វិស័យដឹកជញ្ជូន

តើមកទល់ពេលនេះការចរចាលើការលើកកម្រិតគុណភាពផ្លូវដែកនៅកម្ពុជា ឈានដល់ណាហើយ?


គម្រោងអភិវឌ្ឍន៍លើកកម្រិតគុណភាពផ្លូវដែកនៅកម្ពុជា ជាគម្រោងមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមានការប្រកួតប្រជែងបន្ថែមទៀត។
វិស័យដឹកជញ្ជូន
ដោយ

ជាក់ស្តែងកាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការចរចាលើការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ លើការអភិវឌ្ឍ​គម្រោងនេះឱ្យបានរួចរាល់នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ បើពុំដូច្នេះទេអាចប្រឈមនឹងការដកសិទ្ធិវិនិយោគ។

មកទល់ពេលនេះការពិភាក្សាលើគម្រោងអភិវឌ្ឍន៍លើកកម្រិតគុណភាពផ្លូវដែកកម្ពុជា នៅពុំទាន់អាចឈានដល់ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal railway Cambodia នៅឡើយទេ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនតាំងពីមានការបញ្ជាពីប្រមុខរាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួង បានជួបប្រជុំគ្នាជាមួយក្រុមហ៊ុន Royal railway Cambodia ជាបន្តបន្ទាប់ ហើយកិច្ចព្រមព្រៀងលើការលើកកម្រិតគុណភាពនេះនឹងឈានទៅដល់ការសម្រេចតាមគោលដៅដែលតាមការគ្រោងទុក។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា ជឿជាក់ថា ក្រុមហ៊ុន Royal railway Cambodia នឹងអភិវឌ្ឍន៍លើកកម្រិតគុណភាពលើវិស័យផ្លូវដែក ដ្បិតថា វិស័យដឹកជញ្ជូនរបស់កម្ពុជា កំពុងមានការកើនឡើង។ បើតាមអ្នកជំនាញរូបនេះ នៅពេលវិស័យដឹកជញ្ជូនតាមផ្លូវដែក មានការអភិវឌ្ឍ នោះវានឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន ដែលនឹងធ្វើឱ្យការដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត។

គួររំលឹកថា នាពិធីអបអរសាទរខួប២០ឆ្នាំនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជាកាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពន្លឿនការចុះអនុសារណៈនៃការយោគយល់គ្នា (MoU) លើការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ឱ្យបានចប់នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានព្រមានដកសិទ្ធិវិនិយោគរបស់ក្រុមហ៊ុននេះផងដែរ បើពុំអាចបញ្ចប់ការចុះ MoU តាមការកំណត់ទេនោះ។

ពាក់ព័ន្ធការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា នេះដែរ កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិ គ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុជាប្រធាន និងឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាអនុប្រធាន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើរូបិយប័ណ្ណឌីជីថល USDT ត្រូវបានប្រើប្រាស់សម្រាប់ការលាងលុយកខ្វក់ក្នុងករណីឆបោកទាក់ទិនក្រុមហ៊ុន iCon Group នៅថៃ ឬយ៉ាងណា?

អំឡុងការស៊ើបអង្កេតលើសំណុំរឿងឆបោកទាក់ទិននឹងក្រុមហ៊ុន iConGroup នៅប្រទេសថៃ ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃ បានតាមដានប្រភពរូបិយ…

លទ្ធផល «ពាក់កណ្តាលឆ្នាំ» របស់ក្រុមហ៊ុន Emirates ឆ្លុះបញ្ជាំងពីសុទិដ្ឋិនិយមលើកំណើនអ្នកដំណើរក្នុងស្រុក និងទូទាំងពិភពលោក

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុត របស់ពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតថានឹងមានកំណើនចំនួនអ្នកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ