វិស័យ ធនាគារ

ធនាគារកណ្តាលនានា អាចនឹងបញ្ចេញសាច់ប្រាក់ទិញមាសស្តុកទុកធ្វើជាទុនបម្រុងបន្ថែមទៀត


តម្លៃមាសដែលបានពុះកញ្ច្រោលឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នត្រូវបានជំរុញដោយសារធនាគារកណ្តាលរបស់ប្រទេសនានានាំគ្នាប្រមូលទិញមាសធ្វើជាទុនបម្រុងសេដ្ឋកិច្ចរបស់ខ្លួន។ ហើយកាលពេលថ្មីៗនេះ មានការព័ត៌មានលេចលឺថា ធនាគារកណ្តាលរបស់ប្រទេសធំៗនឹងបញ្ចេញសាច់ប្រាក់ ដើម្បីប្រមូលទិញមាសមកធ្វើជាទុនបម្រុងការពារសេដ្ឋកិច្ចបន្តទៀត ដែលធ្វើឱ្យមានការចោទជាសំណួរថា តើតម្លៃមាសនឹងមានការប្រែប្រួលយ៉ាងណា?
វិស័យ ធនាគារ
ដោយ

សារព័ត៌មាន Financial Express បានរាយការណ៍ថា នៅក្នុងរយៈពេល១២ខែខាងមុខ ធនាគារកណ្តាលនៃបណ្តាប្រទេសភាគច្រើនទំនងជានឹងបន្តបញ្ចេញសាច់ប្រាក់ ដើម្បីប្រមូលទិញមាសស្តុកទុកធ្វើជាទុនបម្រុងសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត។ គេកត់សម្គាល់ឃើញថា ចាប់តាំងពីឆ្នាំ២០២២ តម្លៃមាសឡើង ឬចុះវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចំណាត់ការរបស់ធនាគារកណ្តាលរបស់ប្រទេសនានា។

ក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ រក្សាស្ថិរភាពជាមធ្យមប្រមាណ៤ពាន់១៤ដុល្លារក្នុងមួយតម្លឹងក្នុងរយៈពេលជាង២ខែមកនេះ ក្រោយវាបានហក់ឡើងថ្លៃដល់៤ពាន់២រយដុល្លារក្នុងមួយតម្លឹងកាលពីខែមេសា។

ក្រុមប្រឹក្សានេះ បានសង្កត់ធ្ងន់ថា ខាងលើនេះ គ្រាន់តែជាតម្លៃមាសបច្ចុប្បន្ន តែទៅអនាគតគេមិនដឹងទេថា តម្លៃមាសនឹងមានស្ថានភាពយ៉ាងណានោះទេ ក្រោយ៤៣%នៃអ្នកជំនាញការនៅធនាគារកណ្តាលរបស់ប្រទេសនានា ដែលគេបានស្ទង់មតិ បានបង្ហាញថា ធនាគារកណ្តាលទាំងនេះភាគច្រើនមានគម្រោងនឹងបង្កើនទុនបម្រុងជាមាសបន្ថែមទៀត ហើយក្រៅពីនោះ៩៥% ជឿជាក់ថា នៅក្នុងរង្វង់១២ខែ ខាងមុខនេះតម្រូវការមាសជាទុនបម្រុងនឹងមានកំណើនបន្តថែមមួយកម្រិតទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជា និងចិនបានបើកដំណើរជើងហោះហើរត្រង់ថ្មីរវាងខេត្តសៀមរាប និងទីក្រុងស៊ិនជិន

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងស៊ិនជិន ប្រទេសចិន ដោយផ្ទុកអ្នកដំណើរពេញយន្តហោះបានចុះចតដោយសុវត្ថិភាពន…

ក្រុមហ៊ុនផលិតបន្ទះសូឡានៅអាម៉េរិក ស្នើឱ្យរដ្ឋាភិបាល ដំឡើងពន្ធលើបន្ទះសូឡារបស់ឥណ្ឌូនេស៊ី ឡាវ និងឥណ្ឌា

សម្ពន្ធក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬសូឡារបស់សហរដ្ឋអាម៉េរិក បានដាក់ញត្តិទៅរដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្នើសុំដំឡើងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ