ផ្លូវដែកកម្ពុជា

រថភ្លើងដែលទើបទិញពីប្រទេសជប៉ុន គ្រោងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែមិថុនា ខាងមុខ


ប្រសិនបើមិនមានការប្រែប្រួលទេទូររថភ្លើងប្រភេទ KiHa ១៨៣ ដែលក្រុមហ៊ុន Royal Railway Cambodia ទើបនាំចូលពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរត់សាកល្បងនៅអំឡុងខែមិថុនា ខាងមុខ ខណៈបច្ចុប្បន្នក្រុមបច្ចេកទេសកំពុងកែសម្រួលកង់រថភ្លើងទាំងនេះឱ្យស្របតាមស្ថានភាពផ្លូវដែករបស់កម្ពុជា។
ផ្លូវដែកកម្ពុជា
ដោយ

ទន្ទឹមនឹងគម្រោងដាក់ឱ្យដំណើរការនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើបច្ចុប្បន្នភាពលើកកម្រិតគុណភាព ជាពិសេសពាក់ព័ន្ធនឹងរបាំងរបស់ផ្លូវរថភ្លើងពីភ្នំពេញ-ព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែត។

ក្រុមការងាររបស់ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នទូររថភ្លើងប្រភេទ KiHa ១៨៣ កំពុង​ត្រូវបានកែសម្រួលផ្នែកកង់ និងប្រព័ន្ធហ្រ្វាំង និងលើកកម្ពស់សោភណភាព ដើម្បីឱ្យស្របជាមួយស្ថានភាពផ្លូវដែករបស់កម្ពុជា។ ការកែសម្រួលនេះ ក៏ដោយសារតែកង់រថភ្លើង ដែលទើបនាំចូលនេះ ពុំស្របជាមួយស្ថានភាពផ្លូវដែករបស់កម្ពុជា។ សម្រាប់គម្រោងដាក់ឱ្យដំណើរការសាកសល្បងទូររថភ្លើងនេះ ត្រូវបានក្រុមការងាររបស់ក្រុមហ៊ុននេះអះអាងថា ប្រសិនបើមិនមានការប្រែប្រួលទេអាចនឹងចាប់ផ្ដើមនៅអំឡុងខែមិថុនា ខាងមុខ។

ជុំវិញស្ថានភាពផ្លូវដែកនៅកម្ពុជាវិញត្រូវបានឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនគូសបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេស កំពុងចុះធ្វើបច្ចុប្បន្នភាពជាក់ស្តែងលើការលើកកម្រិតគុណភាពផ្លូវរថភ្លើងភាគខាងត្បូង(ភ្នំពេញ-ព្រះសីហនុ) និងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ជាពិសេសរបាសុវត្ថិភាពសម្រាប់អ្នកដំណើរឆ្លងកាត់ និងគុណភាពផ្លូវរត់។

សូមបញ្ជាក់ថា ក្រុមហ៊ុន Royal Railway Cambodia បាននាំចូលទូររថភ្លើង KiHa ១៨៣ ដែលអាចរត់ក្នុងល្បឿនប្រមាណ១១០គីឡូម៉េត្រក្នុង១ម៉ោង ពីប្រទេសជប៉ុនចំនួន១១គ្រឿង និងបានមកដល់កំពង់ផែ ខេត្តព្រះសីហនុកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ តាមរយៈវត្តមានទូររថភ្លើងថ្មីនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា វានឹងធ្វើឱ្យការដឹកជញ្ជូនទំនិញចេញចូលកម្ពុជាមានសន្ទុះកាន់តែខ្លាំង ដោយសារការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃសមរម្យ កាត់បន្ថយថ្លៃដើម ហើយអាចដឹកទំនិញបានច្រើន៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើវិស័យធនាគារនិងហិរញ្ញវត្ថុដើរតួនាទីសំខាន់យ៉ាងណាខ្លះសម្រាប់សេដ្ឋកិច្ចជាតិ ហើយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្នមានគ្រប់គ្រាន់ឬនៅ?

វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដ្បិតថា គ្រឹះស្ថានធនាគារ ន…

វិនិយោគិនបរទេសចំនួន១៥០នាក់ មកស្វែងរកឱកាសវិនិយោគលើវិស័យភាគហ៊ុននៅកម្ពុជា ខណៈអាជ្ញាធរប្រាប់ពីគន្លឹះវិនិយោគ ដើម្បីកុំឱ្យចាញ់បោកគេ

វិស័យមូលបត្រកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយទស្សវត្សរ៍ចុងក្រោយនេះ បើទោះបីបច្ចុប្បន្នទំហំនៃការជួញដូរប្រចាំថ្ងៃក្នុងវិស័យនេះមានទំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ