វិស័យថាមពល

អង្គការ OPEC ព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរនៅឆមាសទីពីរឆ្នាំនេះ


អង្គការ OPEC ដែលបង្កើតឡើងដោយក្រុមប្រទេសនាំចេញប្រេងធំៗនៅលើពិភពលោកបានព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៥ ប៉ុន្តែអង្គការនេះ មិនទាន់ចេញការរបាយការណ៍ព្យាករពីតម្លៃប្រេងនៅក្នុងអំឡុងពេលនោះនៅឡើយទេ។ ជាមួយគ្នានេះអ្វីដែលអង្គការនេះ បានបញ្ចេញ គឺការប្រកាសបង្កើនផលិតកម្មប្រងចំនួន៥៤ម៉ឺន៨ពាន់បារ៉ែលក្នុង១ថ្ងៃនៅខែសីហា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យថាមពល
ដោយ

ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក ក៏ដោយ តែអង្គការនៃក្រុមប្រទេសនាំចេញប្រេងធំៗ OPEC បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកអាចនឹងដំណើរការល្អប្រសើរជាងការរំពឹងទុកនៅឆមាសទី២ឆ្នាំនេះ ហើយបានសន្យាថា ខ្លួននឹងបង្កើនការផលិតប្រេង ដើម្បីឆ្លើយតបនឹងការកើនឡើងតម្រូវការ ដែលជួយគាំទ្រកំណើនសេដ្ឋកិច្ច។ ​

អង្គការនៃក្រុមប្រទេសនាំចេញប្រេងធំៗនេះ កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចរបស់ឥណ្ឌា ចិន និងប្រេស៊ីល មានការកើនឡើងលើសពីការរំពឹងទុកមកដល់ពេលនេះ ខណៈសហរដ្ឋអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូ ក៏កំពុងប្រឹងប្រែងដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួន​។ ជាទូទៅនៅពេលសេដ្ឋកិច្ចពិភពលោកមានកំណើន តម្រូវការថាមពល ជាពិសេសប្រេងឥន្ធនៈ ក៏នឹងមានការកើនឡើង រីឯតម្លៃប្រេងឥន្ធនៈ​អាចនឹងមានការប្រែប្រួលទៅតាមនឹងដែរ។ តែយ៉ាងណាអង្គការ OPEC មិនបានព្យាករណាមួយពីតម្លៃប្រេងនៅពេលអនាគតនៅឡើយទេ។

មកដល់ពេលនេះ អ្វីដែលអង្គការ OPEC បានប្រកាស និងសន្យានោះ គឺការបង្កើនផលិតកម្មប្រេងឆៅឱ្យបាន៥៤ម៉ឺន៨ពាន់បារ៉ែលក្នុង១ថ្ងៃនៅខែសីហា ខាងមុខ ដែលនេះជាការបង្កើនលើកដំបូងចាប់តាំងពីផ្ទុះសង្រ្គាមតាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

កាលពីខែមិថុនា កន្លងទៅ រោងចក្រចម្រាញ់ប្រេងនានា នៅលើពិភពលោកបានប្រើប្រាស់ប្រេងឆៅត្រឹមតែ ២,១លានបារ៉ែលប៉ុណ្ណោះ ដូច្នេះប្រសិនបើដូចអ្វីដែលអង្គការ OPEC បានព្យាករមែននោះ តម្រូវការប្រេងឆៅអាចនឹងមានច្រើនជាងនេះបន្ថែមទៀត។ បច្ចុប្បន្នតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកលក់ចេញក្នុងរង្វង់ប្រមាណ៦៩ដុល្លារក្នុងមួយបារ៉ែល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា ឥណ្ឌូនេស៊ី អាចរងពន្ធបដិការត្រឹម១៩% ខណៈពន្ធបដិការ២០% របស់វៀតណាម អាចនឹងមានការប្រែប្រួល

លោក ដូណាល់ ត្រាំ បានអះអាងថា ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ានអាចនឹងទទួលបានការបញ្ចុះពន្ធបដិការពី៣២% មកនៅត្រឹម១៩…

គ្រោះធម្មជាតិ បានធ្វើឱ្យចិន ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរជិត៨ពាន់លានដុល្លារត្រឹមរយៈពេលតែ៦ខែ

គ្រោះធម្មជាតិកំណាចៗបានធ្វើឱ្យមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅលើពិភពលោក ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់ជិត៨ពាន់លានដុល្លារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ