រូបិយប័ណ្ណ

ប្រទេសកាន់តែច្រើននៅអាស៊ី កំពុងពន្លឿនការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក


ប្រទេសកាន់តែច្រើននៅអាស៊ី កំពុងពន្លឿនការធ្វើបដិដុល្លារនីយកម្ម ឬកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ នៅក្នុងផែនការធ្វើកំណែទម្រង់រូបិយប័ណ្ណរបស់ខ្លួន តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ និងការបង្កើនការវិនិយោគរបស់ពួកគេលើទ្រព្យសកម្មផ្សេងៗដូចជា មាស ប្រាក់យន់ របស់ចិន និងរូបិយប័ណ្ណឌីជីថល ជាពិសេស Bitcoin ជាដើម។
រូបិយប័ណ្ណ
ដោយ

ការសិក្សាថ្មីមួយធ្វើឡើងដោយ Forex Complex ដែលជា Platorm ផ្ដល់ការអប់រំ និងការវិភាគការជួញដូររូបិយប័ណ្ណអន្តរជាតិ បង្ហាញថា ការធ្វើបដិដុល្លារនីយកម្ម ឬការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ កំពុងកើនឡើងគួរឱ្យកត់សម្គាល់នៅអាស៊ី។ ការសិក្សាថ្មីនេះ បានគូសបញ្ជាក់ពីសូចនាករសំខាន់ៗចំនួន៣ នៃបដិដុល្លារនីយកម្មនេះ ដោយទី១ គឺការកាត់បន្ថយចំណែកប្រាក់ដុល្លារអាម៉េរិក នៅក្នុងទុនបម្រុងរបស់ជាតិ ទី២, ការបង្កើនចំណែកមាសក្នុងទុនបម្រុងរបស់ជាតិ និងទី៣ ការប្រើប្រាស់រូបិយប័ណ្ណផ្សេងៗកាន់តែច្រើនឡើងនៅក្នុងការទូទាត់ពាណិជ្ជកម្មទ្វេភាគី។ អ្វីដែលជាការកត់សម្គាល់ឃើញថា សិង្ហបុរី ឥណ្ឌូណេស៊ី និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបានវឌ្ឍនភាពច្រើនជាងគេបំផុតនៅក្នុងការធ្វើបដិដុល្លារនីយកម្មនេះ។

លោក គ្រីស ឡច (Chris Lodge) អនុប្រធានក្រុមហ៊ុនកម្រៃជើងសារជួញដូររូបិយប័ណ្ណបរទេស FXTM បានលើកឡើងថា បណ្តាប្រទេសនៅអាស៊ី ចង់កាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ជាពិសេសដោយសារតែកត្តាទណ្ឌកម្ម កត្តាពន្ធគយ និងកត្តានៃការកើនឡើងភាពតានតឹងទូទាំងពិភពលោក។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ជាការពិតណាស់ប្រាក់ដុល្លារអាម៉េរិក នៅតែបន្តឈានមុខគេក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ទូទាំងពិភពលោក ដោយប្រាក់ដុល្លារអាម៉េរិក ត្រូវបានប្រើប្រាស់ស្ទើរតែពាក់កណ្ដាលនៃការទូទាត់តាមប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងជាង៨០%នៃការជួញដូររូបិយប័ណ្ណបរទេស។ ប៉ុន្តែទន្ទឹមនេះ ប្រទេសកាន់តែច្រើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងក្នុងចំណោមប្រទេសក្នុងប្លុកប្រទេស BRICS កំពុងងាកទៅប្រើប្រាស់រូបិយប័ណ្ណផ្សេងជាជាងប្រាក់ដុល្លារអាម៉េរិក កាន់តែសម្បូរបែប។

លោកបានបន្ថែមថា នៅអាស៊ី ប្រតិបត្តិការទូទាត់ពាណិជ្ជកម្មទ្វេភាគីកាន់តែច្រើនឡើងកំពុងត្រូវបានធ្វើឡើងជាប្រាក់យន់របស់មហាយក្សចិន បន្ទាប់មកគឺប្រាក់អឺរ៉ូ និងបន្ទាប់មកទៀតគឺប្រាក់ដឺហែម របស់អេមីរ៉ាតអារ៉ាប់រួម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជំរុញឱ្យអាស៊ាន ងាកទៅធ្វើពាណិជ្ជកម្មជាមួយចិន និងឥណ្ឌា?

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ ម៉ូហាម៉េត (Mahathir Mohammad) ជំរុញឱ្យបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ងាកទៅធ្វើពាណិជ្ជកម្មជាមួយច…

ការខ្ចីបំណុលថ្មីរបស់រដ្ឋាភិបាលកម្ពុជា ធ្លាក់ចុះ៤៤% នៅត្រីមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?

បំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៥ បំណុលរបស់កម្ពុជា បានកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ