ក្រុមហ៊ុន NagaCorp

ក្រុមហ៊ុន NagaCorp ទទួលបានប្រាក់ចំណេញជិត១៧៨លានដុល្លារនៅក្នុងឆ្នាំ២០២៣


ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិការកាស៊ីណូ NagaCorp ទទួលបានប្រាក់ចំណេញសុទ្ធជិត១៧៨លានដុល្លារ នៅឆ្នាំ២០២៣ កន្លងទៅ កើនឡើងជាង៦៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ប្រាក់ចំណេញសុទ្ធនេះ គឺបានមកពីប្រាក់ចំណូល ដែលក្រុមហ៊ុននេះរកបានជាង៥៣៣លានដុល្លារនៅពេញមួយឆ្នាំ២០២៣ ដែលបានកើនឡើងជិត១៦%បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន NagaCorp
ដោយ

ក្រុមហ៊ុន NagaCorp ដែលគេស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិការកាស៊ីណូរកចំណូលសរុបបានជាង៥៣៣លានដុល្លារ នៅពេញមួយឆ្នាំ២០២៣ មុនទូទាត់ការចំណាយផ្សេងៗ មានការកើនឡើងជិត១៦% បើធៀបនឹងប្រាក់ចំណូលនៅក្នុងឆ្នាំ២០២២។ ការទូទាត់ការចំណាយលើការប្រាក់ ពន្ធ និងការបង់រំលោះជាដើមក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធជិត១៧៨លានដុល្លារ នៅក្នុងឆ្នាំ២០២៣ កើនឡើងជាង៦៥% បើធៀបនឹងឆ្នាំ២០២២។

​ក្រុមហ៊ុន ណាហ្គាខប ដែលបានចុះបញ្ជីនៅទីក្រុងហុងកុងនេះមានអាជ្ញាប័ណ្ណកាស៊ីណូផ្តាច់មុខរយៈពេលវែងសម្រាប់រាជធានីភ្នំពេញ ជាកន្លែងប្រតិបត្តិការរមណីយដ្ឋានណាហ្គាវើលដ៍។ប្រាក់ចំណូលសរុបនៃការលេងហ្គេម (GGR) របស់ក្រុមហ៊ុន NagaCorp បានកើនឡើងជាង១៥%ដោយឡើងដល់ជិត៥១៥លានដុល្លារ កាលពីឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ហើយការកើនឡើងនូវប្រាក់ចំណូលនៃការលេងហ្គេមនេះ គឺមួយផ្នែកធំបានមកពីផ្នែក VIP ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានសង្កេតឃើញមានការកើនឡើងយ៉ាងលឿននៅក្នុងទីផ្សារ VIP ហើយថា ការវិលជុំទីផ្សារ VIP បុព្វលាភនេះបានកើនឡើងជាង៤៦% នៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ផ្នែកទីផ្សារ VIP បុព្វលាភនេះបានបង្កើតប្រាក់ចំណូលនៃការលេងហ្គេមសុទ្ធសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣បានចំនួនជាង១៣៣លានដុល្លារអាម៉េរិក ខណៈដែលឆ្នាំ២០២២បានចំណូលជាង៩១លានដុល្លារអាម៉េរិក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងការនាំចេញទំនិញមានភាពល្អប្រសើរនៅឆ្នាំនេះ ក្រោយមើលឃើញសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូបង្ហាញសញ្ញាវិជ្ជមាន

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចសាកលលោកនៅមួយរយៈពេលចុងក្រោយនេះហាក់បង្ហាញសញ្ញាណវិជ្ជមានគួរឲ្យ…

តម្លៃដុំមាសនៅទីផ្សារប្រទេសវៀតណាម ហក់ឡើងដល់ជិតដល់៣ពាន់២រយដុល្លារអាម៉េរិកក្នុងមួយតម្លឹង

ព័ត៌មាន
និយាយដល់តម្លៃមាសទីផ្សារប្រទេសវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយកម្ពុជា តែងតែបង្កការភ្ញាក់ផ្អើលជាញឹកញាប់ នោះក៏ដោយសារតែមាសនៅក្នុងទីផ្សារនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ