

លោកឧកញ៉ា ជាម ឃុនណាត បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈសារនយោបាយពិសេសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ ខ្ញុំបាទ និងភរិយា សូមប្រកាសគាំទ្រទាំងស្រុង ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យតាមលំអានសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសឯក ក្នុងការនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងមានមោទកភាព ខណៈប្រជាជនកម្ពុជានឹងកាន់តែមានជីវភាពធូរធារ រស់នៅប្រកបដោយសេចក្តីសុខសាន្តជាបន្តទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត»។

ខ្ញុំបាទ និងភរិយា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសម្តេចទាំងទ្វេ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕