អត្ថបទក្រុមហ៊ុន

ចូលរួមឧបត្ថម្ភគាំទ្រផលិតករភាពយន្តជំនាន់ក្រោយរបស់កម្ពុជា ដើម្បីអភិរក្សនិងលើកកម្ពស់វប្បធម៌ប្រចាំតំបន់តាមរយៈការបង្កើនគុណភាពខ្សែភាពយន្ត


អ្នកជំនាញផលិតភាពយន្តល្បីៗកំពុងអំពាវឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ចូលរួមឧបត្ថម្ភដល់គំនិតផ្តួចផ្តើមផ្នែកអប់រំការផលិតភាពយន្ត ដើម្បីគាំទ្រអ្នកនិពន្ធជំនាន់ក្រោយក្នុងតំបន់ទន្លេមេគង្គដើម្បីជួយផ្សព្វផ្សាយ និងអភិរក្សវប្បធម៌ដ៏ពិសេសរបស់តំបន់នេះតាមរយៈការជួយធ្វើឱ្យភាពយន្តក្នុងស្រុកកាន់តែមានភាពល្អប្រសើរ។
ចូលរួមឧបត្ថម្ភគាំទ្រផលិតករភាពយន្តជំនាន់ក្រោយរបស់កម្ពុជា ដើម្បីអភិរក្សនិងលើកកម្ពស់វប្បធម៌ប្រចាំតំបន់តាមរយៈការបង្កើនគុណភាពខ្សែភាពយន្ត ចូលរួមឧបត្ថម្ភគាំទ្រផលិតករភាពយន្តជំនាន់ក្រោយរបស់កម្ពុជា ដើម្បីអភិរក្សនិងលើកកម្ពស់វប្បធម៌ប្រចាំតំបន់តាមរយៈការបង្កើនគុណភាពខ្ស

កម្មវិធីនេះដំណើរការដោយមានការគាំទ្រពីនាយកដ្ឋានភាពយន្ត​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃ​ព្រះរាជាណាចក្រកម្ពុជា។

គំនិតផ្តួចផ្តើម Write and Eat គឺជា​កិច្ច​ប្រឹង​ប្រែង​រួមគ្នា​រវាងសមាជិក​ស្ថាបនិក​មួយ​ចំនួន​ដូចជា​លោកសុខ វិសាល ស្ថាបនិក​ផលិតកម្ម​ 802 Films របស់​ប្រទេសកម្ពុជា លោក Xaisongkham INDUANGCHANTHY មក​ពី​ប្រទេសឡាវ កញ្ញា Epsin HOAN មក​ពី​ប្រទេស​វៀតណាម និង​លោក​ Andy HO មកពី​​​​​​សិង្ហបុរី ដើម្បី​រៀបចំ​​​​សិក្ខាសាលារយៈ​ពេល​មួយ​ឆ្នាំ និង​វគ្គ​បណ្តុះបណ្តាល​បង្កើត​បណ្តាញ​ដែល​រៀបចំ​ឡើង​ដើម្បី​លើក​កម្ពស់​​ស្តង់ដារ​​ក្នុង​តំបន់ និង​ការ​និពន្ធ​​​​​​ក្នុង​ស្រុក។

អ្នក​ស្រី Ng Swee San អ្នក​និពន្ធ​​ជនជាតិ​សិង្ហបុរី​ និង​​ជាគ្រូ​បង្រៀន​ផ្នែក​និពន្ធ​ ដែលមាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​សិល្បៈ​ពី​មហា​វិទ្យាល័យ​សិល្បៈ Lasalle ក្នុង​ប្រទេស​សិង្ហបុរី និងក៏​​ជា​អតីត​​ប្រធានសមាគម​អ្នក​និពន្ធ (សិង្ហបុរី) ផងដែរ​នោះ នឹង​ធ្វើ​ជា​គ្រូបង្គោល​ម្នាក់​​ក្នុង​ចំណោម​គ្រូបង្គោលផ្សេងទៀត​សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​ផ្លូវការ​នេះ ។

លោក សុខ វិសាល ស្ថាបនិក​ផលិតកម្ម 802 Films បាន​មានប្រសាសន៍​ថា៖ «ប្រទេស​កម្ពុជា និង​បណ្តាប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​មាន​​ចក្ខុវិស័យពិសេសនៅ​ពេល​និយាយ​អំពីភាពយន្ត។ សិក្ខាសាលា​ជាស៊េរី​រយៈពេល​មួយ​ឆ្នាំនេះ​នឹង​គាំទ្រ​​ផលិតករ​ភាពយន្ត និង​អ្នក​និពន្ធ​​ជំនាន់​ក្រោយក្នុង​តំបន់ ជា​មួយ​នឹង​សិក្ខាសាលាជា​ស៊េរី និង​ឱកាស​បង្កើត​បណ្តាញ»។

វគ្គ​បណ្តុះបណ្តាល​នេះ​​រួម​មាន​សិក្ខាសាលា​ដែល​រួម​មាន​ទាំងសិក្ខាសា​លា​បង្រៀន​អំពី​​ការ​និទាន​រឿង ការ​បង្កើត​​តួអង្គ ការសរសេរ​កិច្ច​សន្ទនា ការ​បង្កើត​រចនាសម្ព័ន្ធ​រឿង និង​សមាសធាតុ​ផ្សេង​ទៀត​ដែល​ចាំបាច់​សម្រាប់ការ​និពន្ធ​សាច់​រឿង។ ​​គំនិត​ផ្តួចផ្តើម Write and Eat កំពុង​​ស្វែងរកសិក្ខាកាម​​​​ចំនួន ១៥នាក់​ដែលមានអាយុ​ចន្លោះពី ២២ ទៅ ៣៥​ឆ្នាំមក​​ពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​ថ្នាក់​តំបន់​​នេះ។

លោក វិសាល បាន​បន្ថែមថា៖ «យើង​កំពុង​ស្វែង​រក​អ្នក​​មក​ពី​តំបន់​នេះ ដែល​មាន​ចំណង់​ចំណូលចិត្ត​​ផលិត​​ភាព​យន្ដ និង​អ្នក​ដែលចង់​ជួយ​អភិវឌ្ឍ​ឧស្សាហកម្ម​ភាពយន្ត​នៅ​ក្នុង​តំបន់។ ជា​ការពិត​ណាស់ ក្នុង​នាម​ជា​តួអង្គ​ដ៏​សំខាន់​មួយ យើង​រំពឹង​ថា វប្បធម៌​ដ៏​រឹងមាំ​និង​គំនិត​ច្នៃ​ប្រឌិត​របស់​កម្ពុជា​នឹងដើរ​តួយ៉ាង​សំខាន់​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ»។

ក្នុង​​នា​ម​ជា​​ស្ថាបនិក​​មួយ​​រូប​​នៃ​គំនិត​ផ្តួច​ផ្តើម Write and Eat លោក សុខ វិសាល បាន​​ប្ដេជ្ញា​ចិត្ត​​​​​លើក​​កម្ពស់​​​វិស័យ​​ភាពយន្ត​​កម្ពុជា។ លោក វិសាល គឺ​​ជានាយក​ផ្នែក​សិល្បៈ​និង​ច្នៃប្រឌិត ជា​ផលិតករ​តន្ត្រី និង​ជា​ស្ថាបនិក​នៃផលិតកម្ម KlapYaHandz។ លោក វិសាល ក៏​ជា​ផលិតករភាពយន្ត និង​ជា​ស្ថាបនិក​​ផលិតកម្ម​ 802 Films ​ផងដែរ​ដែល​ឈ្មោះ​របស់លោក​មាន​បង្ហាញ​នៅក្នុង​ក្រេឌីតរបស់​​ខ្សែភាពយន្ត​ចំនួន ៥​រឿង ក្នុង​រយៈ​ពេល ១០​ឆ្នាំ​កន្លង​មក​នេះ។ លោក វិសាល ក៏​​រៀបចំ​​ព្រឹត្តិការណ៍​​កម្សាន្ត​​ធំៗ​និង​​​គាំទ្រ​​ផលិតកម្ម​​ភាពយន្ត​អន្តរជាតិ​​​ជា​​ច្រើន​ទៀត​ផងដែរ។

សម្រាប់ក្រុមហ៊ុន​​ដែលមាន​បំណង​​ចូលរួមឧបត្ថម្ភ និង​​គាំទ្រ​​​លោក វិសាល និង​​សិក្ខាសាលា បណ្តុះបណ្តាល ​​ផ្នែក​​វប្បធម៌​​​ដែលជា​សកម្មភាព​​ទំនួល​ខុសត្រូវសង្គមរបស់សជីវកម្ម​ (CSR) របស់​​​​គំនិត​ផ្តួច​ផ្តើម Write and Eat នេះ សូម​អញ្ជើញ​ទាក់​ទង​មក​​​កាន់អាសយដ្ឋានអ៊ីមែល [email protected]




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata បន្តដំណើរជោគជ័យជាង ១៤ ឆ្នាំ តាមរយៈដំណើរការល្អឥតខ្ចោះ ប្រកបដោយនិរន្តរភាព

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងមក។ ប្រតិ…

ក្រុមហ៊ុនចិនធំមួយចុះកិច្ចសន្យាទិញ និងនាំចេញដំឡូងមីកម្ពុជាឲ្យបាន ៥០ម៉ឺនក្នុង១ឆ្នាំទៅកាន់ទីផ្សារប្រទេសចិន

ព័ត៌មាន
សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុនធំមួយពីប្រទេសចិន Global Ecological Rice (Cambodia) Co., Ltd. នាពេលថ្មីៗនេះ បានចុះកិច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ