កូវីដ១៩ប្រចាំថ្ងៃ

ថ្ងៃដំបូងនៃខែមិនាក្រសួងសុខាភិបាលរកឃើញវិជ្ជមានកូវីដ១៩ចំនួន១៥នាក់បន្ថែមទៀត


ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃច័ន្ទទី០១ខែមិនាឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានរកឃើញករណីឆ្លងកូវីដ១៩ចំនួន១៥ករណីបន្ថែមទៀតដែលនាំឲ្យកម្ពុជារកឃើញអ្នកឆ្លងជំងឺនេះកើនដល់៨២០នាក់ហើយ។
ទីស្តីការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ វុធ​ ច័ន្ទតារា/Cambonomist)
ដោយ

បើតាមក្រសួងសុខាភិបាល ករណីវិជ្ជមានទាំង១៥នាក់ មាន១ករណីជាអ្នកដំណើរមកពីបរទេស ​និង ១៤ករណីផ្សេងទៀតជាករណីឆ្លងក្នុងសហគមន៍ ដែលទាក់ទងនឹងព្រឹត្តិការណ៍២០កុម្ភៈ។

ក្នុងចំណោមអ្នកវិជ្ជមានក្នុងសហគមន៍ទាំង១៤នាក់ មានស្ត្រី-បុរសជនជាតិចិនចំនួន៥នាក់ស្ថិតក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រៅពីនោះ អ្នកទាំង៧នាក់ផ្សេងទៀត មានបុរសជនជាតិខ្មែរម្នាក់ និងស្រ្តី-បុរសជនជាតិចិន៦នាក់ផ្សេងទៀត ដែលសុទ្ធសឹងតែជាអ្នកស្នាក់នៅរាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកទាំង៧ត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។

ដោយឡែក អ្នកដំណើរដែលមកពីក្រៅប្រទេស ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៩ឆ្នាំ មានទីលំនៅក្នុងខេត្តកណ្តាល ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និងបន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជាកាលពីថ្ងៃទោ២៦ កុម្ភៈ។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨២០នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៣៤៣នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករ​ប្រមូល​សំរាម អ្នក​រត់តាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប នឹង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​កូវីដ-១៩

ព័ត៌មាន
កម្មករ​ប្រមូល​សំរាម អ្នករត់តាក់ស៊ី ម៉ូតូកង់បី និងម៉ូតូឌុប ដែល​ជា​ក្រុម​មនុស្ស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ-១៩ នឹង​ទទួល…

ស្លាប់បាតុករនៅភូមា១៨នាក់ក្រោយប៉ះទង្គិចគ្នាខ្លាំងនៅ​​ថ្ងៃ​អាទិត្យម្សិលមិញ

ព័ត៌មាន
ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកភូមាជាច្រើនបានឲ្យដឹងថាការបង្គិចគ្នារវាងប៉ូលីសនិងក្រុមបាតុករកាលពីថ្ងៃអាទិត្យទី២៨ម្សិលមិញជាការប៉ះទង្គិច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ