មន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានគ្រប់គ្រងប្រទេសវៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ បានជ្រើសរើសបេក្ខជនកំបាំងមុខនៅសប្តាហ៍នេះសម្រាប់តំណែងថ្នាក់ដឹកនាំប្រទេសថ្មី ដើម្បីឱ្យសមាជបក្សបោះឆ្នោតគាំទ្រជាផ្លូវការនៅខែមករា ឆ្នាំ២០២៦។ ស្ថិតក្នុងវ័យ៦៨ឆ្នាំ លោក តូ ឡឹម ត្រូវបានគេចាត់ទុកជាបេក្ខជនឈានមុខគេសម្រាប់តំណែងកំពូលនេះ ទោះបីការជ្រើសរើសនៅមិនទាន់ច្បាស់លាស់ក៏ដោយ។
ក្រោមការដឹកនាំរបស់លោក តូ ឡឹម ជាង១ឆ្នាំកន្លងមកនេះ វៀតណាម មានការកំណែទម្រង់រដ្ឋបាល និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ដោយអ្នកគាំទ្របានប្រៀបធៀបលោកទៅនឹងរបៀបដឹកនាំដ៏មហិច្ឆតារបស់ប្រធានាធិបតីអាហ្សង់ទីន លោក ហ្សាវីយើ មីឡេ (Javier Milei) ប៉ុន្តែវាក៏បានជំរុញឱ្យមានការមិនពេញចិត្តខ្លះៗផងដែរ។
លោក ឡឹម បានបន្តគោលនយោបាយការទូតឫស្សីរបស់អ្នកកាន់តំណែងមុន ដោយធ្វើឱ្យមានតុល្យភាពក្នុងចំណោមមហាអំណាច។ ទោះជាយ៉ាងណា ដោយស្ថិតក្រោមសម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក ទីក្រុងហាណូយ បានខិតទៅរកទីក្រុងប៉េកាំង កាន់តែខ្លាំង៕
ដោយ៖ សុខ មង្គល