សេដ្ឋកិច្ចចិន

ចិនកំពុងចាក់សាច់ប្រាក់ចូលក្នុងប្រព័ន្ធធនាគារ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យដល់២០០ពាន់លានដុល្លារ


ប្រទេសចិន បានចាក់បញ្ចូលសាច់ប្រាក់ដ៏ច្រើនបំផុតក្នុងរយៈពេលជិត៧ឆ្នាំទៅក្នុងប្រព័ន្ធធនាគារជាមួយនឹងប្រាក់កម្ចីគោលនយោបាយរយៈពេលមួយឆ្នាំ ដើម្បីគាំទ្រការផ្តល់មូលនិធិ ដែលកំពុងមានការកើនឡើង សំដៅជួយជំរុញកំណើនសេដ្ឋកិច្ច។ បើតាមការកត់ត្រា ទំហំទឹកប្រាក់ដែលចិនបានចាក់បញ្ជូលទៅក្នុងប្រព័ន្ធធនាគារ ដើម្បីគាំទ្រការផ្តល់មូលនិធិជំរុញសេដ្ឋកិច្ចមានទំហំជាង១ទ្រីលានយ័ន ឫប្រមាណជា២០០ពាន់លានដុល្លារ។
សេដ្ឋកិច្ចចិន
ដោយ

ធនាគារប្រជាជនចិន បានផ្តល់សាច់ប្រាក់ចំនួនប្រមាណជាង១ទ្រីលានយ័ន ឫប្រមាណជា២០០ពាន់លានដុល្លារ តាមរយៈការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យមរបស់ខ្លួន ដោយនៅក្នុងនោះទឹកប្រាក់ប្រមាណជា៦០០ពាន់លានយ័ន ឫប្រមាណជា៨៣ពាន់លានដុល្លារ គឺហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងរង្វង់ខែវិច្ឆិកា ដើម្បីជំរុញកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

សារព័ត៌មានហិរញ្ញវត្ថុធំៗបានរាយការណ៍ថា នេះគឺជាបរិមាណដែលធនាគារប្រជាជនចិន បានបញ្ចេញច្រើនបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦ ខណៈដែលអត្រាការប្រាក់វិញ គឺមិនមានការផ្លាស់ប្តូរឡើយ ពោលគឺនៅក្នុងអត្រា២,៥ភាគរយក្នុង១ឆ្នាំ។

ការបញ្ចេញសាច់ប្រាក់របស់ទីក្រុងប៉េកាំងធ្វើឡើងវាស្របពេលប្រទេសចិន កំពុងជួបបញ្ហាការធ្លាក់ចុះ នៃទីផ្សារអចលនវត្ថុ និងដើម្បីការពារស្ថិរភាពប្រាក់យ័នកុំឱ្យធ្លាក់ថ្លៃ ដោយសារតែគម្លាតគោលនយោបាយរូបិយវត្ថុធំទូលាយរួចទៅហើយជាមួយនឹងសហរដ្ឋអាម៉េរិក។

ការចាក់សាច់ប្រាក់បន្ថែមនេះអាចបន្ធូរបន្ថយភាពច្របូកច្របល់លើសាច់ប្រាក់ងាយស្រួលជាងមុន ដោយសាររដ្ឋាភិបាលកណ្តាល និងមូលដ្ឋានត្រូវបានគេរំពឹងថា នឹងលក់មូលបត្របំណុលបន្ថែមទៀត ដើម្បីផ្តល់មូលនិធិជំរុញសេដ្ឋកិច្ច។

ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មក ចិនបានបញ្ចូលសាច់ប្រាក់រយៈពេលមធ្យមជាច្រើន បន្ទាប់ពីវិស័យអចលនទ្រព្យជួបបញ្ហានឹងការធ្លាក់ចុះនៃតម្រូវការ ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះកំណើន។

លោកស្រី ប៊ិចគី លីវ (Becky Liu) ប្រធានអ្នកយុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ចចិន នៅក្រុមហ៊ុន Standard Chartered Plc បាននិយាយថា នេះជាកម្រិតនៃការបញ្ចូលសាច់ប្រាក់ងាយស្រួលលើសពីការរំពឹងទុករបស់ទីផ្សារ។

អ្នកស្រីបាននិយាយថា សមាមាត្រនៃតម្រូវការមូលនិធិបម្រុង ដែលត្រូវបានកាត់បន្ថយ ដោយធនាគារប្រជាជនចិន មកដល់ពេលនេះ នៅតែអាចធ្វើទៅបានដដែល ប៉ុន្តែគ្រាន់តែនៅមិនទាន់ដឹងអំពីការកំណត់ពេលវេលាជាក់លាក់ប៉ុណ្ណោះ។

ប្រទេសចិន មានគម្រោងផ្តល់ហិរញ្ញប្បទានតម្លៃទាបយ៉ាងហោចណាស់១ទ្រីលានយ័ន ឫ ១៣៨ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់គម្រោងនានា ដែលផ្តោតលើកម្មវិធីលំនៅដ្ឋានតម្លៃសមរម្យ និងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួនក្នុងការពង្រឹងទីផ្សារអចលនទ្រព្យ ហើយចិនក៏បានប្រកាសពីការត្រៀមបម្រុងមូលនិធីរាប់ពាន់លានយ័នថែមទៀត ដើម្បីឆ្លើយតបនឹងបម្រែបម្រូលអាកាសធាតុ និងគ្រោះមហន្តរាយនានា៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញជឿជាក់ថា កម្ពុជានឹងទទួលបានការវិនិយោគកាន់តែច្រើន ក្រោយបង្កើនផលិតភាពការងារតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន

ព័ត៌មាន
ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យផ្សេងៗគ្នា បានបង្ហាញការសាទរ ចំពោះការដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិរបស់រាជរដ្ឋាភិបាល គឺកម្មវិធីបណ្តុះប…

អ្នកជំនាញចាត់ទុកអ្នកលក់ដូរតាមដងផ្លូវជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាអ្នកដើរតួនាទី និងរួមចំណែកដ៏សំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ