ក្រៅពីបានឃាត់ខ្លួនជនល្មើស ដែលជាជនជាតិចិន ១៩នាក់ហើយ សមត្ថកិច្ចបានដកហូតសម្ភារៈជាច្រើនទៀត រួមមាន៖ ទូរស័ព្ទដៃ ចំនួន១៣ គ្រឿង , កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង , ធុង CPU ចំនួន ០១គ្រឿង , កុំព្យូទ័រ All in One ចំនួន០៨គ្រឿង , ម៉ូនីទ័រចំនួន០២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
យោងតាមមន្ត្រីសមត្ថកិច្ចជំនាញ ក្រុមជនល្មើស បានក្លែងបន្លំឯកសារធ្វើជាសមត្ថកិច្ចចិន ដើម្បីបោកប្រាស់ជនរងគ្រោះ តាមតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន ឧក្រិដ្ឋជនទាំង១៩នាក់ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។
គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕