ហ្គេមអនឡាញ

ហ្វីលីពីននឹងឈប់ផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនហ្គេមអនឡាញ និងប្តេជ្ញាបោសសម្អាតឧស្សាហកម្មនេះ


និយ័តករហ្គេមរបស់ប្រទេសហ្វីលីពីន អះអាងថា ខ្លួននឹងលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុនហ្គេមអនឡាញ និងប្តេជ្ញាធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ដែលជំរុញឱ្យបោសសម្អាតឧស្សាហកម្មមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហ្គេមអនឡាញ
ដោយ

ថ្លែងទៅកាន់ជនរួមជាតិកាលពីពេលថ្មីៗលោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីនអះអាងថា លោកនឹងហាមឃាត់ក្រុមហ៊ុនប្រតិបត្តិករហ្គេមអនឡាញហ្វីលីពីន ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន មិនឱ្យបន្តអាជ្ញាបណ្ណទៀតឡើយ និងបញ្ជាឱ្យនិយ័តករកាត់បន្ថយឧស្សាហកម្មនេះជាអតិបរមានៅត្រឹមចុងឆ្នាំ២០២៤ នេះ។

លោក អាឡេចានដ្រូ តេងខូ (Alejandro Tengco) ប្រធាននិយ័តករហ្គេមរដ្ឋរបស់ហ្វីលីពីនបាននិយាយថា វាគ្មានបញ្ហានោះទេ ក្នុងការបិទប្រតិបត្តិការហ្គេមអនឡាញនេះ ព្រោះលោកគោរពដល់សន្តិសុខជាតិ និងបទបញ្ជារបស់ប្រធានាធិបតី។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ក្រុមហ៊ុនហ្គេមអនឡាញដែលមានអាជ្ញាបណ្ណកំពុងធ្វើប្រតិបត្តិការនៅហ្វីលីពីន បានផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនហ្វីលីពីន ប្រមាណ៤ម៉ឺននាក់ និងជនបរទេសជិត២ម៉ឺន៣ពាន់នាក់ គិតត្រឹមចុងឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ លោក តេងខូ បានគូសបញ្ជាក់ថា បញ្ហាប្រឈមសម្រាប់មន្ត្រីអនុវត្តច្បាប់ គឺពិបាកគ្រប់គ្រងប្រាក់ចំណូលរបស់ក្រុមហ៊ុនប្រតិបត្តិករហ្គេមអនឡាញ ដែលមានអាជ្ញាបណ្ណស្របច្បាប់ទាំងនោះ ខណៈដែលកន្លងមក រដ្ឋាភិបាលហ្វីលីពីន បានបាត់បង់ប្រាក់ចំណូលប្រហែល៤០០លានដុល្លារ ពីថ្លៃអាជ្ញាបណ្ណ និងពន្ធជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះជាង៤៨% នៅឆមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះជាង៤៨% នៅឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈ…

ម៉ាឡេស៊ី និងសិង្ហបុរី រឹតបន្តឹងការត្រួតពិនិត្យលើ Facebook និងបណ្តាញសង្គមផ្សេងៗ ដើម្បីទប់ស្កាត់ការបោសប្រាស់តាមអ៊ិនធឺណិត

អាជ្ញាធរម៉ាឡេស៊ី និងសិង្ហបុរី កំពុងពង្រីកការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយសង្គម វេទិកាផ្ញើសារ និងគេហទំព័របម្រើទីផ្សារដ៏ពេញនិយមមួយចំនួន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ