហូប​ផ្លែ​លក់ ផ្ដល់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​ភូមិ​បត់តាជី


អ្នក​ភូមិ​បត់តាជី ជាង៩០% ក្នុង​ឃុំ​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​មុខរបរ​ជា​អ្នក​បណ្ដុះ​កូន​​ឈើ​ហូប​ផ្លែ និង​កូន​ប្រទាល​លក់ តាំង​ពី​ដូន​តា​មក​ម៉្លេះ ដោយសារ​តែ​នៅ​តំបន់​នេះ មាន​លក្ខណៈ​អំណោយផល ជាប់​នឹង​ទន្លេ។
របរ​បណ្តុះ​កូន​ឈើ​ហូប​ផ្លែ​លក់ ផ្ដល់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​ភូមិ​បត់តាជី។
ដោយ
Advertisement

កាលពី​មុន មុខ​របរ​បណ្តុះ​កូន​ឈើ​ហូប​ផ្លែ​នេះ មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូចៗ​​ទេ តែ​ដោយសារ​កំណើន​ប្រជាជន​មាន​ការ​កើន​ឡើង ហើយ​របរ​នេះ​កាក់​កប​គ្រាន់​បើ​ទៀត​នោះ ទើប​មាន​ការ​ពង្រីក​កាន់​តែ​ធំ រហូត​មាន​ការ​នាំចូល​នូវ​ប្រភេទ​ឈើ​ហូប​ផ្លែ​មួយ​ចំនួន​ពី​ប្រទេស​ក្រៅ​ទៀត​ផង។

អ្នកស្រី សុខ លី ជា​ពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុង​ភូមិ​បត់តាជី និង​បាន​ប្រកប​របរ​បណ្ដុះ​កូន​ឈើ​ហូប​ផ្លែ​លក់​តាំង​ពី​ឆ្នាំ​២០០១​មក។ អ្នកស្រី​ថា តាមពិត អ្នកស្រី​គ្មាន​ជំនាញ​ផ្នែក​កសិកម្ម​អ្វី​ទេ តែ​ដោយសារ​ស្វាមី​មាន​ជំនាញ​ស្រាប់ ដូចនេះ​លោកស្រី​ទទួល​បន្ទុក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​តែ​ប៉ុណ្ណោះ។

លោក ម៉ម ធួក ក៏​ជា​ពលរដ្ឋ​ រស់នៅ​ក្នុង​ភូមិ​បត់តាជី ដែរ។ លោក​មាន​ជំនាញ​បណ្តុះ​កូន​ឈើ​នេះ ត​ពី​ដូនតា​មក ហើយ​ថែមទាំង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ពី​វគ្គ​សិក្សា​ខ្លីៗ​ថែម​ទៀត។ លោកថា របរ​បណ្តុះ​កូន​ឈើ​ ដែល​មួយសាៗ​លោក​បណ្ដុះ​​ប្រមាណ​ជាង ១០​ម៉ឺន​ដើម គឺ​អាច​រក​ចំណូល​ជូន​គ្រួសារ​លោក​ចន្លោះ​ពី ៨​ពាន់​ដុល្លារ ដល់ ២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​រដូវកាល​ឯណោះ។

លោក ម៉ម ធួក បន្ត​ថា របរ​នេះ​ចាប់​កាក់កប​បន្តិច​ម្តងៗ​ចាប់ពី​ឆ្នាំ​២០១០​មក ដោយលោក​ក៏​បាន​ពង្រីក​ផ្ទៃ​ដាំ​និង​បណ្ដុះ​កូន​​រុក្ខជាតិ​រហូត​ដល់​ជាង ២៨០០​ម៉ែត្រ​ការ៉េ ដែល​ការ​លំបាក និង​ភាព​ងាយស្រួល​គឺ​ដើរ​ទន្ទឹម​គ្នា។ 

ម្ចាស់​ទីតាំង​លក់​កូន​ឈើ​ហូបផ្លែ​រូប​នេះ ក៏​រីករាយ​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ដែល​មាន​បំណង​ក្នុង​ការ​ចាប់​របរ​ដូច​គាត់​ដែរ។

បើតាម​កសិករ​ទាំង​២​រូប​ នៅក្នុង​ភូមិ​នេះ មាន​លក់​កូន​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ តែ​ប្រភេទ​កូន​ឈើ​ដែល​លក់​ដាច់ និង​ពេញ​និយម​ជាង​គេ គឺ​មាន​ប្រភេទ​ស្វាយកែវ​រមៀត ប្រភេទ​កូន​ប៊ើរ ប្រភេទ​កូន​ស្វាយ​ចន្ទី ជាដើម ប៉ុន្តែ ក៏​ដាច់​ទៅ​តាម​រដូវកាល​ដែល​កសិករ​នៅ​តាម​ខេត្ត​ផ្សេងៗ​និយម​ដាំ​ផង​ដែរ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន យកកម្ពុជា ជាគោលដៅ វិនិយោគទី១ សម្រាប់គម្រោងវិនិយោគដ៏សម្បើម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ជប៉ុនបានបង្ហាញពីផែនការវិនិយោគដ៏សម្បើមរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាមូលដ្ឋានវិនិយោគ កំពុងត្រូវបានលុកលុយយ៉ាងសកម្មពីសំណាក់...

វិស័យ​កសិកម្ម​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ?

ព័ត៌មាន
បើ​រាប់​ចាប់​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន គេ​អាច​និយាយ​បាន​ថា កសិកម្ម​គឺ​ជា​វិស័យ​ស្នូល​ក្នុង​ការ​​ទ្រទ្រង់​កំណើន​ជីវភាព​ប្រជាជន​ខ្មែរ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ