បម្រាមគោចរនៅភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ សម្រេច​ដាក់ចេញ​វិធានការរដ្ឋបាល ០២សប្ដាហ៍ ហាមធ្វើដំណើរពីម៉ោង ៨យប់ ដល់ ៥ព្រឹក ជាកំហិត!


នៅថ្ងៃទី ០១ ខែមេសាឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានសម្រចចេញវិធានការរដ្ឋបាល​បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ០១មេសា ដល់ ១៤ ខែមេសា ឆ្នាំ២០២១ ដោយយោងតាម​អនុក្រឹត្យលេខ៥៧ អនក្រ.បក ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានចេញ នាថ្ងៃទី ៣១ ខែមីនា​ ឆ្នាំ២០២១។
អាជ្ញាធររាជធានី សម្រេចចេញបម្រាមគោចរ ០២សប្ដាហ៍ ហាមធ្វើដំណើរពីម៉ោង ៨យប់ ដល់ ៥ព្រឹក ជាកំហិត
ដោយ

នៅ​ក្នុង​សេចក្តីសម្រេច របស់​សាលា​រាជធានី​ភ្នំពេញដដែល​​បាន​បញ្ជាក់​ថា ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​តូប​អាហារ អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅ​សណ្ឋាគារ ដែល​ទទួល​អតិថិជន ចូល​មក​ទទួលទាន អាហារ ភេសជ្ជៈ គ្រឿង​ស្រវឹង នៅ​ចន្លោះ​ពី​ម៉ោង​៨​យប់ ដល់ ៥​ព្រឹក ជា​កំហិត ប៉ុន្តែ​ទីតាំង​ទាំងនោះ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន​។

សេចក្តីសម្រេច​ដដែល​នេះ ក៏​ហាម​ការ​ជួបជុំ​ទទួល​អាហារ ភេសជ្ជៈ គ្រឿង​ស្រ​វឹង​នៅ​​ចន្លោះ​ម៉ោង​ ៨យប់ ដល់​ម៉ោង ៥ព្រឹក​ដូច​គ្នាដែរ លើកលែងតែ​ករណី​មួយ​ចំនួន​ដូច​ជា ជួបជុំ​ក្នុង​លំនៅ​ឋានជាសមាជិកគ្រួសារ ឬ​ទី​ស្នាក់​ជាមួយ​គ្នា​, នៅ​ក្នុង​ពិធី​បុណ្យសព ដែល​អាជ្ញាធរ​អនុញ្ញាត​, បុគ្គលិក​សុខាភិបាល​ដែល​ត្រូវ​យក​សំណាក ឬ​បំពេញការងារ​សង្គ្រោះ​បន្ទាន់​, អាជ្ញាធរ​ជួបជុំ​គ្នា​ដើម្បី​បំពេញការងារ​,​និង​ការ​ជួបជុំ ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាដើម​។

ជាមួយគ្នានោះ អាជ្ញាធររាជធានីភ្នំពេញ​ក៏បាន​ផ្អាក​ជាបណ្ដោះអាសន្ន​នូវការ​ធ្វើចរាចរណ៍​ក្នុង​ភូមសាស្ត្រ​រាជធានីភ្នំពេញ នៅចន្លោះម៉ោង ៨យប់ ដល់​ម៉ោង​៥ភ្លឺផងដែរ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ដូចជា៖

-ការធ្វើដំណើរ​ដោយ​មូលហតុសុខភាព​បន្ទាន់ និងមូលហេតុ​ចាំបាច់​ក្នុងគ្រួសារ ដែលមាន​លិខិត​បញ្ជាក់ ឬអនុញ្ញាតពីអាជ្ញាធរ

-ការធ្វើដំណើរ​របស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ​ ឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំង​ប្រដាប់អាវុធ​ ដើម្បីបំពេញ​បេសកកម្ម

-ការធ្វើចរាចរណ៍​របស់​រថយន្ដ​ដឹកទំនិញ រថយន្ដ​បាញ់បេតុង រថយន្ដ​ផ្គត់ផ្គង់​ការដ្ឋានសំណង់ និងរថយន្ដ​ដឹកជញ្ជូនសម្រាម និងការ​ដឹកជញ្ជូនអាហារ របស់បុគ្គលិក​បម្រើសេវាដឹកជញ្ជូន។​

នៅ​ក្នុង​ករណី​ដែល​ល្មើស បុគ្គល​នោះ​នឹង​ត្រូវ​ទទួលទោស តាម​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត​ការ​ឆ្លង​រីក​រាលដាល ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺ​កាច​សាហាវ​ដទៃ​ទៀត ដែល​រួម​មានការ​ពិន័យ​ជា​ប្រាក់ និង​ការ​ដាក់​ព័ន្ធ​ធនាគារ​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Pfizer-BioNTech និយាយថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព១០០% លើកុមារអាយុពី១២ដល់១៥ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុន Pfizer បាននិយាយនៅថ្ងៃពុធនេះថា វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន មានប្រសិទ្ធភាព ១០០% នៅក្នុងការសិក្សាទៅលើកុមារវ័យពី ១២ ដល់ ១៥ឆ្នាំ…

រកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន ៣៧នាក់ ខណៈអ្នកជាសះស្បើយមាន៤៩នាក់

ព័ត៌មាន
កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន៣៧នាក់បន្ថែមទៀត ខណៈដែលចំនួនអ្នកជាសះស្បើយមាន៤៩នាក់គិតត្រឹមព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១នេះ។ ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ