ក្រុមហ៊ុន NagaCorp

ទីបំផុតក្រុមហ៊ុន NagaCorp ដែលជាម្ចាស់កាស៊ីណូធំបំផុតនៅកម្ពុជា Naga World ប្រកាសលក់កាស៊ីណូរបស់ខ្លួននៅរុស្ស៊ី ដោយសារខាតបង់ធ្ងន់ធ្ងរ


នៅទីបំផុតក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិករ ឬជាម្ចាស់កាស៊ីណូដ៏ធំបំផុតនៅកម្ពុជា Naga World បានប្រកាសលក់គម្រោងកាស៊ីណូ និងរីហ្សតរបស់ខ្លួន នៅក្នុងទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ប្រទេសរុស្ស៊ី ក្រោយរងការខាតបង់យ៉ាងធ្ងន់ធ្ងររហូតដល់ទៅជិត៩០លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។
ក្រុមហ៊ុន NagaCorp
ដោយ

នៅពេលត្រូវបានសាកសួរអំពីគម្រោងកាស៊ីណូ និងរីហ្សត ដែលជាប់គាំងរបស់ខ្លួននៅក្នុងទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ប្រទេសរុស្ស៊ី លោក ធីម៉ូស៊ី ម៉ាកណុលលី (Timothy McNally) ដែលជាប្រធានក្រុមហ៊ុន NagaCorp បានថ្លែងពីក្រុងហុងកុងថា ក្រុមហ៊ុនរបស់លោកបើកទ្វារចំហស្វាគមន៍ ប្រសិនបើមានអ្នកចាប់អារម្មណ៍ចង់ទិញគម្រោងកាស៊ីណូដែលជាប់គាំងរបស់ខ្លួននៅប្រទេសរុស្ស៊ី។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងពិចារណាគ្រប់សំណើទាក់ទិននឹងគម្រោងខាងលើនេះ។

គម្រោងកាស៊ីណូ និងរីហ្សត នៅក្នុងប្រទេសរុស្ស៊ីរបស់ក្រុមហ៊ុន NagaCorp ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហុងកុង ខាងលើនេះបានជាប់គាំងចាប់តាំងពីខែមីនា ដើមឆ្នាំ២០២២មកម៉្លេះដោយសារសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យគម្រោងនេះខាតបង់យ៉ាងធ្ងន់ធ្ងរ។

ក្រុមហ៊ុនបានរាយការណ៍ថា គម្រោងដែលជាប់គាំងនៅក្នុងប្រទេសរុស្ស៊ីនេះ បានរងការខាតបង់រហូតដល់ទៅជាង៨៩លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ដែលធ្វើឱ្យតម្លៃនៃគម្រោងនេះទាំងមូលធ្លាក់ចុះខ្លាំងមកនៅត្រឹម១៩២លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ដំបូងឡើយក្រុមហ៊ុន NagaCorp បានប្តេជ្ញាបោះទុនវិនិយោគយ៉ាងតិច៣៥០លានដុល្លារអាម៉េរិក លើគម្រោងកាស៊ីណូ និងរីហ្សត ក្នុងទីក្រុងវ៉្លាឌីវ៉ូស្តុក ប៉ុន្តែការសាងសង់ត្រូវបានផ្អាកដោយគ្មានពេលកំណត់ ពោលគឺក្រុមហ៊ុនត្រូវរង់ចាំរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ ដែលមិនដឹងពេលណាឱ្យប្រាកដនោះឡើយ ទើបឈានដល់ការប្រកាសលក់បែបនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ឥណ្ឌា ក្លាយជាកាតាលីករជំរុញឱ្យមាសឡើងថ្លៃនៅលើទីផ្សារពិភពលោកជំនួសចិន

ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា កំពុងធ្វើឲ្យប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ ក្លាយជាកាតាលីករថ្មីជំនួសឲ្យប្រ…

គ្រាន់តែនាំចេញផ្លែដូងមួយមុខ វៀតណាមរំពឹងរកបានចំណូលរហូតដល់ទៅ១ពាន់លានដុល្លារអាម៉េរិកឯណោះ

សមាគមដូងវៀតណាម បានព្យាករថា ទំហំនៃការនាំចេញផ្លែដូងនឹងឈានដល់១ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ នេះ ហើយសន្ទុះកំណើនយ៉ាងខ្លាំងនេះ ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ