ប្រេងឆៅឡើងថ្លៃជាង៩%

តម្លៃប្រេងឆៅហក់ឡើងថ្លៃជាង៩% ក្រោយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់


ប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងស្រឺតៗរហូតដល់ទៅជាង៩%ឯណោះនៅថ្ងៃទី១៣ ខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនខែមកនេះ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បង្កឱ្យមានការព្រួយបារម្ភខ្លាចការផ្គត់ផ្គង់ប្រេងមានការរអាក់រអួល។
ប្រេងឆៅឡើងថ្លៃជាង៩%
ដោយ

ជាមួយគ្នានេះ ប្រាក់ដុល្លារអាម៉េរិក ក៏បានហក់ឡើងថ្លៃផងដែរ ក្រោយបណ្ដាវិនិយោគិនងាកទៅសម្រុកទិញចូលទ្រព្យសកម្ម ដែលមានសុវត្ថិភាពនានាដូចជាប្រាក់យ៉េនជប៉ុន លុយហ្វ្រង់របស់ស្វីស និងមាសជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ក្រោយអ៊ីស្រាអែល បើកការវាយប្រហារទៅលើទីតាំងសំខាន់ៗក្នុងប្រទេសអ៊ីរ៉ង់បានជំរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហក់ឡើង៦,២៩ដុល្លារ ឬជាង៩% ឈានដល់៧៥,៦៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី២៧ ខែមករា រីឯប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិកបានហក់ឡើងថ្លៃ៦,៤៣ដុល្លារ ឬ៩,៤៥%ឈានដល់៧៤,៤៧ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី២១ ខែមករា ដើមឆ្នាំនេះ។

ដំណាល់គ្នានេះ ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងដ៏ធំ និងមានអានុភាពបំផុតរបស់ពិភពលោក ក៏បានហក់ឡើងថ្លៃដែរ នៅពេលដែលបណ្ដាវិនិយោគិនងាកទៅសម្រុកទិញចូលទ្រព្យសកម្ម ដែលមានសុវត្ថិភាពនានាដូចជាប្រាក់យ៉េនជប៉ុន លុយហ្វ្រង់របស់ប្រទេសស្វីស និងមាសជាដើម។

ប្រទេសអ៊ីស្រាអែលបានអះអាងថា ខ្លួនបានបើកការវាយប្រហារទីតាំងនុយក្លេអ៊ែរ និងរោងចក្រផលិតកាំជ្រួចមីស៊ីលនានា និងក្រុមមេដឹកនាំយោធារបស់អ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែមិថុនា នេះ ដើម្បីបញ្ឈប់ក្រុងតេអេរ៉ង់ ពីការអភិវឌ្ឍអាវុធបរមាណូដ៏គ្រោះថ្នាក់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ និងសាក្សីបានរាយការណ៍ពីការផ្ទុះឆាបឆេះរួមទាំងនៅកន្លែងចម្រាញ់សារធាតុ

អ៊ុយរ៉ាញ៉ូមដ៏សំខាន់ផងដែរ។

ក្រុមមន្ត្រីអាម៉េរិក និងក្រុមមន្ត្រីអ៊ីរ៉ង់ គ្រោងនឹងជួបចរចាជុំទី៦នៅក្នុងប្រទេសអូម៉ង់ នៅថ្ងៃអាទិត្យ សប្ដាហ៍នេះ ជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលកំពុងកើនឡើងរបស់

អ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនក្នុងការវាយប្រហារគោលដៅសំខាន់ៗរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងដោយជំហរផ្ទាល់ខ្លួន ពោលគឺមិនបានធ្វើតាមបញ្ជារបស់នរណាម្នាក់ឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ព្រមានបិទការនាំចូលទំនិញពីថៃ ខណៈអ្នកផលិតរំពឹងជួយលើកកម្ពស់ផលិតកម្មក្នុងស្រុក

ទំនិញរបស់ថៃ ទំនងជាមិនអាចនាំចូលមកកាន់ប្រទេសកម្ពុជា បានទៀតឡើយ ប្រសិនបើប្រទេសថៃ បន្តព្រមានមកលើកម្ពុជា ហើយមិនដោះស្រាយបញ្ហាច្រកព្រំដែនដែលខ្លួ…

តើកម្ពុជា អាចធានាផលប៉ះពាល់ការងាររបស់ពលករខ្មែរធ្វើការនៅថៃ ដែលត្រឡប់មកកម្ពុជាវិញយ៉ាងណាដែរ?

ក្រោយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាន់តែកើនឡើងកម្តៅសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច បានអំពាវនាវដល់ពលករខ្មែរដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ