តំបន់មជ្ឈិមបូព៌ា

សមត្ថភាពដឹកជញ្ជូនពិភពលោកត្រូវបានកាត់បន្ថយ២០%ដោយសារការវាយប្រហារនៅសមុទ្រក្រហម


ដែលគាំទ្រមន្ត្រីជំនាញបានឱ្យដឹងថា ការវាយប្រហារនាវាដឹកជញ្ចូនជាបន្តបន្ទាប់ដោយក្រុមឧទ្ទាមហ៊ូធី (Houthi) ដោយប្រទេសអ៊ីរ៉ង់ នៅសមុទ្រក្រហមអាចកាត់បន្ថយសមត្ថភាពដឹកជញ្ជូនសកលបាន២០% ហើយនេះគឺជាឧបសគ្គថ្មីមួយចំពោះខ្សែច្រវាក់ផ្គត់ផ្គង់ ដែលអាចធ្វើឱ្យសម្ពាធអតិផរណាកើតឡើងជាថ្មីទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
តំបន់មជ្ឈិមបូព៌ា
ដោយ

នាវាកុងតឺន័រយ៉ាងតិច១២១គ្រឿង កំពុងតែជ្រើសរើសយកផ្លូវវាង ដើម្បីគេចពីព្រែកជីកស៊ុយអេ(Suez) និងសមុទ្រក្រហម ដែលក្រុមឧទ្ទាមហ៊ូធី បានបង្កើនការវាយប្រហារដោយយន្តហោះដ្រូន និងកាំជ្រួចមីស៊ីលចាប់តាំងពីការផ្ទុះឡើងនូវសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ នាវាកុងតឺន័រទាំងនេះបានដឹកទំនិញសកលចំនួន៣០% ហើយជារៀងរាល់ឆ្នាំនាវាទាំងនេះបានដឹកជញ្ជូនទំនិញមានតម្លៃសរុបចំនួន១ទ្រីលានដុល្លារ ហើយប្រមាណ១០%នៃបរិមាណទំនិញត្រូវដឹកឆ្លងកាត់ព្រែកជីកស៊ុយអេ។

សារព័ត៌មាននីកេ បានរាយការណ៍ដោយយោងតាមមូលដ្ឋានទិន្នន័យដឹកជញ្ជូនរបស់ក្រុមហ៊ុន London Stock Exchange Group (LSEG) ដោយបានបង្ហាញពីសកម្មភាពថ្មីៗរបស់នាវាតុងតឺន័រធំៗបានចូលចតនៅទីក្រុង New York និងទីក្រុងកំពង់ផែ សាវ៉ាណា (Savanna) នៅក្នុងរដ្ឋ ចចហ្សា(Georgia) របស់សហរដ្ឋអាម៉េរិក ហើយនៅដើមខែនេះនាវាប្រហែល៣០០គ្រឿង បានចូលចតនៅកំពង់ផែទាំង២នេះ ក្នុងនោះនាវាភាគច្រើនបានដឹកទំនិញឆ្ពោះទៅប្រទេសសិង្ហបុរី និងគោលដៅផ្សេងទៀតនៅតំបន់អាស៊ីបូព៌ា ប៉ុន្តែគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា នាវាភាគច្រើនដែលបានប្រើកំពង់ផែនៅទីក្រុងញូវយ៉ក និងសាវ៉ាណានេះ ត្រូវបានគេមើលឃើញធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម ហើយនាវា ដែលទៅតំបន់អាស៊ីបូព៌ាបានប្រើផ្លូវកាត់ដោយឆ្លងកាត់ព្រែកជីកស៊ុយអេ និងសមុទ្រក្រហម។

ក្រុមហ៊ុនដឹកជញ្ជូនស្វីស Kuehne + Nagel បានឱ្យដឹងថា នាវាដឹកជញ្ជូនធំៗដូចជានាវា អេភី ម៉ូល័រ មែក (AP Moller-Maersk) របស់ប្រទេសដាណឺម៉ាក ជាដើមបានសម្រេចចិត្តបញ្ឈប់ការធ្វើនាវាចរណ៍ឆ្លងកាត់សមុទ្រក្រហម ដោយសារបារម្ភពីការវាយប្រហារបស់ក្រុមឧទ្ទាមហ៊ូធី ហើយគិតត្រឹមថ្ងៃពុធ ទី២០ ខែធ្នូ នាវាកុងតឺន័រចំនួន១២១គ្រឿង កំពុងធ្វើដំណើរផ្លូវវាង ដែលប៉ះពាល់ដល់ទូកុងតឺន័រចំនួន១លាន៦សែនទូ។

ក្រុមហ៊ុន គូណេ និងណេហ្គល(Kuehne + Nagel) បាននិយាយថា ការចំណាយពេលកាន់តែយូរនៅលើទឹកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយ២០%នៃសមត្ថភាពដឹកជញ្ជូនពិភពលោកដែលអាចនាំឱ្យមានការពន្យារពេលចំពោះធនធានដឹកជញ្ជូន ហើយថា ប្រហែល៤០%នៃនាវាកុងតឺន័រកំពុងជួបប្រទះការពន្យារពេលដឹកជញ្ជូនបែបនេះ។

លោក Chris Rogers នៅក្រុមហ៊ុន S&P Global បាននិយាយថា ថ្លៃដឹកជញ្ជូននៅលើផ្លូវទឹកពីតំបន់អាស៊ីឆ្ពោះទៅតំបន់អឺរ៉ុបទំនងជានឹងកើនឡើងប្រហែល១៥% នៅពេលនាវាកុងតឺន័រត្រូវធ្វើដំណើរផ្លូវវាងព្រែកជីកស៊ុយអេ ហើយវានឹងមានការចំណាយបន្ថែមទៀតសម្រាប់ការធានារ៉ាប់រងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលអាម៉េរិកនឹងសើរើពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងទិញលក់របស់ក្រុមហ៊ុនដែកអាម៉េរិក

ព័ត៌មាន
ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងចូលមកដល់ក្នុងរយៈពេលមិនដល់មួយឆ្នាំទៀតនោះ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានយល់ព្រមឱ្យត្រួតពិ…

គម្រោងស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង២៤០លានដុល្លារ នឹងបញ្ចប់នីតិវិធីផ្សេងៗនៅត្រីមាសទី១ឆ្នាំក្រោយ

ព័ត៌មាន
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅអរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ នឹងបញ្ចប់នីតិវិធីនានា នៅអំឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ