ពន្ធបដិការ

រដ្ឋជិតពាក់កណ្តាលនៅអាម៉េរិក ប្តឹងតុលាការ ដើម្បីបញ្ឈប់ការអនុវត្តពន្ធ ១០% របស់លោក ត្រាំ


រដ្ឋចំនួន២៤ ក្នុងចំណោម៥០ បានប្រកាសដាក់ពាក្យប្តឹងទៅកាន់តុលាការ ដើម្បីរារាំងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការអនុវត្តពន្ធសកល១០%។ ចំណាត់ការច្បាប់នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រើប្រាស់អំណាចច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីដាក់ចេញពន្ធថ្មីនេះ ជំនួសឱ្យពន្ធចាស់ដែលត្រូវបានតុលាការកំពូលអាម៉េរិកសម្រេចលុបចោលកាលពីពេលថ្មីៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
រដ្ឋជិតពាក់កណ្តាលនៅអាម៉េរិក ប្តឹងតុលាការ ដើម្បីបញ្ឈប់ការអនុវត្តពន្ធ ១០% របស់លោក ត្រាំ
ដោយ

ជាការឆ្លើយតបទៅនឹងការប្រើប្រាស់អំណាចរបស់សេតវិមាន រដ្ឋចំនួន២៤ ក្នុងចំណោមរដ្ឋទាំង៥០ នៅសហរដ្ឋអាម៉េរិក ដឹកនាំដោយរដ្ឋធំៗដូចជា ញូវយ៉ក កាលីហ្វ័រញ៉ា និងអូរីហ្គន បានដាក់ពាក្យបណ្តឹងរួមគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ឈប់ការប្រមូលពន្ធ១០% លើទំនិញនាំចូលពីទូទាំងពិភពលោក។

ក្រុមរដ្ឋប្តឹងទាំងនេះ បានចោទប្រកាន់ថា លោក ដូណាល់ ត្រាំ កំពុងព្យាយាមបំពាន ឬគេចវេះពីសាលក្រមរបស់តុលាការកំពូល ដែលទើបតែបានប្រកាសថា ការកំណត់ពន្ធមុនៗរបស់លោក គឺជាទង្វើខុសច្បាប់។ បណ្តារដ្ឋ ដែលចេញមុខប្ដឹងភាគច្រើន ជារដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលមើលឃើញថា ពន្ធនេះនឹងធ្វើឱ្យទំនិញឡើងថ្លៃ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋ។

យោងតាមច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលលោក ត្រាំ យកមកប្រើប្រាស់​ពន្ធ១០%នេះ មានសុពលភាពត្រឹមតែ១៥០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែលោកបានគំរាមរួចជាស្រេចថា នឹងបង្កើនវាឱ្យដល់១៥% នៅពេលខាងមុខ។ គួររំលឹកថា ច្បាប់ពិសេសនេះមិនត្រូវបានយកមកប្រើប្រាស់ឡើយតាំងពីសម័យអតីតប្រធានាធិបតី រីឆាត និក្សិន (Richard Nixon) មកម្ល៉េះ។

ក្រៅពីត្រូវប្រឈមមុខនឹងបណ្តឹងពីរដ្ឋជិតពាក់កណ្តាលប្រទេសហើយនោះ រដ្ឋបាលលោក ត្រាំ ក៏កំពុងជាប់ដៃតតាំងនឹងបណ្តឹងពីក្រុមហ៊ុនអាជីវកម្មជាង២,០០០ផ្សេងទៀត ដែលកំពុងទាមទារឱ្យរដ្ឋាភិបាលសងប្រាក់ពន្ធចំនួន១៣០ពាន់លានដុល្លារត្រឡប់មកវិញផងដែរ បន្ទាប់ពីតុលាការកំពូលបានកាត់ក្តីឱ្យពួកគេឈ្នះកាលពីពេលថ្មីៗ៕

ដោយៈសរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ដាក់ចេញកញ្ចប់ធានារ៉ាប់រង២០ពាន់លានដុល្លារ ដើម្បីជំរុញឱ្យកប៉ាល់ហ៊ានដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស

ក្រោយនាវាដឹកប្រេងជាបន្តបន្ទាប់រងការវាយប្រហារឆេះជាបន្តបន្ទាប់ពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើឱ្យនាវាដឹកប្រេងជាង៣០០គ្រឿង កំពុងជាប់គា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ