តម្លៃប្រេងសាំងធ្លាក់ចុះ

តម្លៃប្រេងធ្លាក់ថ្លៃ ខណៈពិភពលោកកំពុងតាមដានកាវិវត្តនៃបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី


តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិរួមទាំងនៅអាម៉េរិកបានធ្លាក់ចុះនៅថ្ងៃចន្ទ ទី២១ ខែមេសា នេះ ខណៈដែលក្រុមឈ្មួញព្រួយបារម្ភខ្លាចសង្គ្រាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយសហរដ្ឋអាម៉េរិកធ្វើឱ្យតម្រូវការប្រេងឥន្ធនៈធ្លាក់ចុះ ស្របពេលដែលពិភពលោកកំពុងតាមដានយ៉ាងចិត្តចិត្តទុកដាក់ពីកាវិវត្តនៃបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី និងការចរចានុយក្លេអ៊ែរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតុដ៏ល្បីល្បាញ Bloomberg។
តម្លៃប្រេងសាំងធ្លាក់ចុះ !
ដោយ

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី២១ ខែមេសា នេះបានធ្លាក់ចុះជាង១%មកនៅត្រឹម៦៧ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ក្រោយហក់ឡើងពីរថ្ងៃជាប់គ្នា ខណៈដែលប្រេងឆៅនៅទីផ្សារសហរដ្ឋអាម៉េរិកបានធ្លាក់ថ្លៃមកនៅក្រោម៦៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ ទិន្នន័យស្ដីពីផលប៉ះពាល់ដែលបង្កឡើងដោយគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចផ្ដល់តម្រុយថ្មីៗអំពីស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនៅសប្ដាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានអះអាងថា អ៊ីរ៉ង់នៅពេលនេះយល់ពីសហរដ្ឋអាម៉េរិកប្រសើរជាងមុន បន្ទាប់ពីការចរចានុយក្លេអ៊ែកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។ ការចរចាដែលបានប្រើពេលជាង៣ម៉ោងខាងលើនេះនឹងត្រូវធ្វើឡើងជាបន្តទៀតនៅថ្ងៃពុធ ទី២៣ ខែមេសា ក្នុងប្រទេសអូម៉ង់ ហើយអាចនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅរបស់អ៊ីរ៉ង់។

ជាការកត់សម្គាល់ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែនេះ ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ ខណៈដែលបណ្ដាវិនិយោគិនព្រួយបារម្ភថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន នឹងធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះ។ តម្លៃប្រេងបានធ្លាក់ចុះកាន់តែខ្លាំងថែមទៀត បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេង OPEC+ បានសម្រេចចិត្តបង្កើនផលិតកម្មលឿនជាងការរំពឹងទុក ដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាចការផ្គត់ផ្គង់ច្រើនជាងតម្រូវការ។

ចំណែកឯនៅប្រទេសអ៊ុយក្រែនឯណោះវិញ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ថា បានបំពានបទឈប់បាញ់បណ្ដោះអាសន្ន ដែលប្រកាសឡើងដោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ហើយកត្តាទាំងអស់នេះបានរួមចំណែកធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សង្គ្រាមពន្ធគយបង្ខំឱ្យចិនផ្អាកបញ្ជាទិញសណ្ដែកសៀង និងពោតពីអាម៉េរិក

និងពោតពីសហរដ្ឋអាម៉េរិក ក្រោយមហាអំណាចផុតលេខទាំងពីរនេះបានពាក់មុខយក្សដាក់គ្នាជុំវិញការដាក់ពន្ធគ្នាទៅវិញទៅមក។ ក្រោយផ្អាកនាំចូលពីអាម៉េរិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ