មេដឹកនាំអាស៊ាន

ហ្វីលីពីន ត្រូវបានគេព្យាករថានឹងអាចផ្ដួលសិង្ហបុរី និងថៃ ក្លាយជាបងធំសេដ្ឋកិច្ចទី២នៅអាស៊ាន


នៅក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ពោលគឺនៅឆ្នាំ២០២៩ ហ្វីលីពីនត្រូវបានគេព្យាករថា នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដោយវ៉ាដាច់សិង្ហបុរី និង ថៃ។ នេះបើតាមការព្យាករណដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។ តើហ្វីលីពីន ពឹងផ្អែកលើកត្តាអ្វីជាមូលដ្ឋានសេដ្ឋកិច្ច ដើម្បីលោតផ្លោះឈានទៅសម្រេចគោលដៅនេះ? បច្ចុប្បន្នហ្វីលីពីនឈរនៅលំដាប់ទី៤ បន្ទាប់ពីថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី។
មេដឹកនាំអាស៊ាន
ដោយ

សេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេចាត់ទុកថា ជាទីផ្សារកំពុងរីកចម្រើន និងជាប្រទេសឧស្សាហកម្ម និងសេវាកម្មថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ២០២៥នេះ សេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំប្រមាណជា៥០៧ពាន់លានដុល្លារ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣១ នៅលើពិភពលោក និងធំជាងគេទី១១ នៅតំបន់អាស៊ី។

សេដ្ឋកិច្ចហ្វីលីពីន ជាសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យសេវាកម្ម ដោយមានការចូលរួមចំណែកតិចតួចពីវិស័យ​​ផលិតកម្ម និងកសិកម្ម។ ហ្វីលីពីន បានឆ្លងកាត់កំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរដំសំខាន់នាពេលកន្លងមក ដោយសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបកខ្ពស់បំផុតមួយនៅតំបន់អាស៊ី ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល៦ភាគរយ ចាប់តាំងពីឆ្នាំ២០១០។

សព្វថ្ងៃគេបានចាត់ទុក​ប្រទេសនេះ ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅលើពិភពលោក ដែលផ្តោតលើគោលនយោបាយសេដ្ឋកិច្ចពហុភាគីនិយម ហើយជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងអង្គការពាណិជ្ជកម្មពិភពលោក។

បច្ចុប្បន្នស្ថាប័នហិរញ្ញវត្ថុធំបំផុតដែលចូលរួមចំណែកដល់ការអភិវឌ្ឈន៍នៅតំបន់អាស៊ី រួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសហ្វីលីពីន។ ប្រទេសនេះថ្វីត្បិតតែជាប្រទេសរៀបចំតម្រង់គោលការណ៍សេដ្ឋកិច្ចផ្តោតលើសេវាកម្ម ប៉ុន្តែកុំភ្លេចថា ប្រទេសនេះក៏ជាប្រទេសនាំចេញគ្រឿងអេឡិចត្រូនិក ឧបករណ៍ដឹកជញ្ជូន សម្លៀកបំពាក់ ផលិតផលគីមី ទង់ដែង នីកែល ប្រេងដូង និងផលិតផលកសិកម្មជាច្រើនផងដែរ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រជាជាតិនេះ រួមមាន ជប៉ុន ចិន សហរដ្ឋអាម៉េរិក សិង្ហបុរី កូរ៉េខាងត្បូង ហូឡង់ ហុងកុង អាល្លឺម៉ង់ តៃវ៉ាន់ និងថៃ។

នៅឆ្នាំ២០២៥ នេះ ឥណ្ឌូនេស៊ី ដែលមានប្រជាពលរដ្ឋច្រើនជាងគេត្រូវបានគេព្យាករថា មានទំហំសេដ្ឋកិច្ចធំមានតម្លៃសរុបរហូតដល់ប្រមាណ១,៤៩ ទ្រីលានដុល្លារ ស្របពេលដែលសិង្ហបុរី មានប្រមាណជា ៥៦១ពាន់លានដុល្លារ និងថៃមានទំហំ៥៤៥ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើវៀតណាម អាចបន្តរក្សាតំណែងជាអធិរាជនាំចេញម្រេចនៅលើពិភពលោកដោយរបៀបណា?

វៀតណាម បានក្លាយជាអធិរាជនាំចេញម្រេចនៅលើពិភពលោកអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយផលិតផលម្រេច ដែលគេទទួលស្គាល់ និងជានិមិត្តរូបនៃរស់ជាតិម្រេចវ…

សហរដ្ឋអាម៉េរិក ទាមទារកាន់កាប់ធនធានរ៉ែកម្រពាក់កណ្តាលរបស់អ៊ុយក្រែន ជាថ្នូរបញ្ជូនទ័ពទៅជួយការពារ

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក ដែលចូលកាន់អំណាចកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានលើកសំណើទៅប្រទេសអ៊ុយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ