អត្ថបទ​ពាណិជ្ជកម្ម

គ្រាន់តែឃើញ​ប្លង់​រចនា គួរឲ្យចង់​រស់នៅ - គម្រោង​បុរី​ ប៉េង ហួត​ ថ្មី នៅតំបន់​បឹងស្នោ!!!


ក្រោយពី​បើក​សម្ពោធ​ជាផ្លូវការ គម្រោង ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់​កាល​ទី២ “អេកូ ខលឡិកសិន” ក្នុង​មហា​ព្រឹត្តិការណ៍ "ភាព​ឥត​ខ្ចោះនៃ​ជីវិត​រស់នៅ​ក្នុង​ដែន​បៃតង" បុរី ប៉េង ហួត សូម​ថ្លែង​អំណរគុណ​ដល់​អតិថិជន ដែល​បាន​គាំទ្រ​យ៉ាង​ច្រើន​កុះករ ​ចំពោះ​គម្រោង​ថ្មី​ចំនួន​ពីរ​ដំបូង ក្នុង​ចំណោម​គម្រោង​ចំនួន៦ គឺ​គម្រោង ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា។
រូបគំនូរ​ប្លង់​នៃ​គម្រោង ស្តាផ្លាទីនីម អេកូ មេឡូឌី
ដោយ

គម្រោងទាំងពីរ​ខាងលើ ស្ថិត​ក្នុង​តំបន់​បឹង​ស្នោរ ដែល​តំបន់​នេះ​បាន​ប្រែក្លាយ​ជា​ទីក្រុង​រណប​ដ៏​សម្បូរ​បែប​មួយ សម្រាប់​ការ​កម្សាន្ត និង​ការ​ស្នាក់នៅ ដែល​រួមមាន សួន​កម្សាន្ត​បែប​អឺរ៉ុប សាលារៀន​អន្តរជាតិ កីឡដ្ឋាន ស្ថានីយ​ពន្លត់​អគ្គិភ័យ ខុនដូ និង​ផ្សាទំនើប ថែមទៀតផង។ ក្រៅតែ​ពី​ភាព​សម្បូរ​បែប​ខាងលើ ក្នុង​គម្រោង​ដ៏​ធំ​នេះ ក៏​បាន​បែង​ចែក​តំបន់​សម្រាប់​រស់នៅ និង​តំបន់​ពាណិជ្ជកម្ម ផងដែរ។

សម្រាប់គម្រោង​ស្តាផ្លាទីនីម អេកូ មេឡូឌី ជាគម្រោង​អេកូ​ធម្មជាតិ ត្រូវបាន​បង្កើត​ឡើង​ជាមួយនឹង​ស្ថាបត្យកម្ម​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​មាន​រួម​បញ្ចូល​នូវ​ក្បូរ​ក្បាច់​រចនា​ដូចទៅនឹង​ឧបករណ៍​តន្ត្រី​យ៉ាង​ផ្ចិតផ្ចង់ ដែល​ជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ប្រណីត ដ៏ថ្មីស្រឡាង របស់ បុរី ប៉េង ហួត ក្នុង​គម្រោង​ធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន”។

រូបគំនូរ​ប្លង់​នៃ​គម្រោង ស្តាផ្លាទីនីម អេកូ មេឡូឌី

គម្រោង​ថ្មី​ដ៏អស្ចារ្យនេះ ​នឹង​ផ្តល់​ជូន​នូវ​ប្រភេទ​វីឡា​ទំនើប​ចម្រុះ​រាប់ពាន់ខ្នង រួមមាន ឧទ្យាន​ដ៏​ធំ​​អម​ទៅ​ដោយ​រុក្ខជាតិ​ចម្រុះ​ខៀវ​ស្រងាត់ ទីធ្លា​កម្សាន្ត ហ៊ុមព័ទ្ធ​ដោយ​បឹង​ធម្មជាតិ ផ្លូវ​ជិះ​កង់ ផ្លូវ​រត់​ហាត់​ប្រាណ និង​កន្លែង​ក្មេង​លេង ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស​បែប​ធម្មជាតិ ពិតជា​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ថ្មី​ប្លែក និង​ភាព​សម្បូរ​បែប​នៃ​ការ​រស់នៅ​បែប​ថ្មី។

ក្នុងគម្រោង ស្តាផ្លាទីនីម អេកូ មេឡូឌី នេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី ព្រីន ប៊ី ម៉ូតថ្មី វីឡាព្រីន និងវីឡាភ្លោះ។ លំនៅដ្ឋានទាំងនេះ ត្រូវបាន​សាងសង់​ឡើង ដោយ​យក​ចិត្តទុកដាក់​បំផុត ពី​វិស្វករ​ជំនាញ ធ្វើ​ឲ្យ​លំនៅដ្ឋាន​មាន​គុណភាព និង ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ជាមួយ​សោភ័ណភាព និង​ផាសុកភាព ក្នុង​ការ​រស់នៅ ដែល​ទទួល​បាន​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​អតិថិជន។

សូម​បញ្ជាក់​ផង​ដែរថា សម្រាប់​អតិថិជន ដែល​មាន​បំណង​ទិញ​លំនៅឋាន ក្នុង​គម្រោង​ខាង​លើ លោកអ្នក​នឹង​ទទួល​បាន​ការបញ្ចុះ​តម្លៃ​រហូត​ដល់ ១១% ដែល​ការ​ផ្តល់​ជូន​នេះ មាន​សុពលភាព​ត្រឹម​ដំណាច់​ខែ​ធ្នូ នេះ​តែ​ប៉ុណ្ណោះ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង​ទូរស័ព្ទ​លេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​រៀង​រាល់​ម៉ោង​ធ្វើការ៕

រូបគំនូរ​ប្លង់​នៃ​គម្រោង ស្តាផ្លាទីនីម អេកូ មេឡូឌី



អត្ថបទបន្ទាប់


ទូត​អាមេរិក៖ កម្ពុជា​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​លក្ខខណ្ឌ​ដែល​ភ្ជាប់​នឹង​ជំនួយ កម្ចី និង​ការ​វិនិយោគ​ផ្សេងៗ

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​គួរតែមាន​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​​លក្ខខណ្ឌ​ដែ…

ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ នៅ១១ខែ ឆ្នាំនេះ រអិល​ធ្លាក់ចុះ៣%

ព័ត៌មាន
ពាណិជ្ជកម្មតាមព្រំដែន រវាងប្រទេសថៃ និងបណ្ដាប្រទេសជាប់ភូមិផងរបងជាមួយគ្នា ដែលក្នុងនោះ ក៏មានកម្ពុជាយើងផងដែរនោះ នៅរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ