ការរីករាលដាលកូវីដ-១៩ រលកថ្មី

ការរីករាលដាលកូវីដ-១៩ រលកថ្មី កំពុងវាយលុកលើកោះហុងកុង សិង្ហបុរី ចិន និងថៃ


បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ ការឆ្លងរីករាលដាលកូវីដ-១៩ បានផ្ទុះឡើងសាជាថ្មី ដោយរលកថ្មីនៃមេរោគនេះកំពុងវាយលុកនៅតាមបណ្តាប្រទេស និងតំបន់មួយចំនួន ស្របពេលប្រទេសថៃ ដែលជាអ្នកក្បែរខាងកម្ពុជា បានរកឃើញមេរោគកូវីដថ្មីមួយប្រភេទ គឺអូមីក្រុង XEC។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation សន្ទុះនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ កំពុងវាយលុកខ្លាំងនៅកោះហុងកុង សិង្ហបុរី ចិន និងថៃ ជាដើម។
ការរីករាលដាលកូវីដ-១៩ រលកថ្មី
ដោយ

ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បានកម្រើកឡើងវិញនៅផ្នែកខ្លះនៃទ្វីបអាស៊ី ជាពិសេសនៅកោះហុងកុង សិង្ហបុរី ចិន និងថៃ បន្ទាប់ពីវាបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនកន្លងមកនេះ។ អាជ្ញាធរហុងកុងមិនបានបញ្ចេញតួរលេខនៃការឆ្លងថ្មី នៃមេរោគកូវីដ-១៩ នៅឡើយទេ គ្រាន់តែអះអាងថា អត្រានៃការឆ្លងបានឈានដល់កម្រិតមួយខ្ពស់គួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះ អាជ្ញាធរសុខភាពរបស់កោះនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ។

ចំណែកនៅប្រទេសសិង្ហបុរី ឯណោះវិញ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានបង្ហាញថា ករណីឆ្លងកូវីដ-១៩ នៅខែឧសភា បានកើនឡើង២៨% ដោយករណីឆ្លងសរុបមានប្រមាណ១ម៉ឺន៤ពាន់ករណី ខណៈដែល៣០%នៃអ្នកឆ្លង គឺបានចូលមន្ទីរពេទ្យ។

ជាមួយគ្នានេះអាជ្ញាធរចិន ដែលកំពុងរងការវាយលុកពីរលកថ្មីនៃការឆ្លងមេរោគកូវីដ-១៩ ដែរនោះក៏មិនបានបង្ហាញពីតួលេខនៃអ្នកឆ្លងនោះដែរ ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ចិន បានរាយការណ៍ថា អត្រាធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅតាមមន្ទីរពេទ្យបានកើនឡើងជាងពីរដងក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ។

សម្រាប់ប្រទេសថៃ ដែលជាអ្នកក្បែរខាងកម្ពុជាវិញ អត្រានៃការរកឃើញមេរោគកូវីដ-១៩ បានចាប់ផ្តើមស្ទុះឡើងក្រោយពិធីបុណ្យសង្រ្កាន្តឆ្នាំថ្មីកាលពីខែមេសា។ សារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍ កាលពីសប្តាហ៍មុននៅថៃ មានអ្នកឆ្លងកូវីដ-១៩ រហូតដល់ទៅជាង៣ម៉ឺន៣ពាន់នាក់ ក្នុងនោះជិត២ពាន់នាក់បានចូលសម្រាកមន្ទីរពេទ្យ ហើយវាបានសម្លាប់មនុស្ស២នាក់។ ទន្ទឹមនេះ ថៃ ក៏បានប្រកាសរកឃើញនូវវត្តមានមេរោគកូវីដ-១៩ អូមីក្រុង XEC ដែលអាចរីករាលដាលលឿនជាងប្រភេទ អូមីក្រុងផ្សេងទៀតក្នុងល្បឿនពី៨៤ទៅ១១០%ឯណោះ។

មេរោង XEC គឺជាប្រភេទ Omicron ដែលទើបលេចចេញថ្មី ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងក្នុងប្រទេសអាល្លឺម៉ង់ ក្នុងខែមិថុនា ឆ្នាំ២០២៤។ ឥឡូវនេះវាត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ ១៥ នៅទូទាំងទ្វីបអឺរ៉ុប អាម៉េរិកខាងជើង និងអាស៊ី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិកព្រមានថា ប្រទេសទាំងអស់រួមទាំងកម្ពុជានឹងរងពន្ធបដិការតាមការកំណត់ បើមិនសម្រេចបានកិច្ចព្រមព្រៀងក្នុងការចរចា

ប្រទេស ដែលជាដៃគូពាណិជ្ជកម្មរបស់អាម៉េរិកទាំង១៨ រួមទាំងកម្ពុជា ក្នុងចំណោមប្រទេសទាំងអស់ ដែលរងគំនាបពន្ធបដិការ ដែលបានប្រកាសកាលពីថ្ងៃទី២ ខែ…

CDC ចាប់ដៃជាមួយ អេស៊ីលីដា ដើម្បីសម្រួលការទូទាត់ និងទាក់ទាញការវិនិយោគ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងធនាគារ អេស៊ីលីដា បានសហការគ្នាប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ