អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលធ្វើការលើបញ្ហាភាគច្រើនទាក់ទងនឹងប្រទេសចិន បាននិយាយថា លទ្ធភាពដែលថាប្រទេសចិននឹងឈ្លានពានតៃវ៉ាន់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ គឺច្រើនជាង ៥០ ភាគរយ។ ដើម្បីបង្អាក់ទីក្រុងប៉េកាំងកុំឱ្យធ្វើដូច្នេះ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន គួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ នេះបើយោងតាមលោក ម៉ាត់ធ្យូ ផតធីនជើ (Matthew Pottinger) អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលបាននិយាយក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូ។
លោក ផតធីនជើ បាននិយាយថា ការបង្រួបបង្រួមកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង គឺមិនអាចខ្វះបានទេ នៅក្នុងគោលដៅរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងការសម្រេចបាននូវភាពរស់រវើកដ៏អស្ចារ្យរបស់ប្រជាជាតិចិន ហើយលោក ស៊ី បានប្តេជ្ញាចិត្តថានឹងធ្វើវាឱ្យបាន។ លោកបាននិយាយថា ឱកាសនៃការប្រើប្រាស់កម្លាំងរបស់ចិន ដើម្បីនាំយកតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន នឹងមាន "ច្រើនជាង ៥០% នៅក្នុងទសវត្សរ៍ក្រោយ"។
លោក ផត់ធីនជើ ដែលជាអ្នកស្រាវជ្រាវនៅ វិទ្យាស្ថាន ហ៊ូវើ បានគាំទ្រគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ទាក់ទងនឹងប្រទេសចិន រួមទាំងវិធានការណ៍ដែលបានបង្ហាញក្នុងខែតុលា ក្នុងគោលបំណងពង្រឹងការរឹតបន្តឹងជាទូទៅ លើការនាំចេញឧបករណ៍ ស៊ឺមីខន់ដាក់ធឺ (semiconductors) ទំនើបបំផុត ទៅកាន់ប្រទេសចិន។
លោក ផត់ធិនជើ បាននិយាយថា លោក បៃឌិន បានរក្សាជំហររឹងប៉ឺងរបស់រដ្ឋបាលលោក ត្រាំ ចំពោះប្រទេសចិន និងបានជួយដល់កិច្ចប្រឹងប្រែងទាំងពីរគណបក្ស ក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង នៅពេលដែលគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបានបង្កើនការប្រជែងគ្នារបស់ពួកគេ ចំពេលមានការបែកបាក់កាន់តែជ្រាលជ្រៅនៅសហរដ្ឋអាមេរិក។
ប្រទេសជប៉ុន និងប្រទេសជាច្រើនផ្សេងទៀតបានតស៊ូក្នុងការដាក់ទណ្ឌកម្មលើប្រទេសចិន ទោះបីជាប្រទេសទាំងនេះមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិនរួចទៅហើយក្ដី។ លោក ផត់ធិនជើ បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចជៀសរួចទេ សម្រាប់ប្រទេសទាំងនោះ ដែលត្រូវយកបញ្ហាសន្តិសុខជាត្រីមុខ ពីព្រោះភូមិសាស្ត្រនយោបាយនៅទីបំផុត នឹងធ្វើឱ្យដាច់ទំនាក់ទំនងសេដ្ឋកិច្ច ក្នុងករណីមានសង្គ្រាមកើតឡើង៕

អត្ថបទ ៖ ឯម មាឃ