ដំឡូងមីកម្ពុជា

តំបន់នៃខេត្តក្វាងស៊ីប្រទេសចិនអនុញ្ញាតឲ្យកម្ពុជានាំចេញដំឡូងមីស្ងួត៤០ម៉ឺនតោន


ដំឡូងមីក្រៀមរបស់កម្ពុជានៅឆ្នាំនេះ កំពុងមានទីផ្សារកាន់តែល្អប្រសើរ ខណៈដែលទីផ្សារនាំចេញទៅកាន់ប្រទេសចិនក៏បាននិងកំពុងពង្រីកជាបន្ដបន្ទាប់ដែរ។ តួយ៉ាងថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ទើបតែបានសម្របសម្រួលជាមួយខាងភាគីចិន បើកច្រកទីផ្សារនាំចេញដំឡូងស្ងួតពីកម្ពុជាចំនួន៤០ម៉ឺនតោន ទៅកាន់ទីផ្សារតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិនចាប់ពី ឆ្នាំ២០២២-២០២៣។ ក្រុមកសិករ និងអាជីវកម្មទិញលក់ដំឡូងមី សង្ឃឹមថា តម្លៃទីផ្សារដំឡូងមី អាចនឹងកាន់តែល្អប្រសើរជាងមុន នៅពេលមានការបើកទីផ្សារនាំចេញកាន់តែច្រើន។
ការប្រមូលផលដំឡូងមីរបស់កសិករ
ដោយ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រសួងពាណិជ្ជកម្មកម្ពុជាសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក សន យីន អាជីវករទិញលក់ដំឡូងមី នៅខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងដែរថា ទីផ្សារដំឡូងមី​ក្នុងឆ្នាំនេះ​មានភាពល្អប្រសើច្រើនបើធៀបទៅឆ្នាំ២០២១ ដោយសារតែ តម្រូវការមានច្រើន ហើយ​ទិន្នផល​ដំឡូងមីឆ្នាំនេះ ហាក់មានតិច ដោយសារតែមានភ្លៀងធ្លាក់ច្រើន។ លោកបានបន្ថែមថា កន្លងមកការនាំចេញដំឡូងមីរបស់លោកគឺត្រូវបាននាំចេញទៅកាន់ប្រទេសថៃ ដែលមិនបាននាំចេញផ្ទាល់ទៅកាន់ទីផ្សារគោលដៅប្រទេសចិននោះទេ។ អាជីវករ​រូបនេះ កាលណាដំឡូងមី​កម្ពុជា​អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារក្រៅប្រទេសបាន នោះតម្លៃក៏អាចលក់បាន​ខ្ពស់ផងដែរ។

លោក ឈឺ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បានគូសបញ្ជាក់ដែរថា តម្លៃ​ទីផ្សារ​ដំឡូង​មី​ក្នុងឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំ​មុន ដោយ​តម្លៃ​ជា​មធ្យម​ដំឡូង​មី​ស្រស់​មាន​តម្លៃ ២៤០ រៀល​មួយ​គីឡូក្រាម និង ​ដំឡូង​មី​ក្រៀម តម្លៃ  ជាង៧២០ រៀលក្នុងមួយ​គីឡូក្រាម​។ គោលដៅ​នាំ​ចេញ​ដំឡូង​មី​នៅ​ខេត្តបាត់ដំបង ប្រមាណ​៧០% ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ និង​ប្រមាណ ៣០% ទៀត​គឺ​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​។

ក្រៅតែពីការនាំចេញដំឡូងមីស្ងួត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ ក៏បានស្នើឯកឧត្តមអភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ីបន្ថែមទៀត និងស្នើជំរុញ​បន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំ​អនុស្សរណៈយោគយល់គ្នា​ក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ីផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិនសម្រេចបានជាង ១១ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី មានប្រមាណជិត​១៦០លានដុល្លារ កើនឡើងជិត ៦៤%៕

អត្ថបទ សោម​ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យោធាមីយ៉ាន់ម៉ាហៅការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ីថាជារឿងត្រឹមត្រូវ

ព័ត៌មាន
ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគឺជារឿង «សមហេតុផល» និងបានបង្ហាញពីជំហររបស់ទីក្រុងម៉ូស្គូ ថាជាមហាអំណាចពិភពលោកមួយ។ នេះជាការលើ…

ភ្ញៀវទេសចរទៅកម្សាន្តនៅគោលដៅនានាមានការធ្លាក់ចុះ ក្រោយចំនួនអ្នកឆ្លងកូវីដកើនឡើងខ្លាំងនៅប៉ុន្មានសប្ដាហ៍មកនេះ

ព័ត៌មាន
ភ្ញៀវទេសចរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍មួយចំនួនមានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីចំនួនអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ