វិស័យធនាគារ

តើផ្អែកលើកត្តាអ្វីជំរុញឱ្យធនាគារអាល្លឺម៉ង់ព្យាករថា ក្រុមហ៊ុនអាម៉េរិក កាន់តែច្រើននឹងខកខានទូទាត់បំណុលតាមកាលកំណត់នៅឆ្នាំក្រោយ?


ធនាគារដូតឆ័រ (Deutsche Bank) របស់ប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបបានព្យាករថា ក្រុមហ៊ុនអាម៉េរិក ដែលមានហានិភ័យកាន់តែច្រើនទំនងជានឹងខកខានទូទាត់បំណុលតាមពេលវេលាកំណត់នៅឆ្នាំក្រោយ ដោយសារតែកំណើនសេដ្ឋកិច្ចយឺត ខណៈបន្ទុកនៃការទូទាត់ការប្រាក់ខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

ធនាគារដូតឆ័រ ដែលជាធនាគារវិនិយោគរបស់ប្រទេសអាល្លឺម៉ង់ បានព្យាករថា ការខកខានទូទាត់បំណុលតាមពេលវេលាកំណត់របស់ក្រុមហ៊ុនអាម៉េរិក ដែលកំពុងប្រឈមនឹងហានិភ័យនឹងមានការកើនឡើងពី៤,៧% ឈានដល់៤,៨% នៅត្រឹមចុងឆ្នាំ២០២៦។ ហេតុផលដ៏ចម្បងមួយ ដែលអាចធ្វើឱ្យការខកខានទូទាត់បំណុលរបស់ក្រុមហ៊ុនអាម៉េរិកមានការកើនឡើងនោះ គឺដោយសារអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក នៅតែខ្ពស់។

ស្របពេលធនាគារកណ្តាលអាម៉េរិក មិនទាន់បញ្ចុះអត្រាការប្រាក់ធ្វើឱ្យមានការរំពឹងទុកថា ផលបត្ររតនាគារអាម៉េរិក ដែលមានរយៈពេល១០ឆ្នាំអាចនឹងហក់ឡើងខ្ពស់ជាងអត្រាកំណើនសេដ្ឋកិច្ចជាតិ របស់អាម៉េរិក ក្នុងពេលឆាប់ ដែលជាស្ថានភាពមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១១ មក។

ដោយមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់អាម៉េរិក កំពុងមានសន្ទុះយឺត ធនាគារដូតឆ័រ បានព្យាករថា មានឱកាស៣០% ដែលសហរដ្ឋអាម៉េរិកអាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ផលបត្ររតនាគារអាម៉េរិក ដែលមានរយៈពេល១០ឆ្នាំនៅពេលនេះ ស្ថិតក្នុងអត្រាប្រមាណ៤,៥% ហើយទំនងជាអាចនៅខ្ពស់ជាងនេះ ដោយសារធនាគារកណ្ដាលអាម៉េរិក ទំនងជាមិនបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗឡើយ ស្របពេលធនាគារនានា ក៏កំពុងរឹតបន្តឹងលក្ខខណ្ឌក្នុងការផ្ដល់កម្ចី។

សូមបញ្ជាក់ថា បណ្ណរតនាគារយៈពេល១០ឆ្នាំ គឺជាសញ្ញាបណ្ណ ឬជាមូលបត្របំណុលម្យ៉ាងមានរយៈពេល១០ឆ្នាំដែលរដ្ឋាភិបាលអាម៉េរិក បោះផ្សាយលក់ ហើយរដ្ឋាភិបាលនឹងទូទាត់ទាំងការប្រាក់ និងប្រាក់ដើម ក្រោយដល់រយៈពេលកំណត់១០ឆ្នាំ។ ដូចនេះនៅពេលដែលផលបត្ររតនាគារអាម៉េរិក ហក់ឡើង វាមានន័យថា អត្រាការប្រាក់នឹងហក់ឡើងទៅតាមនោះដែរ​៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តម្លៃជ័រកៅស៊ូធម្មជាតិទូទាំងពិភពលោកដាំក្បាលចុះដោយសារ BYD ទម្លាក់ថ្លៃរថយន្ត

តម្លៃជ័រកៅស៊ូធម្មជាតិ នៅលើទីផ្សារពិភពលោកនៅពេលនេះកំពុងដាំក្បាលចុះខ្លាំង ខណៈការលក់បញ្ចុះតម្លៃរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ម…

ការនាំចេញអង្កររបស់តៃវ៉ាន់ទៅជប៉ុនកើនឡើងយ៉ាងគំហុករហូតដល់៦ដងនៅ៥ខែឆ្នាំនេះ

ទិន្នន័យរបស់រដ្ឋាភិបាលតៃវ៉ាន់ បានបង្ហាញថា ការនាំចេញអង្កររបស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសជប៉ុន បានកើនឡើងយ៉ាងគំហុករហូតដល់៦ដងនៅ៥ខែឆ្នាំនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ