វិស័យអចលនទ្រព្យ

ហេតុអ្វីទីផ្សារខុនដូនៅក្នុងទីក្រុងតូក្យូ នៅតែបន្ដស្ថិតក្នុងភាពតឹងតែង នៅឆ្នាំ២០២៥?


ចំនួនអគារខុនដូ ដែលទើបនឹងសាងសង់ថ្មីនៅទីក្រុងតូក្យូ កំពុងស្ថិតនៅលើផ្លូវនៃកំណើន នៅឆ្នាំ ២០២៥ ខាងមុខ ហើយនេះគឺជាកំណើនលើកដំបូងហើយបើគិតក្នុង រយៈពេល៤ ឆ្នាំ កន្លងមកនេះ ប៉ុន្តែ តាមការអះអាងរបស់សារព័ត៌មានជប៉ុន Nikkei ដែលបានស្រង់សម្ដីរបស់អ្នកជំនាញ និងទិន្នន័យទីផ្សារ បានបង្ហាញឲ្យឃើញថា ទីផ្សារខុនដូ នៅតែបន្ដស្ថិតក្នុងស្ថានតឹងតែង ពោលគឺមិនទាន់ស្ទុះងើបឡើងខ្លាំងគួរឲ្យកត់សម្គាល់នៅឡើយទេ។
វិស័យអចលនទ្រព្យ
ដោយ

សំណង់អគារខុនដូថ្មីនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ២ម៉ឺន៦ពាន់ យូនីតបន្ថែមទៀតនៅឆ្នាំក្រោយ ពោលគឺមានការកើនឡើង ១៣% បើធៀបនឹងឆ្នាំ២០២៤ ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នកវិភាគនៅវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបាននិយាយថា បើមើលលើសិ្ថតិ ពិតជាបង្ហាញពីកំណើនមែន ប៉ុន្តែស្ថានភាពទីផ្សារជាក់ស្ដែងនៅមិនទាន់ប្រសើរឡើងនៅឡើយទេ ហើយម្យ៉ាងទៀត កំណើននេះ គឺចេញមកពីមូលដ្ឋាននៃការធ្លាក់ចុះទាបនាពេលកន្លងមកតែប៉ុណ្ណោះ។

ប្រភពដដែលបានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ មានខុនដូថ្មីតែ ២ម៉ឺន៣ពាន់យូនីតប៉ុណ្ណោះ ដែលបានសាងសង់ ពោលគឺមានការធ្លាក់ចុះដល់ទៅ ១៤,៤ % ធៀបនឹងឆ្នាំ២០២៣។ ស្ថិតិនៃខុនដូថ្មីនេះ គឺនៅតែទាបជាងពេលណាទាំងអស់បើរាប់ចាប់តាំងពី ពេលដែលគេបានកត់ត្រាតួរលេខមកតាំងពីឆ្នាំ១៩៧៣មក។

លោក តាគុនយ៉ា ស៊ូមីដា (Takuya Sumida ) អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃអាជីវកម្មខុនដូ Daiwa House Industry បាននិយាយថា ពីមុនសំណង់អគាខុនដូ ដាក់លក់នៅមុនពេលគម្រោងមិនទាន់សាងសង់បញ្ចប់ ប៉ុន្តែនៅពេលនេះ គម្រោងខ្លះ ទោះបីជាសាងសង់ហើយក៏នៅតែបន្តប្រកាសលក់បន្តទៀត។

អ្នកវិភាគបានលើកឡើងថា ស្ថានភាពទីផ្សារខុនដូនៅជប៉ុននៅពេលនេះ វាមិនជាអាក្រក់ តែវាក៏មិនជាល្អប៉ុន្មានដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតម្រូវការ និងការលក់ខុនដូនៅតែមានសកម្មភាពជាបន្តបន្ទាប់ ។

កាលពីឆ្នាំ២០២៣កន្លង ទៅតម្លៃខុនដូ គិតជាយូនីតនៅតាមអគានៅកណ្តាលទីក្រុងតូក្យូ មានតម្លៃប្រមាណជា ៦៤ម៉ឺនដុល្លារ ហើយនៅក្នុងឆ្នំា២០២៤នេះគឺឡើងដល់ប្រមាណជា ៧២ ម៉ឺនដុល្លារ ។ តាមការការព្យាករណ៍គេប៉ាន់ប្រមាណថា នៅឆ្នាំ២០២៥ខាងមុខតម្លៃខុនដូនេះ នឹងបន្តឡើងនៅក្នុងកម្រិតប្រហាក់ប្រហែលនឹងតម្លៃពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៤ ។

បញ្ហាដែលខុនដូនៅតូក្យូ ស្ថិតនៅក្នុងស្ថានភាពបែបនេះ គឺដោយសារតែអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងពិបាកក្នុងការទិញដី ហើយការជួលបានក្លាយជាជម្រើសនៃភាពចាំបាច់សម្រាប់ការសាងសង់ខុនដូបន្ថែមទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


UN ព្រមានថា វិបត្តិទុរ្ភិក្សសកលនឹងកាន់តែអាក្រក់ទៅៗហើយ ចំពេលប្រទេសអ្នកមានមួយចំនួនឈប់ផ្ដល់ជំនួយមនុស្សធម៌

អង្គការសហប្រជាជាតិ ដែលជាអង្គការជំនួយកំពូលរបស់ពិភពលោកបានព្រមានថា វិបត្តិទុរ្ភិក្ស ឬភាពអត់ឃ្លានសកល នឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលប្រទេសធំៗ…

ធនាគារ ហត្ថា និងសាកលវិទ្យាល័យជាតិបាត់ដំបងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីចូលរួមកសាងកម្លាំងការងារកម្ពុជានាពេលអនាគត និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

ធនាគារ ហត្ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីជំរុញភាពជាដៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ