គម្រោង ដែលមានម៉ូតផ្ទះទំនើប ស៊ីវិល័យ ពោរពេញដោយប្រណីតភាព និងមានលក្ខណៈពិសេសប្លែកពីម៉ូតផ្ទះធម្មតា ស្ថិតក្នុងតំបន់សក្តានុពលខ្លាំង លើផ្លូវ60ម៉ែត្រ ដែលនឹងក្លាយជាវិថីពាណិជ្ជកម្មដ៏មមាញឹកនាពេលអនាគត ជាពិសេសគម្រោងមានចម្ងាយត្រឹមតែ5នាទីប៉ុណ្ណោះពីផ្សារទំនើបAEON3 ដែលគ្រោងនឹងបើកដំណើរការចុងឆ្នាំនេះ និងត្រឹមតែ15នាទីប៉ុណ្ណោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
ដោយមើលឃើញពីសមិទ្ធផល និងភាពជោគជ័យយ៉ាងសន្ធឹកសន្ធាប់ បទពិសោធន៍ និងជំនាញច្បាស់លាស់របស់ក្រុមហ៊ុនភ័ញធើ ទើបធ្វើឲ្យក្រុមហ៊ុន ELT Development បានជ្រើសរើសក្រុមហ៊ុនភ័ញធើ ជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្ដាច់មុខទៅលើគម្រោងបុរីដ៏ប្រណីតរបស់ខ្លួន។ ពិធីចុះកិច្ចព្រមព្រៀងជាដៃគូផ្នែកលក់ និងទីផ្សារផ្តាច់មុខត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី27 ខែមេសា ឆ្នាំ2022កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា គម្រោង ELT Courtyard 60m មិនមែនជាគម្រោងលើកទីមួយរបស់ ELT Developmentនោះទេ ជាក់ស្តែង ពួកគេធ្លាប់មានបទពិសោធន៍អភិវឌ្ឍគម្រោងអគារចំនួន3កន្លងមកហើយដូចជា ELT Institute, Berkeley International Academy 1&2 ផងដែរ។ ជាពិសេសគម្រោងដ៏ប្រណីតមួយនេះត្រូវបានគូសប្លង់ដោយក្រុមស្ថាបត្យករ SROMAL architects ដែលធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិ Asia Pacific Property Awards សម្រាប់ឆ្នាំ 2021-2022 ថ្មីៗនេះផងដែរ។
លោកស្រី នាង អេងជា សហស្ថាបនិក និងជាអគ្គនាយិកា ELT Development បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់ELT Development ក្នុងការអភិវឌ្ឍន៍គម្រោងCourtyard 60mនេះ គឺដោយសារយើងចង់រួមចំណែកលើកកម្ពស់វិស័យលំនៅដ្ឋានកម្ពុជា ដោយការអភិវឌ្ឍន៍គម្រោងប្រកបដោយគុណភាពខ្ពស់ ជាមួយគំនិតច្នៃប្រឌិតសម្បូរបែប ដែលបំផុសគំនិតក្នុងការរស់នៅបែបសម័យថ្មី គួបផ្សំនឹងលក្ខណពិសេសរបស់ផ្ទះនីមួយៗ និងគម្រោងទាំងមូល ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ សិក្សា ធ្វើការ និងប្រាស្រ័យទាក់ទងជាមួយសហគមន៍ទាំងមូល» ។
ក្នុងពិធីចុះកិច្ចព្រមព្រៀងជាដៃគូផ្នែកលក់ និងទីផ្សារផ្តាច់មុខនេះដែរ លោកងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនភ័ញធើ បានផ្តល់បទសម្ភាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយមែនទែន ដែលទទួលបានសេចក្តីទុកចិត្តពី ក្រុមហ៊ុន ELT Development ដែលបានជ្រើសរើសក្រុមហ៊ុនភ័ញធើជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខសម្រាប់គម្រោងដ៏ប្រណីតមួយនេះ។
លោកបានបញ្ជាក់បន្ថែមថា៖ «វិស័យអចលនទ្រព្យកម្ពុជាកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ ជាពិសេសតម្រូវការលំនៅដ្ឋានដែលមានស្តង់ដារ និងគុណភាពខ្ពស់ គួបផ្សំនឹងគំនិតរចនាប្លង់មេ(Master plan) និងម៉ូតផ្ទះបែបទំនើប ស៊ីវិល័យ ពោរពេញដោយការច្នៃប្រឌិតខ្ពស់ ក៏កាន់តែកើនឡើងជាលំដាប់។ គម្រោង Courtyard 60m បានមើលឃើញពីកង្វះខាតដែលគម្រោងទូទៅមាន ហើយព្យាយាមបំពេញរាល់តម្រូវទាំងនេះបានយ៉ាងល្អប្រសើរ ហើយភ័ញធើពិតជាមានកិត្តិយសដែលក្លាយដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងមួយនេះ» ៕