ក្រុមហ៊ុន Orkide Development

ក្រុមហ៊ុន Orkide Development បានប្រកាសជាផ្លូវការតែងតាំងលោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូទៅ ដើម្បីគ្រប់គ្រង និងពន្លឿនប្រត្តិបត្តការ ការងារទូទៅទាំងអស់នៃការអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមហ៊ុនជូនអតិថិជន


ដោយតម្រូវការចាំបាច់ និង ស្នាដៃក្នុងរយៈពេល ៤ឆ្នាំ ជាងកន្លងមក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkide Development) បានសម្រេចជាផ្លូវការជ្រើសតាំង លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូទៅ ដើម្បីឆ្លើយទៅនឹងទំហំការងារទូទៅដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន និង ជំរុញការសាងសង់ប្រកបដោយគុណភាព និងតាមពេលវេលាកំណត់នៃគម្រោងនីមួយៗ។
លោក គ្រួច សុភត្ត្រា នាយកចាត់ការទូទៅថ្មី នៃក្រុមហ៊ុន Orkide Development
ដោយ

ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា៖ «ទំនួលខុសត្រូវសំខាន់ៗ ដែលលោក គ្រួច សុភត្ត្រា ត្រូវបំពេញចាប់ពីពេលនេះតទៅ គឺបង្កើតយុទ្ធសាស្រ្តគ្រប់គ្រងប្រត្តិបត្តិការទូទៅ និង ដឹកនាំការអភិវឌ្ឍរបស់ក្រុមហ៊ុន ឱ្យបានសម្រេចគោលដៅតាមផែនការ ដែលបានកំណត់ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតទាំំងផ្នែកសាងសង់ គុណភាពសំណង់ ចរន្តទីផ្សារនៃសំណង់របស់អ័រគីដេទៅកាន់អតិថិជនគោលដៅ ផ្នែកលក់នៃគម្រោងនីមួយៗដែលបានសាងសង់រួច និង កំពុងដំណើរការសាងសង់ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

លើសពីនេះទៀត លោក សុភត្ត្រា ក៏ត្រូវគ្រប់គ្រងទៅលើវឌ្ឍនភាពនៃគម្រោងអ័រគីដេនីមួយៗផងដែរ ក្នុងនោះរួមមានដូចជាការរៀបចំអភិវឌ្ឍន៍សួនកម្សាន្ត ក្លឹបហាត់ប្រាណ បឹងលំហែសិប្បនិម្មិត និង ផ្សារទំនើបសហគមន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់អតិថិជនក្នុងគម្រោង អ័រគីដេ រួមជាមួយកម្មវិធីកម្សាន្តផ្សេងៗ នាចុងសប្តាហ៍ នៃរដូវកាលបុណ្យទានផ្សេងៗដើម្បីបង្កភាពសប្បាយរីករាយ ជូនអតិថិជន អ័រគីដេ។

ប្រធានក្រុមប្រឹក្សាភិបាល និង និយោជិកទាំងអស់ សូមចូលរួមអបអរសាទរ និងប្តេជ្ញាជ្រោមជ្រែងគាំទ្រ លោក សុភត្ត្រា គ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យលោកអាចសម្រេចនូវភារកិច្ចថ្មីរបស់លោកជាមួយក្រុមហ៊ុន Orkide Development ។

ក្រុមហ៊ុន Orkide Development ជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ២០១៣ វិនិយោគដោយពាណិជ្ជករឆ្នើមក្នុងស្រុក ហើយគម្រោងអចលនទ្រព្យដែលបានអភិវឌ្ឍន៍ចប់សព្វគ្រប់កន្លងមក មាន Orkide The Grand និង Orkide The Royal និង The Royal Condominium លើផ្លូវ ២០០៤ ហើយគម្រោងដែលកំពុងដំណើរការនាពេលបច្ចុប្បន្នរួមមាន Orkide The Botanic City លើផ្ទៃដីជាង ២០០ ហិកតា និង Orkide The Pochentong ផ្ទៃដីជាង ៣០ ហិកតា ៕




អត្ថបទបន្ទាប់


ទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ប្រភេទ Business Class ទៅក្រៅប្រទេសជាមួយមនុស្សជាទីស្រលាញ់ ពីបុរី ប៉េង ហួត

បង្កើតអនុស្សាវរីយ៍និងការចងចាំល្អៗ ជាមួយមនុស្សជាទីស្រលាញ់ ពីកម្មវិធីទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ប្រភេទ Business Class ទៅក្រៅប្រទេសពី បុរ…

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ សូមចូលរួមអបអរសាទរ ដល់ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” សម្រាប់ភាពជោគជ័យរយៈពេល២០ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ហ្វតតេ សូមបន្តភាពជាដៃគូពាណិជ្ជកម្ម ក្នុងការកសាងទំនុកចិត្តរបស់អតិថិជនទៅលើវិស័យធានារ៉ាប់រង ដើម្បីសម្រេចបាននូវភាពជោគជ័យបន្ថែមទៀតនៅថ្ងៃអនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ