ក្រុមប្រទេស BRICS

ប្រទេសជាង២០បង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយនឹងក្រុមប្រទេសប៊ី្រកនៅក្នុង២០២៥


មន្ត្រីជាន់ខ្ពស់១រូបរបស់រុស្ស៊ី បានអះអាងថា មានប្រទេសរហូតដល់ជាង២០ បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយប្លុកសេដ្ឋកិច្ច នៃក្រុមប្រទេសប្រ៊ីក (BRICS) នៅឆ្នាំ២០២៥នេះ ក្នុងនោះមានប្រទេសនៅតំបន់អាស៊ានចំនួន៣ផងដែរ។ BRICS កំពុងឈានទៅរកយុគសម័យហិរញ្ញវត្ថុថ្មីដោយឯករាជ្យ តាមរយៈការប្រើរូបិយប័ណ្ណប្រ៊ីកក្នុងការទូទាត់ពាណិជ្ជកម្មជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលឥណ្ឌា ដែលជាស្ថាបនិកមួយរបស់ប្លុកនេះ បែជាបានច្រានចោលគោលការណ៍នេះទៅវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Watcher.Guru។
ក្រុមប្រទេស BRICS
ដោយ

លោក យូរី អ៊ូសាកូវ (Yury Ushakov) ជំនួយការប្រធានាធិតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា យ៉ាងហោចណាស់មានប្រទេសចំនួន២៣ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងក្រុមប្រទេស BRICS នៅឆ្នាំ២០២៥។ ជំនួយការរូបនេះបានបង្ហើបថា ក្រុមសម្ពន្ធនេះ បើកចំហក្នុងការអញ្ជើញប្រទេសដែលមានគំនិតដូចគ្នាឱ្យចូលរួមក្នុងប្លុកនេះដែលជាផ្នែកមួយក្នុងការជំរុញឱ្យឈានទៅរកការប្រើប្រាស់រូបិយប័ណ្ណរបស់ប្លុកនេះក្នុងការទូទាត់ពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយនឹងប្រាក់ដុល្លារអាម៉េរិក នៅលើឆាកពិភពលោក។

លោក អ៊ូសាកូវ បាននិយាយថា ប្រទេសដែលចង់ចូលរួមជាមួយនឹងប្លុកប្រទេស BRICS នៅឆ្នាំ២០២៥ មានដូចជា អាស៊ែបៃហ្សង់ បារ៉ែន បង់ក្លាដែស ប៊ូគីណាហ្វាសូ ឆាដ កូឡុំប៊ី សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ ហុងឌូរ៉ាស ឡាវ គុយវ៉ែត ម៉ារ៉ុក មីយ៉ាន់ម៉ា នីការ៉ាហ្គា ប៉ាគីស្ថាន ប៉ាឡេស្ទីន សេណេហ្គាល់ ស៊ូដង់ខាងត្បូង ស្រីលង្កា ស៊ីរី វេណេហ្ស៊ុយអេឡា និងប្រទេសហ្ស៊ីមបាវ៉េ។

ទោះជាយ៉ាងណាលោក អ៊ូសាកូវ បានពន្យល់ថា ការពង្រីកដែលមិនអាចគ្រប់គ្រងបាននឹងនាំឱ្យសមាគមនេះមានការខ្វែងគំនិតគ្នា ដូច្នេះហើយក្រុមប្រទេស BRICS ចាំបាច់ត្រូវជ្រើសរើសដៃគូរបស់ខ្លួនដោយប្រុងប្រយ័ត្ននៅឆ្នាំ២០២៥ ដើម្បីភាពរីកចម្រើន និងរស់រានមានជីវិតដោយស្ថិរភាព។ វាច្បាស់ណាស់ថា ការមិនប្រយ័ត្នប្រយែងចំពោះការពង្រីកសមាគមនៃប្លុកនេះ នឹងធ្វើឱ្យខូចឆ្អឹងខ្នងរបស់ក្រុមនេះជាក់ជាមិនខាន។ ដូច្នេះសមាជិកទាំងអស់ត្រូវបោះជំហានបន្តិចម្តងៗប្រកបដោយមានភាពចុះសម្រុងគ្នា និងភាពត្រឹមត្រូវ។

យ៉ាងណាមិញប្រទេសឥណ្ឌាដែលជាសមាជិកស្ថាបនិករបស់ប្លុក BRICS នៅតែសង្ស័យអំពីរូបិយប័ណ្ណ BRICS រួម ដោយលើកឡើងពីហានិភ័យនៃការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មពិភពលោកជាមួយនឹងសហរដ្ឋអាម៉េរិក ខណៈដែលក្រុមហ៊ុនអាជីវកម្មនាំចេញ និងនាំចូល ដែលឈានមុខគេនៅប្រទេសឥណ្ឌា និងក្រុមហ៊ុនដែលកំពុងឈរជើងនៅសហរដ្ឋអាម៉េរិកចង់រក្សាប្រាក់ដុល្លារអាម៉េរិកឱ្យនៅដដែល។

ពេលនេះក្រុមហ៊ុនអាជីវកម្មឥណ្ឌាមានការប្រុងប្រយ័ត្នក្នុងការទទួលយករូបិយប័ណ្ណរួមរបស់ក្រុម BRICS ដែលផ្ដួចផ្ដើមឡើងដោយប្រទេសចិន និងរុស្ស៊ី ព្រោះវាប្រឈមនឹងការរំខានដល់រំហូរពាណិជ្ជកម្ម និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យក្រុមហ៊ុនអាជីវកម្មឥណ្ឌាមានការព្រួយបារម្ភថា រូបិយប័ណ្ណ BRICS នឹងផ្តល់អំណាចដល់ប្រទេសចិន និងធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនមានឥទ្ធិពលកាន់តែខ្លាំង៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ដែលស្រេកឃ្លានចង់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា AI ពិចារណាដកថយពីចិន ដើម្បីផ្គាប់ចិត្តសហរដ្ឋអាម៉េរិក

បណ្តាប្រទេសអារ៉ាប់សម្បូររ៉ែប្រេងនៅតំបន់មជ្ឈិមបូព៌ា ដែលស្រេកឃ្លានចង់បានបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីសហរដ្ឋអាម៉េរិក…

វៀតណាមគ្រោងស្តាររោងចក្រថាមពលដើរដោយនុយក្លេអ៊ែឡើងវិញ ដើម្បីធានាសន្តិសុខថាមពល

ប្រទេសវៀតណាម ត្រូវការវិស្វករ អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកប្រមាណ២,៤០០នាក់ ដើម្បីស្ដារគម្រោងថាមពលដើរដោយនុយក្លេអ៊ែ នៅរោងចក្រចំនួនពីរក្នុងខេត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ