វិស័យដឹកជញ្ជូននៅកម្ពុជា

ក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិក FedEx នឹងហោះហើរត្រង់មកកម្ពុជានៅខែមិថុនាខាងមុខ?


ក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិក ហ្វីដិកស៍ FedEx គ្រោងនឹងហោះហើរត្រង់មកកម្ពុជានៅអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដែលវាគឺជាពន្លឺមួយដែលអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនរំពឹងថា អាចនឹងមានការហោះហើរច្រើនឡើងវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការអះអាងរបស់ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្ដុភារកម្មកម្ពុជា។
ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក ជើងហោះហើរត្រង់មកកម្ពុជាឆាប់ៗនេះ?
ដោយ

ក្នុងបទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​ឌីជីថល ខេមបូណូមីស ឧកញ៉ា ស៊ិន ចន្ធី បានបញ្ចាក់ថា នៅខែមិថុនា ពោលគឺ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១ ខាងមុខនេះ នឹងមាន​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​អាមេរិក Fedex ហោះហើរ​ត្រង់​មកកម្ពុជា​ជាលើកដំបូង ដែលប្រការនេះ លោករំពឹងថា​វាគឺជា​សញ្ញាដ៏ល្អមួយ​សម្រាប់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវការអាកាស ខណៈដែល​វិស័យនេះ នៅឆ្នាំ២០២០ បានជួបវិបត្តិ​ធ្ងន់ធ្ងរជាងគេ។

ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា ប្រសិនបើគម្រោងនេះ អាចប្រព្រឹត្ត​ទៅតាម​ការគ្រោងទុកមែននោះ វានឹងក្លាយ​ជាប្រវត្តិ​របស់​កម្ពុជា ដែល​មានក្រុមហ៊ុន​អាមេរិក​ដឹក​ទំនិញ​តាមយន្តហោះមកកម្ពុជា។​

តាមរយៈជើងហោះហើរត្រង់​របស់​ក្រុមហ៊ុន​អាមេរិកនេះ អ្នកជំនាញ​លើវិស័យ​ដឹកជញ្ជូន​ រំពឹងថា វានឹងជួយ​ស្តារវិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា ដែលរងផល​ប៉ះពាល់​ដោយសារវិបត្តិ​ជំងឺកូវីដ-១៩ ឲ្យមាន​ភាពល្អប្រសើរឡើង​វិញ​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២១៕

របាយការណ៍ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ដែលបាន​ចេញផ្សាយ​នាពេល​ថ្មីៗនេះ​បានឲ្យដឹងថា នៅឆ្នាំ២០២០ អ្នកដំណើរ​តាម​ផ្លូវអាកាស​របស់​កម្ពុជា មានការធ្លាក់ចុះ​យ៉ាងខ្លាំងដល់ទៅ ៧៩% ធៀបនឹងឆ្នាំ២០១៩ ខណៈដែល​ការដឹកជញ្ជូនទំនិញ​តាម​ផ្លូវអាកាសវិញ ក៏មានការ​ធ្លាក់ចុះ ជាង៣០% ដោយមាន​ការដឹកជញ្ជូន​ទំនិញ​ត្រឹមតែប្រមាណ៥ម៉ឺនតោនប៉ុណ្ណោះ៕

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ កំណើនសេដ្ឋកិច្ចរបស់ចិនជាឱកាសសម្រាប់ធុរជនកម្ពុជាក្នុងការវិនិយោគបន្ថែម

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ អះអាងថា ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់មហាមិត្តចិន ដែលត្រូវបានស្ថាប័នអន្តរជាតិ IMF ព្យាក…

បុរី ប៉េងហួត ពង្រីកការវិនិយោគលើផ្ទៃដី ២០០ហិកតាបន្ថែមទៀតនៅបឹងស្នោទោះបីជាកូវីដ-១៩កំពុងរាតត្បាត

ព័ត៌មាន
ក្រុមហ៊ុនបុរី ប៉េង ហួត ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានប្រណីតៗ និងធំជាងគេនៅកម្ពុជានោះ បានពង្រីកការអភិវឌ្ឍគម្រោងរបស់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ