វិស័យការពារជាតិ

កូរ៉េខាងជើង កើបលុយបានរហូតដល់ជាង១៤ពាន់លានដុល្លារពីការបញ្ជូនទ័ព និងលក់អាវុធឱ្យរុស្ស៊ី


របាយការណ៍ថ្មីមួយបានទម្លាយថា របបទីក្រុងព្យុងយ៉ាងអាចនឹងទទួលបានចំណូលមហាសាលរហូតជាង១៤ពាន់លានដុល្លារតាមរយៈការបញ្ជូនកងទ័ពទៅជួយច្បាំង និងផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ចំណូលដ៏សន្ធឹកសន្ធាប់នេះ ត្រូវបានគេមើលឃើញថា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កូរ៉េខាងជើងក្នុងការជម្នះនឹងទណ្ឌកម្មអន្តរជាតិ ដែលកំពុងដាក់សម្ពាធលើខ្លួន។
វិស័យការពារជាតិ
ដោយ

លោក អ៊ីម ស៊ូ ហូ (Im Soo-ho) អ្នកជំនាញមកពីវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ កូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយថា ថវិកាដែលបានមកពីការបញ្ជូនទ័ព និងលក់អាវុធឱ្យរុស្ស៊ី នៅក្នុងសង្គ្រាមនៅអ៊ុយក្រែននឹងធ្វើឱ្យឥទ្ធិពល នៃទណ្ឌកម្មអន្តរជាតិ ប្រឆាំងនឹងសេដ្ឋកិច្ចកូរ៉េខាងជើង មានភាពចុះខ្សោយ ប្រសិនបើទីក្រុងព្យុងយ៉ាង ទទួលបានការទូទាត់លុយពេញលេញពីរុស្ស៊ី នោះវានឹងក្លាយជាការជំរុញសេដ្ឋកិច្ចដ៏ធំ ដែលមិនធ្លាប់មានពីមុនមក។

យោងតាមទិន្នន័យពីទីភ្នាក់ងារព័ត៌មាន Global Nation ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពទៅចូលរួមសង្គ្រាមនៅអ៊ុយក្រែន ចំនួន៤លើករួចមកហើយ ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ ដោយមានចំនួនកងទ័ពសរុបជាង២០,០០០នាក់។ ក្រៅពីកម្លាំងទ័ព រូបថតផ្កាយរណបជាច្រើនសន្លឹក ក៏បានបង្ហាញពីការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវយ៉ាងសន្ធឹកសន្ធាប់ពីកូរ៉េខាងជើងទៅកាន់រុស្ស៊ីផងដែរ។

របាយការណ៍ដដែលបានប៉ាន់ប្រមាណថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៥ កូរ៉េខាងជើង អាចរកចំណូលជារូបិយប័ណ្ណបរទេសសុទ្ធចន្លោះពីជាង៧ពាន់លានទៅជាង១៤ពាន់លានដុល្លារ ក្នុងនោះចំណូលដោយផ្ទាល់ពីការបញ្ជូនកងទ័ព រួមមានប្រាក់ឈ្នួល និងសំណងមរណភាពសម្រាប់ទាហានមានចំនួនប្រមាណ៦២០លានដុល្លារ។

អ្នកជំនាញរូបនេះ បានវាយតម្លៃថា ប្រសិនបើសង្គ្រាមនៅតែបន្តអូសបន្លាយក្នុងស្ថានភាពបច្ចុប្បន្ន កូរ៉េខាងជើងនឹងអាចកើបប្រាក់ចំណូលបានប្រមាណ៥៦០លានដុល្លារក្នុងមួយឆ្នាំៗ ពីការបញ្ជូនកងទ័ពតែមួយមុខគត់ ដោយមិនទាន់គិតបញ្ចូលពីការលក់អាវុធ និងសម្ភារៈសឹកផ្សេងៗឡើយ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


សង្គ្រាមនៅអ៊ីរ៉ង់ មិនអាចរកច្រកបញ្ចប់បានផង លោក ត្រាំ ប្រកាសក្ដែងៗថា នឹងវ៉ៃយកប្រទេសគុយបា ឱ្យបាន

ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាម៉េរិករួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ រកថ្ងៃបញ្ចប់មិនទាន់ឃើញផង ស្រាប់តែពេលនេះ ប្រធានាធិបតីអាម៉េរិក លោក …

ទីបំផុតជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី ត្រូវបានលើកពេក ដោយសារសង្គ្រាមនៅអ៊ីរ៉ង់

ស្របពេលដែលសង្រ្គាមរួមដៃគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នៅមិនទាន់បង្ហាញពន្លឺ នៃទីបញ្ចប់បាននោះ លោកប្រធានាធិបតី ដូណាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ