អត្ថបទ​ពាណិជ្ជកម្ម

បុរី ប៉េង ហួត បង្ហាញ​ម្ចាស់​រង្វាន់​ខុនដូ​ ទាំង ៣​យូនីត ពី​កម្មវិធី​ទិញ​ផ្ទះ​ឈ្នះ​ខុនដូ


រង្វាន់​ខុនដូ ទាំង ៣​យូនីត របស់ បុរី ប៉េង ហួត ត្រូវ​បាន​រក​ម្ចាស់​ឃើញ​ហើយ តាមរយៈ​ការចាប់​រង្វាន់​ក្នុង​មហា​ព្រឹត្តិការណ៍ "ភាព​ឥត​ខ្ចោះ​នៃ​ជីវិត​រស់នៅ​ក្នុង​ដែន​បៃតង" កាល​ពី​រាត្រី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០១៩ កន្លង​ទៅ​ថ្មីៗនេះ។
បុរី ប៉េង ហួត បង្ហាញ​ម្ចាស់​រង្វាន់​ខុនដូ​ ទាំង ៣​យូនីត ពី​កម្មវិធី​ទិញ​ផ្ទះ​ឈ្នះ​ខុនដូ។
ដោយ

កម្មវិធី​ចាប់​រង្វាន់​ខុនដូ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អតិថិជន​យ៉ាង​ច្រើន​កុះករ ព្រមទាំង​ថ្នាក់​ដឹកនាំ បុរី ប៉េង ហួត ជាច្រើន​រូប ដែល​ញ៉ាំង​ឲ្យ​បរិយាកាស​ក្នុង​កម្មវិធី​កាន់តែ​មាន​ភាព​អធឹក​អធម។

បុរី ប៉េង ហួត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រគ្រប់គម្រោង តាំងពីដើមរហូតមកដល់ពេលនេះ។ ដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជន បុរី ប៉េង ហួត សម្រេចបង្កើតនូវកម្មវិធីទិញផ្ទះឈ្នះខុនដូ ដែលផ្តល់ជូននូវរង្វាន់ខុនដូរហូតដល់ទៅ ៣ យូនីត ដែលរង្វាន់ទាំង ៣ នេះត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ទៅលើប្រណិតភាពនិងភាពទាន់សម័យ ដោយបានបំពាក់នូវសម្ភារៈបរិក្ខាសង្ហារិមរួចជាស្រេចថែមទៀតផងដែរ។

បុរី ប៉េង ហួត បង្ហាញ​ម្ចាស់​រង្វាន់​ខុនដូ​ ទាំង ៣​យូនីត ពី​កម្មវិធី​ទិញ​ផ្ទះ​ឈ្នះ​ខុនដូ។

បន្ទាប់ពីការចាប់រង្វាន់ យើងស្វែងរកឃើញអតិថិជនដែលមានសំណាងចំនួន ៣ រូប។ អតិថិជនមានសំណាងទី១ ឈ្មោះ គីម សៀង ភេទស្រី អាយុ ២២ឆ្នាំ និង អតិថិជនមានសំណាងទី២ ឈ្មោះហេង ហ្គេចល័ង ភេទស្រី អាយុ៣១ឆ្នាំ ដោយម្នាក់ៗទទួលបានខុនដូប្រភេទ A ចំនួន ១ យូនីត។ ដោយឡែក អតិថិជនមានសំណាងចុងក្រោយ គឺឈ្មោះ នុច ប៉ូលីន ភេទប្រុស អាយុ៤១ ឆ្នាំ ទទួលបានរង្វាន់ធំ គឺខុនដូប្រភេទB ចំនួន ១ យូនីត។

សូមបញ្ជាក់ផងដែរថា មហាព្រឹត្តិការណ៍ "ភាពឥតខ្ចោះនៃជីវិតរស់នៅក្នុងដែនបៃតង" ជាកម្មវិធីបើកសម្ពោធជាផ្លូវការគម្រោង ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ ក្រោមប្រធានបទ “អេកូ ខលឡិកសិន” ព្រមទាំងប្រកាសបើកលក់គម្រោងចំនួន ២ ក្នុងចំណោមគម្រោងទាំង ៦ គឺគម្រោង ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា។

បុរី ប៉េង ហួត បង្ហាញ​ម្ចាស់​រង្វាន់​ខុនដូ​ ទាំង ៣​យូនីត ពី​កម្មវិធី​ទិញ​ផ្ទះ​ឈ្នះ​ខុនដូ

កាន់តែពិសេសជាងនេះទៅទៀត រាល់ការជាវផ្ទះពីគម្រោង ហ្គ្រេនស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន” រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត លោកអ្នកនឹងទទួលបានសំណាងស្លឹកបព្ចាលាភយ៉ាងសន្ធឹកសន្ធាប់ដូចជា: សំណាងទី ១ ពីស្លឹកបព្ចាលាភ គឺ ការបញ្ចុះតម្លៃ រហូតដល់ ១៣% ដែលជាការផ្តល់ជូនដ៏អស្ចារ្យនឹកស្មានមិនដល់។ សំណាងទី២ ពីស្លឹកបព្ចាលាភ គឺគ្រាន់តែចូលរួមក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ ទូរសព្ទដៃ  iPhone 11 Pro Max និង រង្វាន់ជាច្រើនទៀត។ 

ហើយលោកអ្នកនឹងអាចទទួលបាននៅ សំណាងពីស្លឹកបព្ចាលាភ ៣ ផ្សេងទៀត នៅក្នុងមហាព្រឹត្តការណ៍នេះផ្ទាល់ផងដែរ។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ តែប៉ុណ្ណោះ ។ 

កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬ ចូលទៅកាន់គេហទំព័រ Facebook:boreypenghuoth




អត្ថបទបន្ទាប់


ប្រធាន​ ខេមបូចា៖ សារព័ត៌មាន​ឯករាជ្យ មិនមែនជាសត្រូវរបស់​បក្ស​នយោបាយ ឬរដ្ឋាភិបាលទេ

ព័ត៌មាន
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា ដែលទើប​នឹង​សម្ពោធ​បើក​ជា​ផ្លូវការ កាលពីថ្ងៃទី១៣ ខែ​ធ្នូ ប…

កសិករមានក្ដីសង្ឃឹមឡើងវិញ ខណៈតម្លៃស្វាយកែវរមៀតខុសរដូវឆ្នាំនេះកើនខ្ពស់

ព័ត៌មាន
កសិករដាំស្វាយកែវរមៀតនៅឆ្នាំនេះ ហាក់មានសង្ឃឹម មុខរីកឡើវិញ បន្ទាប់ពីតម្លៃស្វាយកែវរមៀតខុសរដូវនៅឆ្នាំនេះ បានហក់កើនឡើងដល់ទៅជាង ១.០០០ រៀល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ