ប្រាក់រៀល-ប្រាក់ដុល្លារ

លោកជំទាវ ជា សិរី៖ ការធ្លាក់ចុះទំនុកចិត្តលើប្រាក់រៀល បានជំរុញឱ្យមានដុល្លារូបនីយកម្មនៅកម្ពុជា


ក្រោយចំណាយពេលអស់១០ឆ្នាំ លើកិច្ចការសិក្សាស្រាវជ្រាវ នៅទីបំផុតសៀវភៅស្ដីពី«ដុល្លារូបនីយកម្មនៅកម្ពុជា៖ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» ត្រូវបានបោះពុម្ពផ្សព្វផ្សាយជាផ្លូវការ។ សៀវភៅនេះ គឺជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។
1
ដោយ

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច»នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ដុល្លារូបនីយកម្មបានកើតឡើងក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់រៀលមានភាពទន់ខ្សោយ ក្រោយមានសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃប្រាក់ដុល្លារអាម៉េរិក ក្នុងពេលរៀបចំការបោះឆ្នោតសកលលើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ លោកជំទាវបន្តថា ជាការពិតដុល្លារូបនីយកម្មបានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា រូបនេះ បានបង្ហាញគំនិតសុទិដ្ឋិនិយមថា តាមរយៈការបោះផ្សាយសៀវភៅស្តីពី«ដុល្លារូបនីយកម្មនៅកម្ពុជា៖ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» នឹងកាន់តែជួយជំរុញបន្ថែមនូវបរិយាសកាន់តែប្រសើរ សម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជាថែមកម្រិតទៀត។

លើសពីនេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានកត់សម្គាល់បន្ថែមទៀតថា ដុល្លារូបនីយកម្មខ្ពស់បានដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ ប៉ុន្តែនៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជា កើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់នយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ។ បច្ចុប្បន្នស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហនយោបាយសារពើពន្ធបានរួមតូចទៅៗ ដោយសារតែវិបត្តិផ្ទួនៗ ហើយប្រទេសនានា លើពិភពលោក បានពឹងផ្អែកកាន់តែច្រើនលើនយោបាយរូបិយវត្ថុ ដើម្បីស្តារកំណើនសេដ្ឋកិច្ច។ នេះជាការបញ្ជាក់បន្ថែមរបស់លោកជំទាវ ជា សិរី។

លោក កាស៊ូម៉ាសា សានុយ ប្រធានតំណាង JICA ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីគម្រោងសិក្សាស្រាវជ្រាវរួមគ្នានេះ JICA ក៏កំពុងធ្វើការលើគម្រោងបច្ចេកទេសថ្មីៗផ្សេងទៀតជាមួយ ធនាគារជាតិនៃកម្ពុជា សំដៅពង្រឹងសមត្ថភាពវិភាគ ស្រាវជ្រាវ និងប្រតិបត្តិការសេដ្ឋកិច្ច សម្រាប់គោលនយោបាយរូបិយវត្ថុ។ លោកបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា សៀវភៅនេះនឹងផ្តល់គុណប្រយោជន៍យ៉ាងច្រើនដល់អ្នកអាន ក៏ដូចជាអ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ និងសិស្ស-និស្សិត ដែលធ្វើការពាក់ព័ន្ធនឹងដុល្លារូបនីយកម្ម និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងវត្តមានចូលរួមពីថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។ សៀវភៅនេះ គឺជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាងធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។

សម្រាប់ខ្លឹមសារនៃអត្ថបទក្នុងសៀវភៅនេះមានផ្តល់សារសំខាន់យ៉ាងខ្លាំង សម្រាប់ការសិក្សាស្វែងយល់អំពីដំណើរវិវត្តន៍ និងស្ថានភាពបច្ចុប្បន្ននៃដុល្លារូបនីយកម្មនៅកម្ពុជា ព្រមទាំងបង្ហាញគោលនយោបាយសំខាន់ៗ ដែលគាំទ្រកំណើនសេដ្ឋកិច្ច៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ទទួលបានវិញ្ញាបនបត្រ Great Place To Work® Certified™

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ថ្ងៃនេះបានប្រកាសថា ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា គឺជាក្រុមហ៊ុនដែលទទួ…

តើវិស័យឯកជនក្នុងវិស័យដឹកជញ្ជូននឹងលើកយកបញ្ហាអ្វីខ្លះស្នើសុំការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល?

ព័ត៌មាន
ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាសង្រាមរវាងរុស្សី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាសង្គ្រាមរវាងអ៊ីស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ