ប្រទេសថៃ

ប្រទេសថៃនឹងប្រឈមហានិភ័យផ្នែកសេដ្ឋកិច្ច ក្រោមការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចទូទាំងពិភពលោក


ធនាគារបាងកក (BBL)ព្យាករណ៍ថា សេដ្ឋកិច្ចថៃប្រឈមមុខនឹងបញ្ហាកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្រោមការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចទូទាំងពិភពលោក បន្ទាប់ពីរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ ថៃនឹងប្រឈមមុខការប្រកួតប្រជែងកាន់តែខ្លាំងជាសកល និងការរំខានផ្នែកបច្ចេកវិទ្យាឌីជីថល ភាពតានតឹងរវាងសង្គ្រាមពាណិជ្ជកម្មរដ្ឋអាមេរិក-ចិន និងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅអាស៊ីជាដើម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
រូបតំណាងៈ : ធនាគារបាងកក (BBL)ព្យាករណ៍ថា សេដ្ឋកិច្ចថៃប្រឈមមុខនឹងបញ្ហាកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ
ដោយ

បើ​ទោះបីជា សេដ្ឋកិច្ច​ថៃ​នឹង​ងើបឡើង​វិញ​ជា​បណ្តើរ​ៗ​ចាប់ពី​នៅ​ឆ្នាំ ២០២២ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​ព​ន្លឿ​ន​ផែនការ​ចាក់​វ៉ាក់សាំង​ក៏​ដោយ តែ​ហានិភ័យ​ដែល​ថៃ​នឹង​ប្រឈម​ក្នុង​រយៈពេល​មធ្យម​នា​ពេល​ខាង​មុខ​នេះ គឺ​ការ​ប្រកួតប្រជែង​ជាស​កល​កាន់តែ​ខ្លាំង​ឡើង ដែល​ស្រប​តាម​សន្ទុះ​នៃ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​សកល ក៏​ដូច​ជា​ការ​រំខាន​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ភាព​តានតឹង​រវាង​សង្គ្រាម​ពាណិជ្ជកម្ម​រដ្ឋ​អា​មេ​រិ​ក​-​ចិន និង​ការ​ផ្លាស់​ប្តូរ​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​ជាដើម​។ នេះ​បើ​តាម​ការ​អះអាង​របស់​អនុប្រធាន​ធនាគារ​បាងកក​របស់​ថៃ​លោក កុប​ស័ក្ដិ ភូ​ត្រា​កុ​ល (Kobsak Pootrakul)​។

ចំ​ពេល​ជាមួយ​គ្នា​នេះ អាជីវកម្ម​នានា​ក៏​អាច​ទទួល​បាន​ឱកាស​ថ្មី ដើម្បី​រៀបចំ​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​ឡើង​វិញ​បន្ទាប់​ពី​ជំងឺ​រាតត្បាត​ផង​ដែរ​។ ឱកាស​ទាំងនោះ​រួម​មាន ការ​អភិវឌ្ឍន៍​ឌី​ជី​ថ​ល ការ​កែ​លម្អ​អាជីវកម្ម និង​ការ​ផលិត​ជាដើម​។

ទន្ទឹម​នេះ អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ធនាគារ​បាងកក​បាន​និយាយ​ថា សន្ទុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ក៏​នឹង​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍ និង​ការ​រីក​ចម្រើន​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ផង​ដែរ ខណៈ​វិស័យ​ទេសចរណ៍​មាន​បុគ្គលិក​បម្រើ​ការ​រ​ដល់​ទៅ​ប្រមាណ ១០ លាន​នាក់ ឬ​ស្មើនឹង ១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ​។

សូម​ជម្រាប​ថា ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ប្រទេស​ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រហែល ៥០% នៃ​ចំនួន​សរុប ដែល​ធ្លាប់​បាន​កត់ត្រា​នៅ​មុន​ពេល​មាន​ជំងឺ​រាតត្បាត ហើយ​ចំនួន​នេះ​នឹង​បន្ដ​កើនឡើង​ដល់ ៨០% នៅ​ត្រឹម​ឆ្នាំ ២០២៣​។ ខណៈ​មុន​ពេល​ជំងឺ​រាតត្បាត ក្នុង​ឆ្នាំ ២០១៩ ថៃ​បាន​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៤០ លាន​នាក់​។

សូម​បញ្ជាក់​ថា តាម​ការ​ព្យាករ​ចុង​ក្រោយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បាន​ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​ថៃ នៅ​ឆ្នាំ​២០២១​នេះ រំពឹង​នឹង​កើនឡើង​ជាង​១% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ជាង​៦%​កាលពី​ឆ្នាំ​២០២០ ហើយ​សម្រាប់​ឆ្នាំ​២០២២​វិញ រំពឹង​នឹង​បន្ដ​កើនឡើង​ចន្លោះ​ពី ៣,៥% ទៅ ៤,៥% ដោយសារ​តែ​ការ​នាំ​ចេញ​កើនឡើង និង​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកដាក់សម្ពាធឲ្យក្រុមប្រទេសផលិតប្រេង OPEC+ បូមប្រេងបន្ថែម ខណៈការបូមប្រេងយឺតយ៉ាវ

ព័ត៌មាន
អាមេរិកបានដាក់សម្ពាធទៅលើក្រុមប្រទេសផលិតនាំចេញប្រេងធំៗ ឬហៅថា OPEC+ ដែលជំរុញឲ្យមានការបូមប្រេងបន្ថែមឲ្យបានច្រើន និងកាត់បន្ថយតម្លៃប្រេងឆៅដែល…

ការធ្វើដំណើរកម្សាន្ដចេញទៅក្រៅប្រទេសរបស់ជនជាតិចិនរំពឹងកើនឡើងជាង២៥%នៅឆ្នាំ២០២១

ព័ត៌មាន
ការធ្វើដំណើរកម្សាន្ដចេញទៅក្រៅប្រទេសរបស់ប្រជាជនចិនត្រូវបានគេរំពឹងទុកថានឹងកើនឡើងជាង ២៥% នៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២០ ដោយរាប់បញ្ចូលទាំងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ