វេទិការដ្ឋនិងឯកជន

តើវិស័យឯកជនក្នុងវិស័យដឹកជញ្ជូននឹងលើកយកបញ្ហាអ្វីខ្លះស្នើសុំការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល?


ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាសង្រាមរវាងរុស្សី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាសប៉ាឡេស្ទីន ដែលទើបកើតមានថ្មីៗនេះ ចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូនកម្ពុជា តាមរយៈការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ និងការបញ្ជាទិញធ្លាក់ចុះជាដើម។
2
ដោយ

ដើម្បីឱ្យវិស័យដឹកជញ្ជូនកម្ពុជា កាន់តែមានភាពរីកចម្រើន និងប្រកួតប្រជែងបន្ថែមទៀត អ្នកជំនាញក្នុងវិស័យដឹកជញ្ជូននឹងលើកយកបញ្ហាប្រឈមមួយចំនួន ដើម្បីឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយនៅក្នុងវេទិការាជរដ្ឋាភិបាលជាមួយផ្នែកឯកជន?

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាប្រឈមនៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា នាពេលបច្ចុប្បន្ននេះ ក្រៅពីផលប៉ះពាល់ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងហើយនោះ ក៏មានបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ដូចជាតម្លៃដឹកជញ្ជូននៅមានកម្រិតខ្ពស់ទាំងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ជាមួយគ្នានេះ តម្លៃសេវារដ្ឋបាល តម្លៃឃ្លាំងស្តុកទំនិញ និងការវេចខ្ចប់ ក៏ស្ថិតក្នុងកម្រិតខ្ពស់ផងដែរ បើធៀបនឹងប្រទេសជិតខាង។ បើតាមការអះអាងរបស់លោក ឧកញ៉ា ស៊ិន ចន្ធី អះអាងថា អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូននឹងលើកយកបញ្ហាទាំងនេះដាក់ជូនរាជរដ្ឋាភិបាល ដើម្បីសុំការពិនិត្យ និងដោះស្រាយនៅក្នុងវេទិការាជរដ្ឋាភិបាលជាមួយផ្នែកឯកជន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ សំដៅធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូនកម្ពុជា កាន់តែមានភាពរីកចម្រើន និងមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។

ប្រធានសមាគមភស្តុភារកម្មកម្ពុជារូបនេះ កត់សម្គាល់ឃើញថា ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតែម្តង ដែលវាជាផ្នែកជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលខេត្តព្រះសីហនុ។ បើទោះបីបច្ចុប្បន្នផ្លូវល្បឿនលឿននេះមានការបញ្ចុះតម្លៃ២០%ក្តី អ្នកជំនាញរូបនេះ ចង់សំណូមពរឱ្យក្រុមហ៊ុនជួយបញ្ចុះតម្លៃសេវាបន្ថែមទៀត សម្រាប់រថយន្តដឹកជញ្ជូនទំនិញធុនធំ ដើម្បីឱ្យរថយន្តដឹកជញ្ជូនអាចប្រើប្រាស់ផ្លូវនេះបានកាន់តែទូលំទូលាយ ក្នុងគោលដៅជួយជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ មួយវិញទៀតស្របពេល ដែលស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងជួបប្រទះនូវការលំបាក អ្នកជំនាញរូបនេះ ក៏ចង់ឱ្យមានការជួយសម្រួលផ្នែករដ្ឋបាល ក៏ដូចជាបែបបទក្នុងការសម្រួលការនាំចេញ ពិសេសសម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្មផងដែរ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីបន្តជំរុញគាំទ្រវិស័យឯកជន ដែលជាកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ច និងដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗពីវិស័យឯកជន ដើម្បីចាត់វិធានការសមស្របក្នុងការដោះស្រាយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកជំទាវ ជា សិរី៖ ការធ្លាក់ចុះទំនុកចិត្តលើប្រាក់រៀល បានជំរុញឱ្យមានដុល្លារូបនីយកម្មនៅកម្ពុជា

ព័ត៌មាន
ក្រោយចំណាយពេលអស់១០ឆ្នាំ លើកិច្ចការសិក្សាស្រាវជ្រាវ នៅទីបំផុតសៀវភៅស្ដីពី«ដុល្លារូបនីយកម្មនៅកម្ពុជា៖ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍ…

ការហាមឃាត់ការនាំចេញប្រេងឥន្ធនៈរបស់រុស្ស៊ីនឹងត្រូវដកចេញនៅសប្តាហ៍ក្រោយ

ព័ត៌មាន
យោងតាមប្រភពឧស្សាហកម្មបីបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរុស្ស៊ីបានប្រាប់ក្រុមហ៊ុន ផលិតប្រេងឥន្ធនៈនានាឱ្យត្រៀមខ្លួនសម្រាប់ការនាំចេញប្រេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ