

ការចាប់ដៃគូសហការនេះ ក្រុមហ៊ុនទាំងពីរ នឹងពាំនាំយកវិថីអាជីវកម្មចម្រុះមួយ ដែលមានវត្តមាននៅបណ្ដាទីក្រុងល្បីៗមួយចំនួនដូចជា ទីក្រុងសេអ៊ូល សឹង្ហបុរី សៀងហៃ តៃប៉ិ និងបាងកកជាដើម មកកាន់ទីក្រុងភ្នំពេញ ដែលជាទីក្រុងមួយកំពុងពង្រីកការអភិវឌ្ឍរបស់ខ្លួនឥតឈប់ឈរ។

បដិវត្តអាជីវកម្មថ្មីនេះ នឹងផ្លាស់ប្ដូរផ្ទះអាជីវកម្មបែបប្រពៃណី ប្ដូរមកជាបណ្ដុំអគារពាណិជ្ជកម្មទំនើបកម្ពស់4ជាន់ មានទំហំធំ និងទទឹងរហូតទៅដល់10ម៉ែត្រ បើកដំណើរការ 24ម៉ោង ដែលអាចបំពេញរាល់តម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងកន្លែងកម្សាន្តដ៏សម្បូរបែប។

ក្រុមហ៊ុនគ្រប់គ្រងគម្រោង ហ្សាយអនស៊ីធី ជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា ការមកដល់នៃវិថីអាជីវកម្មចម្រុះនេះ នឹងធ្វើឱ្យវិនិយោគិន សហគ្រិន ងាយស្រួលស្វែងរកទីតាំងក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងផ្ដល់ឱកាសការងារជាច្រើនបន្ថែម ដ្បិតហ្សាយអនស៊ីធី ស្ថិតនៅទីតាំងពោរពេញដោយសក្តានុពលខ្ពស់នៃភាគខាងត្បូងរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ឬផ្លូវ 60ម៉ែត្រ ទល់មុខផ្សារទំនើបអ៊ីអនម៉លមានជ័យ និងប្រមាណ 10នាទីប៉ុណ្ណោះ ពីព្រលានយន្តហោះអន្តរជាតិតេជោថ្មី នៅក្រុងតាខ្មៅ។

គួរបញ្ជាក់ផងដែរថា គម្រោងហ្សាយអនស៊ីធី លាតសន្ធឹងលើផ្ទះដីប្រមាណ 7ហិចតា ជាមួយទំហំសាងសង់សរុបជាង 450,000 ម៉ែត្រការ៉េ ហើយចែកចេញជា4ដំណាក់កាលធំៗ ដោយក្នុងនោះរួមមាន វិថីអាជីវកម្មចម្រុះ ផ្សារគ្រឿងសមុទ្រទំនើបបែបពាណិជ្ជកម្ម សណ្ឋាគារលំដាប់ផ្កាយប្រាំ អគារពាណិជ្ជកម្មនិង លំនៅឋានសហគមន៍បែបទំនើប៕